ដោយ គង់ សូរិយា
ភ្នំពេញ៖ អាគារពាណិជ្ជកម្មកប់ពពកនៅទីក្រុងភ្នំពេញ បានបញ្ចប់ជាបណ្តើរៗហើយ ក្នុងនោះអាគារពាណិជ្ជកម្ម Diamond Twin Tower តម្លៃ៦០លានដុល្លារ នឹងសម្ភោធដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ អាគារពាណិជ្ជកម្មកប់ពពកនៅទីក្រុងភ្នំពេញ បានបញ្ចប់ជាបណ្តើរៗហើយ ក្នុងនោះអាគារពាណិជ្ជកម្ម Diamond Twin Tower តម្លៃ៦០លានដុល្លារ នឹងសម្ភោធដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
លោក លី ឈុនឡេង អគ្គនាយករង នៃអាគារ Diamond Twin Tower ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនចៅជី គ្រុប បានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីចុះកិច្ចព្រមព្រៀង ដើម្បីផ្តល់សេវាគ្រប់គ្រងអាគារនេះដល់ក្រុមហ៊ុន CBRE Cambodia នាព្រឹកថ្ងៃទី៩ ខែកុម្ភះនេះថា អគារភ្លោះថ្មីនេះមានកំពស់៣២ជាន់ ដែលមានបន្ទប់ស្នាក់ នៅទំនើប៣២៨បន្ទប់ និង១៦០ទៀតជាការិយាល័យលំដាប់ថ្នាក់អន្តរជាតិ។
លោកបានបន្តថា Diamond Twin Tower នឹងក្លាយជាការអភិវឌ្ឈន៍ដំបូងបង្អស់នៅកម្ពុជា ដែលបញ្ចូលទាំងឆ្នេសិប្បនិម្មិត ដោយអាចទស្សនាទន្លេ និងរាជធានីភ្នំពេញពីលើអគាកប់ពពក ដែលគ្រោងនឹងសម្ពោធនាពេលខាងមុខឆាប់ៗនេះ”។
លោកលី ឈុនឡេងបានឲ្យដឹងទៀតថា ក្នុងគោលបំណងផ្តល់សិទ្ធិគ្រប់គ្រងលក់ និងជួលនៃអគារនេះ ទៅដល់ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនអន្តរជាតិមួយដ៏ល្បីឈ្មោះក្នុងតំបន់។ លោកសង្ឃឹមនិងជឿជាក់ថា ក្រោយចុះកិច្ចព្រមព្រៀងក្រុមហ៊ុននេះ អាគារនេះនឹងទាក់ទាញជួយនាំយកនូវក្រុមហ៊ុនល្បីៗ និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីចូលមកធ្វើការនិងរស់នៅក្នុងអគារនេះ។
លោកបានបញ្ជាក់ទៀតថា មកដល់ពេលនេះអគារ Diamond Twin Towerលក់បានជាង៩០ភាគរយហើយ សម្រាប់អាគារការិយាល័យ។ ដោយឡែកអគារខុនដូវិញ បានលក់ចេញប្រមាណជាង៣០ភាគរយហើយ៕