ដោយ ប៊ី
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយស្ថាប័នហិរញ្ញវត្ថុសាធារណៈ និងឯកជននៅអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបតម្រូវការដែលកំពុងកើនឡើង សម្រាប់គម្រោងហេ ដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

សារព័ត៌មាន Kyodo News បានដកស្រង់សម្តីរបស់ធនាគារជប៉ុនសម្រាប់សហប្រតិបត្តិការអន្តរជាតិ (JBIC) ដែលនិយាយថា ធនាគារJBIC ធនាគារអភិវឌ្ឍន៍ចិន និងធនាគារអភិវឌ្ឍន៍កូរ៉េ បានបង្កើតយន្តការសហប្រតិបត្តិការ អន្តរធនាគារអាស៊ានបូកបីដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ាន។
ធនាគារផ្តល់ប្រាក់កម្ចីជប៉ុនបានឱ្យដឹងថា គម្រោងនេះមានគោលបំណង “ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្អែកលើស្តង់ដារពិភពលោក ដូចជាការបើកចំហ តម្លាភាព លទ្ធភាពសេដ្ឋកិច្ច និរន្តរភាពបំណុល និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍតំបន់”។
ធនាគារបានបន្តថា “ការគាំទ្រផ្នែកហិរញ្ញវត្ថុបែបនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដែលគម្រោងបានបោះទីតាំង និងប្រភពដើមនៃគម្រោង ដែលអាចធ្វើប្រតិបត្តិការបាន ហើយដូច្នេះនឹងនាំទៅរកការអភិវឌ្ឍតំបន់ទាំងមូល”។

អ្នកចូលរួមអាស៊ាននៅក្នុងគម្រោងនេះ គឺធនាគារ PT Bank Mandiri (Persero) Tbk នៃប្រទេសឥណ្ឌូនេស៊ី ធនាគារកា Canadia Bank PLC នៃប្រទេសកម្ពុជា ធនាគារ DBS Bank Ltd នៃប្រទេសសឹង្ហបូរី ធនាគារ Kasikornbank Public Co.របស់ប្រទេសថៃ ធនាគារCIMB Group Sdn Bhd នៃប្រទេសម៉ាឡេស៊ី ធនាគារ Myanma Foreign Trade Bank នៃប្រទេសមីយ៉ាន់ម៉ា ធនាគារណBDO Unibank Inc របស់ប្រទេស ហ្វីលីពីន ធនាគារ Bank Islam Brunei Darussalam Berhad នៃប្រទេសប៊្រុយណេ ធនាគា Joint Stock Commercial Bank នៃប្រទេសវៀតណាម និងធនាគារ Lao Development Bank នៃប្រទេសឡាវ។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងនៅខាងក្រៅនៃកិច្ចប្រជុំកំពូល ដែលមានការចូលរួមពីមេដឹកនាំជប៉ុន ចិន កូរ៉េខាងត្បូង និងអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០១៩ នៅជាយក្រុងបាងកកប្រទេសថៃ៕








