កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នារវាងកម្ពុជានិងហ្វីលីពីននឹងជំរុញការវិនិយោគនិងការងាររវាងប្រទេសទាំងពីរ

0

ដោយ​ ​ប៊ី​
​ភ្នំ​ពេញៈ​ ​ការ​វិនិយោគ​ ​និង​ការងារ​ទ្វេភាគី​រវាង​ហ្វីលីពីន​ ​និង​កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​ ​កំពុង​ទទួល​បានការ​ជ​ម្រុ​ញ​ពី​កិច្ច​ព្រមព្រៀង​ពន្ធ​ត្រួតស៊ីគ្នា​(​DTA​)​ ​ដែល​ប្រទេស​ទាំងពីរ​នឹង​ចុះ​ហត្ថ​លេ​ខា​ឆាប់​ៗ​នេះ​។​

​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃច័ន្ទ​នេះ​ ​ក្រសួងហិរញ្ញវត្ថុ​ហ្វីលីពីន​(​DOF​)​ ​បានឱ្យ​ដឹង​ថា​ ​ក្នុងអំឡុងពេល​ចរចា​ដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ​កាលពី​ចុងឆ្នាំ​មុន​ ​ប្រទេស​កម្ពុជា​“​ ​បាន​យល់ព្រម​លើ​សំណើ​ភាគច្រើន​របស់​ហ្វីលីពីន​”​ ​ទាក់ទង​នឹង​បទប្បញ្ញត្តិ​កិច្ច​ព្រមព្រៀង​ពន្ធ​ត្រួតស៊ីគ្នា​ដែល​បាន​ស្នើ​ឡើង​។​
​លោក​ ​Antonette​ ​Tionko​ ​អនុរដ្ឋ​លេខាធិការ​ហិរញ្ញវត្ថុ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ហ្វីលីពីន​ ​ខណៈ​លោក​ជំ​ទាវ​ប៊ុ​ន​ ​នារី​ ​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​។​ ​ការចរចា​កាលពី​ចុងឆ្នាំ​មុន​គឺ​ធ្វើឡើង​ ​បន្ទាប់​ពិភាក្សា​ដំបូង​នៅ​ខែមិថុនា​ឆ្នាំ​ ​២០១៨​។​
​កិច្ច​ព្រមព្រៀង​ពន្ធ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​ ​និង​ហ្វីលីពីន​នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ផ្សេងទៀត​បង់ពន្ធ​ ​តែ​នៅក្នុង​ប្រទេសកំណើត​របស់​ពួកគេ​។​
​ការិយាល័យ​ចំណូល​ផ្ទៃក្នុង​(​BIR​)​របស់​ហ្វីលីពីន​ ​បាន​ពន្យល់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ​“​ប្រសិនបើ​អ្នក​មិនមែន​ជា​ប្រជាជន​ក្នុង​ស្រុក​ ​មាន​ប្រភព​ចំណូល​នៅក្នុង​ប្រទេស​ហ្វីលីពីន​ ​និង​ជា​ប្រជាជន​ក្នុង​ស្រុក​នៅក្នុង​ប្រទេស​មួយផ្សេងទៀត​ ​គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​បង់ពន្ធ​ ​នៅក្នុង​ប្រទេស​ទាំងពីរ​ក្រោម​ច្បាប់​ពន្ធ​របស់​ពួកគេ​”​។​ ​
​ការិយាល័យ​ចំណូល​ផ្ទៃក្នុង​នេះ​បាន​បន្ថែម​ថា​ ​“​ដើម្បី​ចៀសវាង​ការ​យកពន្ធ​ទ្វេដង​ ​នៅក្នុង​ស្ថានភាព​នេះ​ ​ប្រទេស​ហ្វីលីពីន​បាន​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពន្ធ​ត្រួតស៊ីគ្នា​ ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត​។​ ​អ្នក​មិនមែន​ជា​ប្រជាជន​ក្នុង​ស្រុក​ ​នៅក្នុង​ប្រទេស​មួយផ្សេងទៀត​ដែល​ហ្វីលីពីន​ ​មាន​កិច្ច​ព្រមព្រៀង​ពន្ធ​នេះ​ ​អាច​ទាមទារ​ការលើកលែង​ ​ឬ​ការ​បន្ធូរបន្ថយ​ដោយ​ផ្នែក​ខ្លះ​ពី​ពន្ធ​របស់​ហ្វីលីពីន​ ​ទៅលើ​ប្រភេទ​ប្រាក់ចំណូល​ជាក់លាក់​ ​ពី​ប្រភព​របស់​ហ្វីលីពីន​”​។​

​ការិយាល័យ​ចំណូល​ផ្ទៃក្នុង​ខាងលើ​បានឱ្យ​ដឹង​ថា​ ​កិច្ច​ព្រមព្រៀង​ពន្ធ​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ជំរុញ​ការ​វិនិយោគ​ឆ្លងកាត់​ព្រំដែន​ ​រវាង​ប្រទេស​ហ្វីលីពីន​ ​និង​ប្រទេស​កម្ពុជា​ ​និង​ការចូលរួម​របស់​អ្នកជំនាញ​ហ្វីលីពីន​បន្ថែម​ទៀត​មកកាន់​ប្រទេស​កម្ពុជា​។​
​ក្នុង​ឆ្នាំ២០១៨​ ​មាន​ប្រជាជន​ហ្វីលីពីន​ប្រហែល៥០នាក់​ ​ដែល​បាន​ចុះឈ្មោះ​ជា​ម្ចាស់ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​កម្ពុជា​។​ ​ក្រុមហ៊ុន​ទាំងនេះ​ ​ត្រូវ​បាន​ចូលរួម​នៅក្នុង​ការ​ដូច​ខាងក្រោម​:​ ​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​សេវាកម្ម​ពាក់ព័ន្ធ​ ​កុំព្យូទ័រ​ ​និង​សេវាកម្ម​ពាក់ព័ន្ធ​ផ្សេងទៀត​ ​កន្លែង​ឆ្លើយតប​អតិថិជន​ ​ការស្រាវជ្រាវ​ទីផ្សារ​ ​និង​ការស្ទង់មតិ​សាធារណៈ​ ​នាំចូល​ ​និង​នាំចេញ​ទំនិញ​ ​និង​គណនេយ្យ​គណនេយ្យ​ ​និង​ប្រឹក្សា​យោបល់​ពន្ធ​ ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ ​ការអភិវឌ្ឍន៍​ផ្នែក​ទន់​ ​ផលិតកម្ម​សម្លៀកបំពាក់​ ​និង​សេវាកម្ម​អប់រំ​។​
​ការិយាល័យ​ចំណូល​ផ្ទៃក្នុង​ខាងលើ​ឱ្យ​ដឹង​ថា​ ​មាន​ប្រជាជន​ហ្វីលីពីន​ជាង២,៥០០​ ​នាក់​កំពុងធ្វើការ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​កម្មករ​ ​រោងចក្រ​ ​គ្រូបង្រៀន​ ​កម្មករ​បច្ចេកទេស​ ​និង​ជំនាញ​ ​អ្នកគ្រប់គ្រង​ ​អ្នក​សិល្បៈ​វិស្វករ​ ​និង​ស្មៀន​ ​និង​បុគ្គលិក​សេវាកម្ម​ផ្សេងទៀត​កាលពី២ឆ្នាំមុន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here