កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ រវាង​អាមេរិក​និង​ចិន​ ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​ពិភពលោក​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ Standard​ Chartered​ ដែល​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ រវាង​អាមេរិក​ និង​ចិន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

លោក​ Ding​ Shuang​ ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ​ Greater​ China​ and​ North​ Asia ​បាន​មានប្រសាសន៍​ នៅក្នុង​បទ​សម្ភាស​ន៍​ថ្មី​ៗនេះ​ជាមួយ​កាសែត​ស៊ីន​ហួរ​ថា​ “ជាមួយនឹង​កិច្ច​ព្រមព្រៀង​មួយ​ដំណាក់កាល​នេះ​ នឹង​កាត់បន្ថយ​ហានិភ័យ​ដែល​ប្រឈមមុខនឹង​សេដ្ឋកិច្ច​ពិភពលោក​”។ លោក​បន្ត​ថា​ “យើង​គិតថា​ឆ្នាំ២០២០​ គឺជា​ឆ្នាំ​ដែល​មាន​កំណើន​ទន់ខ្សោយ​ ប៉ុន្តែ​មាន​ស្ថេរ​ភាព​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​”។

លោក​បន្ថែម​ថា​ ការព្យាករណ៍​របស់​ធនាគារ​ សម្រាប់​កំណើន​សកល​នៅ​ឆ្នាំក្រោយ​មាន​ចំនួន៣​,៣ភាគរយ​ ខ្ពស់​ជាង​ការព្យាករណ៍​ត្រឹម​កំនើន៣​,១ភាគរយ​ របស់​ធនាគារ​សម្រាប់​ឆ្នាំ២០១៩​។

ចិន​ និង​អាមេរិក​បាន​ឯកភាព​លើ​លក្ខខណ្ឌ​ នៃ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ដោយ​ផ្អែកលើ​គោលការណ៍​សមភាព​ និង​ការគោរព​គ្នា​ទៅវិញទៅមក​កាលពីដើម​ខែ​នេះ​ ដែល​ជា​វឌ្ឍនភាព​ចុងក្រោយ​ សម្រាប់​ភាគី​ទាំងពីរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រយៈពេល​ពីរ​ឆ្នាំ​របស់​ពួកគេ​។

ដោយ​ចង្អុលបង្ហាញ​ ពី​ការ​អូសទាញ​ទម្លាក់​រយៈពេល​វែង​ចំនួន៣​ សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ ដូចជា​ បំណុល​ ប្រជាសាស្ត្រ​ និង​សេដ្ឋកិច្ច​ពិភពលោក​ លោក​ Ding​ បាន​និយាយ​ថា​ “កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ នឹង​ជួយ​ជំរុញ​វិនិយោគិន​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​”។

តម្លៃ​ប្រេង​បាន​ហក់​ឡើង​ដល់កម្រិត​ខ្ពស់​រយៈពេល​បី​ខែ​ គិត​ត្រឹម​សប្តាហ៍​មុន​ គឺជា​ផ្នែក​មួយ​នៃ​ការ​រំពឹង​ទុក​ប្រសើរ​ ចំពោះ​ការបញ្ឈប់​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។

ភាគហ៊ុន​អាមេរិក​ បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ កាលពី​សប្តាហ៍​មុន​ចំ​ពេល​បង្ហាញ​ភាព​វិជ្ជមាន​ពី​ក្រុមហ៊ុន​ផ្សារ​អាមេរិក​ ដោយ​ភាគហ៊ុន​ក្រុមហ៊ុន​ Dow​ បាន​បន្ថែម១​,១៣​ ភាគរយ​ ក្រុមហ៊ុន ​S&​P 500​ កើន១​,៦៥ភាគរយ​ និង​ក្រុមហ៊ុន​Nasdaq​ កើនឡើង២​,១៨​ ភាគរយ​។

លោក​ Ding​ បាន​មានប្រសាសន៍​ថា​ “ប្រតិកម្ម​ទីផ្សារ​វិជ្ជមាន​បង្ហាញថា​ វា ​(កិច្ច​ព្រមព្រៀង​) មានប្រយោជន៍​ក្នុង​ការ​ពង្រឹង​ទំនុកចិត្ត​អាជីវកម្ម​”។

អ្នកជំនាញ​ការ​រូប​នេះ​បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​នេះ​ ក៏​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ទាំង​អាមេរិក​ និង​ចិន​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here