ព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកដែលធ្វើជាលើកដំបូងបានលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ

0

ដោយ​ ​៖​ ​រ៉ា​ណេត​

​​កែប​ ​៖​ ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​ ​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​លើក​ទី១​ ​បាន​បញ្ចប់​ជាស្ថាពរ​ហើយ​ ​ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល៣ថ្ងៃ​ ​ក្នុង​នោះ​កីឡាករ​ឡាវ​ ​ជា​អ្នក​គ្រង​ជើងឯក​ប្រណាំង​កង់​ពិភពលោក​ ​រយៈពេល៣ថ្ងៃនេះ​ ​បន្ទាប់ពី​បូក​ពិន្ទុសរុប​បាន​ខ្ពស់​ជាងគេ​។​

ការ​ប្រណាំង​ឆ្លងកាត់៤ខេត្ត​ ​រួមមាន​ខេត្តកោះកុង​ ​ខេត្ត​ព្រះសីហនុ​ ​ខេត្តកំពត​ ​និង​ខេត្ត​កែប​នេះ​ ​មាន​ចម្ងាយផ្លូវ​សរុប៤៥៤.៦គីឡូម៉ែត្រ​។​

សម្រាប់​ពិធី​បញ្ចប់​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​នេះ​ ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋ​មន្ដ្​រី​ក្រសួងទេសចរណ៍​ ​និង​ជា​ប្រធាន​ ​NOCC​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋ​មន្ដ្​រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ ​លោក​ ​Bruno​ ​Bodard​ ​អគ្គ​នាយ​ក្លឹប​ឆ្នេរសមុទ្រ​ ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​ ​និង​លោក​ ​កែន​ ​សត្ថា​ ​អភិបាលខេត្ត​កែប​ ​រួម​ទាំង​គណៈកម្មការ​បច្ចេកទេស​មក​ពី​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្ដរ​ជាតិ​ ​(​UCI​)​ ​ក្រុមការងារ​ ​និងកីឡា​ករ​ជាតិ​-​អន្ដរ​ជាតិ​ផង​ដែរ​។​

​សម្រាប់​លទ្ធផល​ជា​រួម​ ​ក្នុង​ការប្រកួត​រយៈពេល៣ថ្ងៃ​ ​រួមមាន​៖​
​*​ ​ចំណាត់ថ្នាក់​លេខ១​ ​បាន​ទៅលើ​កីឡាករ​ឡាវ​ ​Phounsavath​ ​Ariya​ ​មក​ពី​ក្លឹប​ ​Laos​ ​Cycling​ ​Team​។​
​*​ ​ចំណាត់ថ្នាក់​លេខ២​ ​បាន​ទៅលើ​កីឡាករ​ម៉ាឡេស៊ី​ ​Hohd​ ​Zariff​ ​Muhmad​ ​Nur​ ​Aiman​ ​មក​ពី​ក្លឹប​ ​Team​ ​Sapura​ ​Cycling​។​
​*​ ​ចំណាត់ថ្នាក់​លេខ៣​ ​បាន​ទៅលើ​កីឡាករ​ហុងកុង​ ​Fung​ ​Ka​ ​Hoo​ ​មក​ពី​ក្លឹប​ ​HKSI​ ​Pro​ ​Cycling​ ​Team​។​
​រី​ឯ​លទ្ធផល​ប្រកួត​ដំណាក់កាល​ទី៣​ ​ដែល​ចេញដំណើរ​ពី​ក្លោងទ្វារ​ចូល​ភ្នំបូកគោ​ ​ដល់​មុខ​សាលាខេត្ត​កែប​ ​និង​ជិះ​ជុំវិញ​ក្រុងកែប៥ជុំ​ ​រួមមាន​៖​
​*​ ​ចំណាត់ថ្នាក់​លេខ១​ ​បាន​ទៅលើ​កីឡាករ​ហ្វីលីពីន​ ​Quita​ ​Ronnilan​ ​មក​ពី​ក្លឹប​ ​Go​ ​For​ ​Gold​ ​Philippines​។​
​*​ ​ចំណាត់ថ្នាក់​លេខ២​ ​បាន​ទៅលើ​កីឡាករ​ហុងកុង​ ​Lau​ ​Wan​ ​Yan​ ​Vincent​ ​មក​ពី​ក្លឹប​ ​HKSI​ ​Pro​ ​Cycling​ ​Team​។​
​*​ ​ចំណាត់ថ្នាក់​លេខ៣​ ​បាន​ទៅលើ​កីឡាករ​ម៉ាឡេស៊ី​ ​Zakaria​ ​Akmai​ ​Hakim​ ​មក​ពី​ក្លឹប​ ​Team​ ​Sapura​ ​Cycling​។​
​ដោយឡែក​ចំណាត់ថ្នាក់​កីឡាករ​ធ្វើ​បាន​ល្អ​ជាងគេ​ ​ក្នុងរយៈពេល៣ថ្ងៃ​ ​រួមមាន​៖​
​*​ ​កីឡាករ​ក្មេង​ល្អ​ជាងគេ​ ​បាន​ទៅ​កីឡាករ​ម៉ាឡេស៊ី​ ​Rosli​ ​Muhammad​ ​Nurfitri​ ​Ammar​ ​ទទួល​បាន​ជយលាភី​អាវ​ពណ៌ស​។​
​*​ ​កីឡាករ​ប្រណាំង​ជែង​ល្អ​ជាងគេ​ ​បាន​ទៅ​កីឡាករ​ម៉ាឡេស៊ី​ ​Mohd​ ​Zariff​ ​Muhamad​ ​Nur​ ​Aiman​ ​ទទួល​បាន​ជយលាភី​អាវ​ពណ៌បៃតង​។​
​*​ ​កីឡាករ​ប្រណាំង​ឡើងភ្នំ​ល្អ​ជាងគេ​ ​បាន​ទៅ​កីឡាករ​ហុងកុង​ ​Choy​ ​Hiu​ ​Fung​ ​ទទួល​បាន​ជយលាភី​អាវ​ក្រហម​។​
​*​ ​កីឡាករ​ធ្វើ​បាន​ល្អ​ជាងគេ​ ​ទាំង​ជែង​ ​និង​ឡើងភ្នំ​ ​បាន​ទៅ​កីឡាករ​ហុងកុង​ ​Phounsavath​ ​Ariya​ ​ទទួល​បាន​ជយលាភី​អាវ​ពណ៌លឿង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here