សមាគមពាណិជ្ជកម្មកម្ពុជា-ចិនខេត្តព្រះសីហនុកំពុងដោះស្រាយបញ្ហាការងារដល់ពលរដ្ឋខ្មែរបន្ទាប់ពីបិទហ្គេមអនឡាញ

ចែករំលែក

ដោយហ្សូលី

ភ្នំពេញៈ សមាគមពាណិជ្ជកម្មកម្ពុជា ចិនខេត្តព្រះសីហនុបានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយការងារដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅខេត្តព្រះសីហនុ ដោយសារការបិទហ្គេមអនឡាញ។

ដោយសារតែការបិទល្បែងភ្នាល់ តាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ ដែលកម្មករកម្ពុជាជាង ៨,០០០នាក់ បាន​បាត់បង់ការងារ ហើយដើម្បីជួយឱ្យមានការងារធ្វើ​ឡើងវិញ  សមាគមសភាពាណិជ្ជកម្មកម្ពុជា–ចិន នៅខេត្តព្រះសីហនុ បា​នរៀបចំកិច្ចប្រជុំស្តីពី​ការឆ្លើយតប ទៅនឹងសេចក្តីអំពាវនាវរបស់សាលាខេត្តព្រះសីហនុ និងការដោះស្រាយ​បញ្ហា​ការងាររបស់ប្រជាពលរដ្ឋកម្ពុជា ដែលគ្មានការងារធ្វើ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ។

អគ្គលេខាធិការនៃសមាគមសភាពាណិជ្ជកម្មកម្ពុជា–ចិននៅខេត្តព្រះសីហនុ លោ​ក JIANG KEXING បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំកាលពីដើមសប្តាហ៍នេះ ថា  ក្រុមហ៊ុនមកពីប្រទេសចិន បានសាងសង់រោងចក្រ​និងរកស៊ី​នៅប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ចសង្គមដោយសកម្ម​ និងជួយដល់ប្រជាពលរដ្ឋ ​ក្នុង​តំបន់​តាមសមត្ថភាពនាពេលដែលទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។លោកបានបន្តថា “នេះមិនគ្រាន់តែអាចបំពេញ តម្រូវ​ការធន​ធានមនុស្សរបស់ក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះទេ  ថែមទាំងចូលរួមចំណែកក្នុងស្ថិរភាព​សង្គម ​និង​សុភមង្គលរបស់ប្រជាជននៅក្រុងព្រះសីហនុ និងបង្កើតនូវគំរូល្អរបស់វិនិយោគិន​ចិនទៀត​ផងដែរ”។

លោកក៏បានជំរុញឱ្យរោងចក្រចិនទាំងអស់ គួរតែបំពេញទំនួលខុសត្រូ​វសង្គម​រប​ស់​ខ្លួនយ៉ាងសកម្ម ​​ ប្រើប្រាស់​កម្មករដែលលាឈប់ពីរោង​ចក្រនៅពេលមុនឡើងវិញ  និង​ទទួល​យកបុគ្គលិកថ្មី ដែលចង់ធ្វើការនៅរោងចក្រក្នុងតំបន់ ដើម្បីកែលម្អជីវភាពរស់នៅប្រជា​ពល​​រដ្ឋ​​ក្នុងតំបន់ ព្រមទាំងធានាភាពសុខដុមរមនាក្នុងសង្គម ​តាមរយៈការផ្ដល់ឱកាស​ការងារ​ជាក់​ស្តែង។

លោកបានអះអាងថា “ចំពោះសហគ្រាសដែលចូលរួមក្នុងកិច្ចប្រជុំនេះ ​បានឆ្លើយ​តប​ដោយសកម្ម ហើយក៏បានស្វាគមន៍និយោជិតកម្ពុជាទាំងអស់ មកធ្វើការនៅក្នុងរោងចក្រ​ផង​ដែរ”។

តែទោះបីយ៉ាងណាក៏ដោយ ចាប់​តាំង​ពីរាជ​​​រដ្ឋាភិបាលកម្ពុជា ​បានប្រកាស​ឱ្យ​បិទ​ល្បែង​ភ្នាល់​តាម​​ប្រព័ន្ធ​អ៊ីនធឺណិត​ កន្លង​មក​នេះ  នៅក្រុងព្រះសីហនុ កាស៊ីណូជាច្រើនត្រូវបានបិទ ជនជាតិចិន​ដែលធ្វើការនៅន្លែងកាស៊ីណូខុសច្បាប់ ត្រូវចាក​ចេញទាំង​ក្រុមៗ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​​ជា​បន្ត​បន្ទាប់​   ធ្វើឱ្យបុគ្គលិកកម្ពុជាមួយចំនួនធំបានបាត់បង់ការងារធ្វើ។ ​ ជាមួយគ្នានេះ សមាគមសភាពាណិជ្ជកម្មកម្ពុជា–ចិន នៅខេត្តព្រះសីហនុ បានប្រមូលផ្តុំសហ​គ្រាសចិន នៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មកជួបគ្នា ដើម្បីដោះស្រាយបញ្ហា​ខាងលើនេះ ឱ្យទាន់ពេលវេលា ដើម្បីសម្តែងនូវការដើរតួនាទីជាស្ពានរវាងសហគ្រាស និងប្រ​ជាជនរបស់​សមាគម។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចម្ងាយ១៧ គីឡូម៉ែត្រ​ពីក្រុងព្រះសីហនុ​  ដែលប្រកាន់ខ្ជាប់នូវការអភិវឌ្ឍឧស្សាហកម្មជាក់ស្តែង។ រហូតមកដល់​ពេល​នេះ គឺមានក្រុមហ៊ុនចំនួន១៧៤ដែលមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ី​អាគ្នេយ៍និងបណ្តាប្រទេសដទៃទៀត បានមកធ្វើការវិនិយោគនៅទីនេះ   ហើយបានស្រូប​យក​កម្លាំងពលកម្មជិត៣០,០០០​នាក់ ​​ ​ក្នុងចំណោមនេះ គ្រួសារ៧០ភាគរយ នៃស្រុកព្រៃនប់​ក្នុងខេត្ដព្រះសីហនុ គឺមានសមាជិកធ្វើការនៅរោងចក្រក្នុងតំបន់នេះ៕


ចែករំលែក