ប្រទេសចិននឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចដ៏ធំមួយនៅតាមបណ្តោយព្រំដែនវៀតណាម

ចែករំលែក

ដោយ Donald Lee

ភ្នំពេញៈ ខណៈសេដ្ឋកិច្ចវៀតណាម កំពុងទាញយកផលប្រយោជន៍ពីសង្គ្រាមពា​ណិ​ជ្ជកម្ម រវាងអាមេរិក និងចិន ប្រទេសចិនកំពុងប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ នៅតាមបណ្តោយព្រំដែនភាគខាងជើង នៃប្រទេសវៀតណាម និងតំបន់ឈូងសមុទ្រ Beibu របស់ប្រទេសចិន។

ទោះបីចិនបាត់បង់អាជីវកម្ម ក្នុងវិស័យផលិតកម្មសំខាន់ៗទៅវៀតណាម ដោយ​សារភាពតានតឹងពាណិជ្ជកម្ម និងការដំឡើងពន្ធរបស់អាមេរិកក៏ដោយ ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តបង្កើតធនធាន ដើម្បីជំរុញពាណិជ្ជកម្មក្នុងតំបន់តាមបណ្តោយ ព្រំដែនវៀតណាម ដើម្បីលើកទីក្រុងចេញឆ្ងាយពីមូលដ្ឋានសេដ្ឋកិច្ច។

រដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតំបន់ឆ្នេរ និងព្រំដែននៃខេត្តក្វាងស៊ី ដោយការអនុម័តតំបន់សេដ្ឋកិច្ចឈូងសមុទ្រ Beibu ដែលមានទីក្រុងដូចជា Beihai Qinzhou និងFangchenggang ដែលជាព្រំដែននៃការបើកសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ នេះបើតាមការអត្ថាធិប្បាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនកាលពីថ្ងៃ ពុធ។

អត្ថាធិប្បាយបានបន្ថែមថា “យោងតាមផែនការរបស់រដ្ឋាភិបាល តំបន់ឈូងសមុទ្រBeibu នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ស្រដៀងនឹងតំបន់ឈូងសមុទ្រក្វាងទុង ហុងកុង និងម៉ាកាវ”។

កំណើនសេដ្ឋកិច្ចវៀតណាម បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារសង្គ្រា​មពាណិជ្ជកម្មរវាងអាមេរិក និងចិនបានជំរុញឱ្យក្រុមហ៊ុនផលិតកម្ម ចាកចេញទៅទីតាំងដែលនឹងមិនរងផលប៉ះពាល់ពីពន្ធគយរបស់អាមេរិក។

កំណើនសេដ្ឋកិច្ចវៀតណាម បានលេចធ្លោជាងគេនៅក្នុងតំបន់អាស៊ី ខណៈប្រទេ​សអាស៊ី ដែលពឹងផ្អែកលើពាណិជ្ជកម្មដទៃទៀត កំពុងរងផលប៉ះពាល់នូវសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងទាញទម្លាក់សេដ្ឋកិច្ចរបស់ពួកគេឱ្យធ្លាក់ចុះ ដូចវិបត្តិហិរញ្ញវត្ថុដ៏ធំមួយនៅឆ្នាំ ២០០៩។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិក បានកើនឡើងនៅឆ្នាំ២០១៩  ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនមានកម្ដៅខ្លាំង។

ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិក បានកើនឡើងជិត៣០ភាគរយ ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីដំណាច់ឆ្នាំ២០១៨ ដែលការនាំចេញក៏កើនឡើងដែរ។

ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិក បានបន្តបង្ហាញពីកំណើនយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៨ ដែលកើនឡើង១១ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ហើយការនាំចេញកើនឡើងយ៉ាងលឿន២៨ ភាគរយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០១៩ ។

កំណើនដ៏ឆាប់រហ័សនៃកំណើននាំចេញទៅកាន់អាមេរិក ជាមួយផ្នែកឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលធ្វើឱ្យក្រុមហ៊ុនផលិតកម្មចាកចេញពីចិន ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន” ។

សេដ្ឋកិច្ចវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដោយកើនឡើងជិត៧ភាគរយ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ៕


ចែករំលែក