កន្ត្រកវិលកម្ពស់៨៥ម៉ែត្រលំដាប់ទី៤នៅក្នុងតំបន់អាស៊ីនឹងដាក់ឱ្យដំណើរការនៅ ខែ មីនា ឆ្នាំ២០២០ខាងមុខនេះ

0

ដោយ​វុត្ថា​
​សៀម​រា​បៈ​ ​កន្ត្រក​វិល​កម្ពស់៨៥ម៉ែត្រ​ ​ដែល​ជា​កន្ត្រក​ទី៤នៅក្នុង​តំបន់​អាស៊ី​ ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុនAngkor​ ​Eye​ ​Company​ ​Limited​ ​ដែល​មាន​ទុន​ជាង៧លាន​ដុល្លារ​អាមេរិក​ ​នឹង​ចាប់​បើក​ដំណើរការ​នៅ​ខែ​ ​មីនា​ ​ឆ្នាំ២០២០នេះ​។​ ​

​នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​ ​លោក​ជឿន​ ​វិចិត្រ​ ​នាយក​ប្រតិបត្តិ​ផ្សារ​ ​និង​សួន​កម្សាន្តBox​ ​Ville​ ​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​ ​ខេត្តសៀមរាប​រវាង​រដ្ឋបាល​ខេត្តសៀមរាប​ ​និង​ ​វិនិយោគិន​ជាតិ​ ​អន្តរជាតិ​នា​ថ្ងៃទី​ ​៣​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​។​
​កន្ត្រក​វិល​ដ៏​ធំ​ខ្ពស់​នេះ​មាន​កម្ពស់៨៥ម៉ែត្រ​ ​អាច​ផ្ទុក​មនុស្ស​បាន១៩២នាក់​ក្នុង​ពេល​តែមួយ​ ​ដែល​បាន​ប្រើប្រាស់​ថវិកា​សរុប​ចំនួន៧.២លាន​ដុល្លារ​អាមេរិក​ ​ហើយ​កម្ពុជា​ ​គឺជា​ប្រទេស​ទី១ហើយ​ ​ដែល​បាន​នាំចូល​កន្ត្រក​វិល​ពី​ប្រទេស​ជប៉ុន​ ​និង​មាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ទីផ្សារ​ធំ​ទី៣នៅ​អាស៊ី​អាគ្នេយ៍​នេះ​ផង​ដែរ​។​
​កង​បង្វិល​/​កន្ត្រក​វិល​ដ៏​ធំជាង​គេ​ ​និង​មាន​កម្ពស់​ខ្ពស់​ជាងគេ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នាំចូល​ពី​ប្រទេស​ជប៉ុន​នេះ​ ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ ​នា​ព្រឹក​ថ្ងៃទី៣០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​លើ​ទីតាំង​ ​BOXVILLE​ ​ខាងកើត​មជ្ឈមណ្ឌល​ភូមិ​វប្បធម៌​ ​នៃ​ក្រុង​សៀមរាប​។​

​នៅក្នុង​កន្ត្រក​សណ្តោង​ទាំងនោះ​ ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ ​ហើយ​ការ​ធ្វើដំណើរ​លើ​កន្ត្រក​វិល​មួយ​ជុំ​ ​មាន​រយៈពេល១៨នាទី​ ​និង​អាច​មើលឃើញ​ទេសភាព​ជុំវិញ​ក្រុង​សៀមរាប​ ​តំបន់​បឹងទន្លេសាប​ ​និង​ទេសភាព​រមណីយដ្ឋាន​អង្គរ​ ​ពីលើ​អាកាស​ផង​ដែរ​។​
​លោក​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ធ្លាប់​បានឱ្យ​ដឹង​ថា​ ​កន្ត្រក​វិល​ ​Angkor​ ​Eye​ ​នឹង​ក្លាយជា​និមិត្តរូប​មួយ​ ​ក្នុង​ខេត្តសៀមរាប​ ​និង​ជា​កន្លែង​ដ៏​ទាក់ទាញ​ ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​ចង់​ទស្សនា​ក្រុង​សៀមរាប​ ​និង​តំបន់​ប្រាសាទអង្គរវត្ត​ពីលើ​អាកាស​។​
​លោក​បន្ត​ថា​ ​“​គម្រោង​នេះ​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​ ​នៃ​ការ​វិនិយោគ​ ​និង​សហការ​ធ្វើអាជីវកម្ម​របស់​ជប៉ុន​នៅ​កម្ពុជា​។​ ​ហើយ​លោក​ ​ក៏​សុំ​ឲ្យ​មានការ​បន្ត​ចូលរួម​ចំណែក​ ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​តាមរយៈ​ការ​បណ្តុះបណ្តាល​ ​កសាង​សមត្ថភាព​ធនធានមនុស្ស​ ​ពាក់ព័ន្ធ​ទៅ​នឹង​អាជីវកម្ម​កំសាន្ត​នៅ​កម្ពុជា​ ​ដែល​វិស័យ​ទេសចរណ៍​ ​មិនមែន​គ្រាន់តែ​ជា​ការ​ធ្វើអាជីវកម្ម​ប៉ុណ្ណោះទេ​ ​គឺ​ជា​ឧស្ស​ហក​ម្ម​គ្មាន​ផ្សែង​ដ៏​សំខាន់​មួយ​”​។​

​លោក​ ​Takeyoshi​ ​Shinomiya​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​ក្រុមហ៊ុនAngkor​ ​Eye​ ​Co​.​,​Ltd​.​ ​បាន​ឲ្យដឹង​ថា​ ​គ្រោង​សំណង់​កន្ត្រក​វិល​ដ៏​ធំ​នេះ​ ​មាន​ទម្ងន់សរុប​ប្រមាណ​ជា៧០០តោន​ ​ក្នុង​នេះ​ដុំ​អក្ស​វិល​នៅ​ចំ​កណ្តាល​មាន​ទម្ងន់៦១តោន​។​ ​ក្រុម​វិស្វករ​ជប៉ុន​ ​កំពុង​ដំឡើង​តាម​ស្តង់ដារ​បច្ចេកទេស​ ​និង​ដើម្បី​ធានា​សុវត្ថិភាព​ខ្ពស់​។​
​លោក​បន្ដ​ថា​ ​“​កន្រ្ត​ក​វិល​នេះ​ ​មាន​លក្ខណៈ​ពិសេស​ប្លែក​ដែល​ត្រូវ​បាន​ផលិត​ ​និង​បង្កើត​ឡើង​ ​ជាមួយ​រូបសណ្ឋាន​មាន​លក្ខណៈ​លម្អិត​ដ៏​កម្រ​ ​ក្នុងចំណោម​កន្ត្រក​វិល​ទាំង១៤០​ ​ក្នុង​ប្រទេស​ជប៉ុន​”​។​ ​លោក​បន្ត​ថា​ ​“​កន្ត្រក​វិល​នេះ​ត្រូវ​បាន​ផលិត​ឡើង​ ​ដោយ​ធន់​ជាមួយនឹង​គ្រប់​លក្ខខណ្ឌ​ធម្មជាតិ​ ​ដូចជា​ ​កម្លាំង​ខ្យល់​ ​ភ្លៀង​ខ្លាំង​ ​និង​ស្ថានភាព​ដ៏​លំបាក​ ​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ប្រឈម​ការ​រញ្ជួយ​ផែនដី​ជាដើម​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here