ផ្សារហ៊ុនអាស៊ីចាប់ផ្តើមដាំក្បាលចុះ ខណៈភាពតានតឹងរវាងអាមេរិកនិងអ៉ីរ៉ង់កំពុងឡើងកម្តៅកាន់តែខ្លាំង

0

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ព្រឹក​នេះ​ ​ខណៈ​ភាព​តានតឹង​បាន​ផ្ទុះឡើង​នៅ​មជ្ឈឹ​ម​បូព៌ា​ ​បន្ទាប់ពី​ប្រទេស​អ៉ីរ៉ង់​ ​បាន​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​អ៉ីរ៉ាក់​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​Nikkei​ ​225​ ​នៅ​ជប៉ុន​ធ្លាក់ចុះ​ខ្លាំង​បំផុត២,១៣​ ​ភាគរយ​ ​បន្ទាប់​ក្រុមហ៊ុន​ ​KOSPI​ ​របស់​កូរ៉េ​ខាងត្បូង​ធ្លាក់ចុះ​ ​១,២៤​ ​ភាគរយ​ ​និង​ក្រុមហ៊ុន​ ​S​ ​&​ ​P​ ​/​ ​ASX​ ​របស់​អូស្រ្តាលី​ធ្លាក់ចុះ​ ​០,៦៧​ ​ភាគរយ​។​

​ក្រសួងការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​អ៉ីរ៉ង់​បាន​វាយប្រហារ​មូល​ ​ ​ដ្ឋាន​យោធា​អាមេរិក​ ​នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់​កាលពីយប់មិញ​ ​ដោយមាន​មី​ស៊ី​ល​រាប់​សិប​គ្រាប់​។​
​ក្រសួងការពារជាតិ​អាមេរិក​បាន​ថ្លែង​ថា​ ​“​អ៉ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​រាប់​សិប​គ្រាប់​ប្រឆាំង​នឹង​កម្លាំងយោធា​ ​និង​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​អ៉ីរ៉ាក់​។​ ​វា​ច្បាស់​ណាស់​ថា​ ​មី​ស៊ី​ល​ទាំងនេះ​ត្រូវ​បាន​បាញ់​ចេញពី​ប្រទេស​អ៉ីរ៉ង់​ ​និង​តម្រង់​គោលដៅ​ទៅលើ​មូលដ្ឋាន​យោធា​អ៉ីរ៉ាក់​យ៉ាងតិច​ចំនួន២កន្លែង​ ​ដែល​ផ្ទុក​បុគ្គលិក​យោធា​ ​និង​ក្រុមចម្រុះ​របស់​អាមេរិក​នៅ​អាល់​អា​សាដ​ ​និង​អ៉ី​រ៉ា​ប៊ី​ល​”​។​

​ការវាយប្រហារ​កើតឡើង​ ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​បញ្ជា​ឱ្យធ្វើ​ឃាត​មន្ត្រី​អ៉ីរ៉ង់​ជាន់ខ្ពស់​មួយ​រូប​ ​នៅអ៉ីរ៉ាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោកTrump​ ​បាន​ព្យាយាម​បន្ធូរបន្ថយ​ការភ័យខ្លាច​ ​នៃ​ការ​កើតឡើង​នៃ​សង្រ្គាម​ទាំងអស់​ ​បន្ទាប់ពី​ព័ត៌មាន​នៃ​ការវាយប្រហារ​របស់​អ៉ីរ៉ង់​បាន​លេចចេញ​មក​។​

​លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ ​Twitterថា​ ​“​គ្រប់យ៉ាង​គឺ​ល្អ​!​ ​មី​ស៊ី​លបា​នបាញ់​ចេញពី​អ៉ីរ៉ង់​ ​នៅ​មូលដ្ឋាន​យោធា​ចំនួន​ពីរ​ ​ដែល​មាន​ទីតាំងនៅ​អ៉ីរ៉ាក់​។​ ​ការវាយតម្លៃ​អំពី​គ្រោះថ្នាក់​ ​និង​ការខូចខាត​ដែល​បាន​កើតឡើង​។​ ​រហូតដល់​ពេលនេះ​ ​ល្អ​ណាស់​!​”​។​

​លោក​បាន​បន្ថែម​ថា​ ​“​យើង​មាន​យោធា​ដែល​មាន​ឥទ្ធិពល​បំផុត​ ​និង​បំពាក់អាវុធ​បាន​យ៉ាង​ល្អ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​!​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here