ជប៉ុនផ្ដល់ជំនួយជាង៣សែនដុល្លារសម្រាប់កែលម្អផ្លូវថ្នល់ និង សុខភាព

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​របស់​ខ្លួ​នប្រ​ចំា​នៅ​កម្ពុជា​ ​បានសម្រេច​ចុះហត្ថលេខា​ ​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ​៣៦៣​ ​,​២២៤ដុល្លារ​ ​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្ត​គម្រោង៣ផ្សេងគ្នា​ ​លើ​ការផលិត​ទឹក​ស្អាត​ ​និង​កសាង​ផ្លូវថ្នល់​។​ ​



​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ ​បានឱ្យ​ដឹង​ថា​ ​ការ​ផ្ដល់​ជំនួយ​នេះ​ ​ត្រូវ​បាន​ ​ចុះហត្ថលេខា​ ​ដោយ​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​វិ​សម​ញ្ញ​ ​និង​ពេញសមត្ថភាព​ប្រចាំ​នៅ​ ​នៅ​ស្ថានទូត​ជប៉ុន​ ​នា​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​ជាមួយ​តំណាង​មក​ពី​អង្គភាព​នានា​ជាគោល​ដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​សម្រាប់​គម្រោង​ទាំង៣​ ​ដែល​ត្រូវ​អនុវត្ត​នេះ​ ​មាន​ ​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ ​ក្នុង​សង្កាត់​អូរតាវ៉ៅ​ ​ក្រុងប៉ៃលិន​ ​ខេត្ត​ប៉ៃលិន​។​ ​គម្រោង​នេះ​ ​ត្រូវការ​ចំណាយ​ថវិកា​ចំនួន១៨១​ ​,​៥៦០ដុល្លារ​ ​។​ ​ដោយឡែក​ថវិកា៩០,៨៥០ដុល្លារ​ទៀត​ ​សម្រាប់​គម្រោង​សាងសង់​អគារ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ ​ទឹកឃ្លាំង​ ​ក្នុង​ខេត្តកណ្តាល​ ​និង​ទឹកប្រាក់​នៅសល់​ចុងក្រោយ​ ​៩០,៨១៤ដុល្លារ​ ​សម្រាប់​យក​ទៅ​សាងសង់​ស្ថានីយ៍​ផលិត​ទឹក​ស្អាត​ខ្នាត​តូច​ ​នៅក្នុង​ឃុំ​ចំនួន៧​ ​ក្នុង​ខេត្ត២នៃ​ទិ​សពាយ្យ​។​



​ចាប់តាំងពី​ឆ្នាំ១៩៩១​ ​រដ្ឋាភិបាល​ជប៉ុន​ ​បាន​អនុវត្ត​កម្មវិធី​ ​KUSANONK​ ​នៅ​កម្ពុជា​ ​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ក្នុង​ការអនុវត្ត​គម្រោង​របស់​ពួកគេ​។​ ​បច្ចុប្បន្ន​នេះ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​ផ្ដល់​ជំនួយ​លើស​ពី​ ​៦០០គម្រោង​ហើយ​ ​តាមរយៈ​ជំនួយ​ ​KUSANONK​ ​នេះ​។​ ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here