រដ្ឋាភិបាលបារាំងត្រៀមខ្លួនធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

0

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​បារាំង​លោក​ ​Bruno​ ​Le​ ​Maire​ ​បាន​និយាយ​ថា​ ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​រវាង​អាមេរិក​ ​និង​បារាំង​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ​ហើយ​ត្រៀមខ្លួន​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​។​

​លោក​រដ្ឋមន្រ្តី​បាន​និយាយ​ថា​ ​បារាំង​ ​និង​អឺរ៉ុប​បាន​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​សម​ហេតុផល​ ​និង​យុត្តិធម៌​ទាក់ទង​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក​នៅក្នុង​សហភាព​អឺរ៉ុប​ ​ប៉ុន្តែ​ទណ្ឌកម្ម​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ​Donald​ ​Trump​ ​លើ​ទំនិញ​អឺរ៉ុប​គឺ​មិន​សមរម្យ​ ​មិន​រាក់ទាក់​ ​និង​មិន​ស្របច្បាប់​”​។​

​លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​កាសែត​ ​Le​ ​Journal​ ​du​ ​Dimanche​ ​ថា​ ​“​យើង​ចង់​ចៀសវាង​សង្គ្រាម​ពាណិជ្ជកម្ម​ ​ប៉ុន្តែ​យើង​ត្រៀមខ្លួន​ឆ្លើយតប​ជាមួយ​ដៃគូ​អឺរ៉ុប​របស់​យើង​ ​ប្រសិនបើ​យើង​រង​នូវ​ការ​ដាក់ទណ្ឌកម្ម​ដែល​យើង​គិតថា​មិន​សមរម្យ​ ​មិន​រាក់ទាក់​ ​និង​ខុសច្បាប់​”​។​ ​

​រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​កាលពី​ខែមុន​ថា​ ​ខ្លួន​នឹង​ដាក់​ពន្ធ​ ​១០០​ ​ភាគរយ​លើ​ទំនិញ​បារាំង​ដែល​មានតម្លៃ​ ​២,៤​ ​ពាន់​លាន​ដុល្លារ​ ​និង​រួមមាន​ស្រា​សំ​ប៉ាញ​ ​កាបូប​ច្នៃ​ ​និង​ឈីស​។​
​ពន្ធគយ​លើ​ការនាំចូល​របស់​បារាំង​កើតឡើង​ ​បន្ទាប់ពី​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ពន្ធ​ថ្មី​នៃ​សេវាកម្ម​ឌីជីថល​បារាំង​ដែល​ដាក់​ពន្ធលើប្រាក់ចំណេញ​ ​៣​ ​ភាគរយ​លើ​ក្រុមហ៊ុន​ឌីជីថល​ដែល​រកចំណូល​បាន​ជាង​ ​២៧,៨៦​ ​លាន​ដុល្លារ​នៅ​ប្រទេស​បារាំង​ ​និង​ ​៨៣០​ ​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។​ ​

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ​ពន្ធ​ថ្មីនេះ​គឺ​សំដៅ​ដោយ​ផ្ទាល់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដូចជា​ ​Facebook​ ​Apple​ ​និងAmazon​។​

​ឯកអគ្គ​រដ្ឋ​ ​Robert​ ​Lighthizer​ ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​(​USTR​)​ ​ថា​ ​“​ការសម្រេច​ចិត្ត​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​ថ្ងៃនេះ​ផ្ញើ​សញ្ញា​យ៉ាង​ច្បាស់​ថា​ ​អាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំង​នឹង​ច្បាប់​ពន្ធ​ឌីជីថល​ដែល​រើសអើង​ ​ឬ​ដាក់បន្ទុក​មិន​ត្រឹមត្រូវ​លើ​ក្រុមហ៊ុន​អាមេរិក​”​។​

​លោក​ ​Lighthizer​ ​បាន​បន្ថែម​ថា​ ​“​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ផ្តោត​លើ​ការ​ប្រឆាំង​ការ​កើនឡើង​នៃ​ការ​គាំពារ​និយម​របស់​បណ្តា​ប្រទេស​ជាស​មា​ជិ​ក​សហភាព​អឺរ៉ុប​ដែល​ផ្តោត​លើ​ក្រុមហ៊ុន​អាមេរិក​ដោយ​អយុត្តិធម៌​ ​មិនថា​តាមរយៈ​ពន្ធ​សេវាកម្ម​ឌីជីថល​ ​ឬកិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សេងទៀត​ដែល​ផ្តោត​លើ​ក្រុមហ៊ុន​សេវាកម្ម​ឌីជីថល​ឈានមុខ​របស់​អាមេរិក​”​។​ពន្ធគយ​នេះ​ផ្តោត​លើ​វិស័យ​ស្រា​ដែល​រកចំណូល​បាន​ច្រើន​របស់​ប្រទេស​បារាំង​ ​កាបូបដៃ​ ​និង​គ្រឿងសំអាង​ដែល​មិន​មាននៅ​ក្នុង​ការដំឡើង​ពន្ធ​ ​២៥​ ​ភាគរយ​របស់​រដ្ឋាភិបាល​អាមេរិក​ទៅលើ​ផលិតផល​របស់​អឺរ៉ុប​កាលពី​ខែ​ ​តុលា​។​

​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​ប្រកាស​ដំឡើង​ពន្ធ​សហភាព​អឺរ៉ុប​ ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​បាន​ប្តេជ្ញា​សងសឹក​ចំពោះ​អ្វី​ដែល​លោក​ចាត់ទុកថា​ជា​ទណ្ឌកម្ម​ពាណិជ្ជកម្ម​។​

​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​បារាំង​លោក​ ​Bruno​ ​Le​ ​Maire​ ​បាន​និយាយ​កាលពី​ខែ​ ​តុលា​ ​ថា​ ​“​យើង​ ​អឺរ៉ុប​នឹង​ធ្វើការ​ដាក់ទណ្ឌកម្ម​ស្រដៀងគ្នា​នេះ​នៅក្នុង​ប៉ុន្មាន​ខែ​ទៀត​ ​ប្រហែលជា​រឹតតែ​ពិបាក​ថែមទៀត​ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​សងសឹក​ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​ទាំងនេះ​”​។​

​ប្រធាន​ថ្មី​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​លោកស្រី​ ​Christine​ ​Lagarde​ ​បាន​និយាយ​កាលពី​ខែមុន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ទាំងអស់​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​មាន​សុខភាព​ល្អ​។​ ​លោកស្រី​បាន​ផ្តោត​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ជា​កត្តា​ចម្បង​មួយ​ដែល​រារាំង​កំណើន​ផលិតផល​សុ​រប​ក្នុង​ស្រុក​សរុប​នៅ​ជុំវិញ​ពិភពលោក​ ​និង​បង្ក​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​។​

​លោកស្រី​ ​Lagarde​ ​មានប្រសាសន៍​ថា​ ​“​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​ ​និង​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ​កំពុង​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃ​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​ដែល​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​ចាប់តាំងពី​ឆ្នាំមុន​។​ ​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ទាប​បំផុត​ ​គិត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំធេង​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here