គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានតម្លៃ ២០០០លានដុល្លារ នៅខេត្តកំពតនឹងបង្ហាញរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​កំពត​ ​៖​ ​គម្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ២០០០លាន​ដុល្លារ​ ​លើ​ការអភិវឌ្ឍន៍​តំបន់ឆ្នេរ​កែប​ថ្មី​ ​នៅ​ស្រុក​ទឹកឈូ​ ​ខេត្តកំពត​ ​នឹង​ត្រូវ​បង្ហាញ​វត្តមាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ​ខណៈ​ដែល​រដ្ឋបាល​ខេត្ត​បាន​បើក​កិច្ចប្រជុំ​ស៊ីជម្រៅ​ទៅលើ​ការ​ចាប់​ចុះ​អនុវត្ត​គម្រោង​ឱ្យ​ចេញ​ជា​លទ្ធ​ផល​ខ្លះ​ៗ​មុន​ចូលឆ្នាំ​ខ្មែរ​។​ ​



​រដ្ឋបាល​ខេត្តកំពត​បាន​បើក​កិច្ចប្រជុំ​ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន​ ​(​ ​IGB​)​ ​ពាក់ព័ន្ធ​នឹង​ការជំរុញ​អនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍ​ឆ្នេរ​នៅ​តំបន់​កែប​ថ្មី​ ​ឃុំ​បឹងទូក​ ​ស្រុក​ទឹកឈូ​ ​ក្រោម​កិច្ច​ដឹកនាំ​អង្គប្រជុំ​ដោយ​ ​លោក​ ​ជាវ​ ​តាយ​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ​រួម​ជាមួយនឹង​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជាប់ពាក់ព័ន្ធ​ ​ក្នុង​គោលបំណង​ផ្ដោត​សំខាន់​ ​ពិភាក្សា​ផ្ដល់​យោបល់​រាល់​បញ្ហា​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការអនុវត្ត​ឱ្យ​ស្រប​ទៅ​នឹង​ច្បាប់​អនុញ្ញាត​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​កម្ពុជា​ ​(​CDC​)​ ​។​

​លោក​ ​ជាវ​ ​តាយ​ ​អភិបាលខេត្ត​កំពត​ ​បាន​ណែនាំ​ ​និង​ជំរុញ​ឱ្យ​មន្ទីរ​ ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ ​និង​អាជ្ញាធរ​មូលដ្ឋាន​មាន​កិច្ចសហការ​គ្នា​ល្អ​រវាង​ក្រុមហ៊ុន​ ​(​IGB​)​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោងការ​អភិវឌ្ឍ​ឆ្នេរ​តំបន់​កែប​ថ្មីនេះ​ ​បាន​លេច​រូបរាង​ឡើង​ ​សំដៅ​ធ្វើ​ឱ្យ​បានសម្រេច​តាម​គោលបំណង​ ​ដែល​រដ្ឋបាល​ខេត្ត​ចង់បាន​ ​ក្នុង​ការ​ពង្រឹងពង្រីក​សក្ដានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ ​ប្រកបដោយ​និរន្តរភាព​ ​និង​ចីរភាព​ ​ពិសេស​ ​ការបម្រើ​សេវា​កម្សាន្ត​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ឱ្យ​បាន​លេច​រូបរាង​ឡើង​ ​ជា​បណ្ដើរ​ៗ​ ​មុន​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​មកដល់​នា​ពេល​ខាងមុខនេះ​ ​។​

​ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​នេះ​ ​ជា​ជំហាន​ដំបូង​នេះ​ ​រដ្ឋបាល​ខេត្ត​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សហ​សកា​រយ​ក​ចិត្ត​ទុកដាក់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ផ្លូវ​ ​អគ្គិសនី​ ​ប្រព័ន្ធ​ទឹក​ប្រើប្រាស់​ ​រួម​និង​សេវាកម្ម​បម្រើ​ដល់​ភ្ញៀវ​ចូល​មក​កំសាន្ត​ផង​ដែរ​។​ ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​តំបន់​កែប​ថ្មីនេះ​ ​ជា​ការ​វិនិយោគ​ដោយមាន​ច្បាប់​អនុញ្ញាត​ ​សម្រេច​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​កម្ពុជា​ ​(​CDC​)​ ​ដែល​នៅក្នុង​នោះ​គឺ​មាន​ទំហំដី២០០ហិ​ក​តា​ ​គឺ​រដ្ឋបាល​ខេត្ត​ទទួល​បាន៤០ភាគរយ​ ​អ្នក​វិនិយោគ​ទទួល​បាន៦០ភាគរយ​ ​មានន័យថា​រដ្ឋបាល​ខេត្ត​ទទួល​បាន​ដី៨០ហិ​ក​តា​អ្នក​វិនិយោគ​ទទួល​បាន១២០ហិ​ក​តា​។​

​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​R​ ​Investment​ ​Group​ ​លោក​ឧកញ៉ា​ ​តេង​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​ថា​ ​ខេត្តកំពត​ ​ស័ក្ដិសម​ទៅ​នឹង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​ ​ច្រើនជាង​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ភាគច្រើន​ ​ដែល​ចូល​ទៅ​បណ្តាក់​ទុន​នៅក្នុង​ខេត្តកំពត​ ​ភាគច្រើន​គឺ​គេ​ផ្តោត​ទៅលើ​ការ​ធ្វើលំ​នៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ ​ឬ​ ​Resort​ ​ដែល​ស្ថិតនៅ​ជាយក្រុង​ ​ជិត​តំបន់​ភ្នំ​ ​និង​ជាប់​តំបន់​មាត់​ព្រែក​។​
​លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ​“​ការ​ដាក់​គោលដៅ​បែបនេះ​ ​ដោយសារតែ​គេស​ម្លឹង​មើលឃើញ​ពី​ស្ថានភាព​អំណោយផល​ពី​ធម្មជាតិ​ ​ដែល​ជាទី​ចាប់អារម្មណ៍​ពីសំណាក់​ភ្ញៀវ​ទេស​ចប​រ​ទេស​ ​ដែល​សូម្បីតែ​រដ្ឋាភិបាល​ក៏បាន​ដាក់​គោលដៅ​ ​ធ្វើការ​អភិវឌ្ឍ​ជាទី​ក្រុង​បូកគោ​ ​ដែល​ស្ថិតនៅ​ចន្លោះ​ទីរួមខេត្ត​កំពត​ ​និង​ជើងភ្នំ​បូកគោ​”​។​

LEAVE A REPLY

Please enter your comment!
Please enter your name here