ដោយ វុត្ថា
ម៉ាឡេស៊ីៈ ធនាគារកណ្តាលម៉ាឡេស៊ី នឹងចេញអាជ្ញាប័ណ្ណរហូតទៅដល់ចំនួន៥ ដល់ក្រុមហ៊ុនវិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបង្កើតធនាគារឌីជីថលដើម្បីធ្វើជំនួញធនាគាធម្មតា រឺក៏ជាធនាគារអ៊ិស្លាមនៅក្នុងប្រទេសម៉ាឡេស៊ី។
ធនាគារNegara Malaysia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីចុងសប្តាហ៍កន្លមកនេះថា ខ្លួនបានចេញសេចក្តីព្រាងច្បាប់ស្តីពី ការផ្តល់អាជ្ញាប័ណ្ណសម្រាប់ធនាគារឌីជីថល ដែលអនុញ្ញាតឱ្យធនាគារឌីជីថលផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារ ដើម្បីដោះស្រាយគម្លាតទីផ្សារនៅក្នុងផ្នែក ដែលមិនមានការគាំទ្រ និងមិនមានការអភិរក្ស។
ធនាគារកណ្តាលបាននិយាយថា “ធនាគារឌីជីថលបែបនេះ ត្រូវបានគេរំពឹងថានឹងផ្តល់ជូននូវការចូលដំណើរការប្រកបដោយអត្ថន័យ និងលើកកម្ពស់ការទទួលខុសត្រូវនៃដំណោះស្រាយហិរញ្ញវត្ថុ ដែលសមរម្យ និងមានតំលៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ហិរញ្ញវត្ថុ” ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្របខ័ណ្ឌនេះបានបង្កើតឡើងជាផ្នែកនៃវិធានការណ៍ជាបន្តបន្ទាប់ ដែលបានអនុម័តដោយធនាគារកណ្តាល ដើម្បីឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យហិរញ្ញវត្ថុ។
ធនាគារកណ្តាលក៏បានគូសបញ្ជាក់ផងដែរថា ខ្លួនបានប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយតុល្យភាព ដើម្បីធ្វើឱ្យធនាគារឌីជីថល ទទួលបានការស្នើសុំមានតម្លៃខ្ពស់ស្របពេលដែលការការពារភាពសុចរិត និងស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ។
ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ គឺត្រូវប្រើប្រាស់ថវិកាប្រមាណ២ពាន់លានរីងហ្គីដ (ប្រហែល៤៨៤.៥៦ លានដុល្លារអាមេរិក) នៅក្នុងប្រតិបត្តិការរយៈពេល៣ទៅ ៥ ឆ្នាំដំបូង៕






