ដោយ ប៊ី
ភ្នំពេញៈ រដ្ឋបាលហុងកុងនៅថ្ងៃទី២៧ ខែធ្នូកន្លងមកបានប្រកាសថា កិច្ចព្រមព្រៀងពន្ធថ្មីជាមួយកម្ពុជា បានចូលជាធរមាននៅថ្ងៃទី២៧ និង និងអេស្តូនី១៨ ខែធ្នូឆ្នាំ ២០១៩។
កិច្ចព្រមព្រៀងពន្ធហុងកុង និងកម្ពុជាត្រូវបានចុះហត្ថលេខាកាលពីខែ មិថុនា។ កិច្ចព្រមព្រៀងនេះ កាត់បន្ថយការកាត់ពន្ធលើអត្រាការប្រាក់ សួយសារ និងថ្លៃសេវាបច្ចេកទេសពី១៤ ភាគរយទៅ១០ភាគរយ។ រដ្ឋបាលហុងកុងបាននិយាយថា ខ្លួនក៏មានច្បាប់ សម្រាប់ការយកពន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដឹកជញ្ជូនដែលប្រតិបត្តិការនៅក្នុងប្រទេសទាំងពីរផងដែរ។
កិច្ចព្រមព្រៀនេះងពន្ធហុងកុង និងអេស្តូនីត្រូវបានចុះហត្ថលេខានៅខែកញ្ញា។ នៅក្រោមកិច្ចព្រមព្រៀង ពន្ធលើអេស្តូនីដែលបង់ ដោយអ្នករស់នៅហុងកុងទាក់ទងនឹងប្រាក់ចំណូល ដែលទទួលបានពីប្រភពនៅក្នុងប្រទេសអេស្តូនី នឹងត្រូវបានអនុញ្ញាតជាឥណទានចំពោះពន្ធហុងកុង ដែលត្រូវបង់លើប្រាក់ចំណូលដូចគ្នា យោងតាមបទប្បញ្ញត្តិនៃច្បាប់ពន្ធរបស់ហុងកុង។
ស្រដៀងគ្នានេះដែរ សម្រាប់អ្នករស់នៅអេស្តូនី ពន្ធទ្វេដងនឹងត្រូវបានជៀសវាងដោយការលើកលែងប្រាក់ចំណូល ដែលបានជាប់ពន្ធនៅហុងកុងពីពន្ធអេស្តូនី ឬកាត់ពន្ធហុងកុងដែលបង់ពីពន្ធអេស្តូនីទាក់ទងនឹងប្រាក់ចំណូលដូចគ្នា។
កិច្ចព្រមព្រៀងនេះ ក៏ផ្តោតលើអត្រាពន្ធកាត់ទុករបស់អេស្តូនៀ សម្រាប់ប្រជាជនហុងកុងលើប្រាក់សួយសារ៥ភាគរយ។ អត្រាពន្ធកាត់ទុកបច្ចុប្បន្នគឺ១០ភាគរយ៕ (mnetax)






