ដោយ គង់ សូរិយា
ភ្នំពេញ៖ ទីផ្សារការិយាល័យថ្មីមួយ ជាការិយាល័យបែបសហកម្មសិទ្ឋបានឈានជើងចូលទីផ្សារកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ។ នេះបើតាមអ្នកជំនាញក្នុងវិស័យនេះ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ ទីផ្សារការិយាល័យថ្មីមួយ ជាការិយាល័យបែបសហកម្មសិទ្ឋបានឈានជើងចូលទីផ្សារកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ។ នេះបើតាមអ្នកជំនាញក្នុងវិស័យនេះ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ កុម្ភៈនេះថា ការិយាល័យបែបសហកម្មសិទ្ឋទំហំ៦០,០០០ម៉ែត្រការ៉េ នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ។ វាជាប្រភេទនៃអាគារការិយាល័យបែបសហកម្មសិទ្ឋថ្មីមួយ នៅក្នុងទីផ្សារកម្ពុជា ខណៈការិយាល័យប្រភេទនេះ កំពុងដំណើរការយ៉ាងជោគជ័យនៅប្រទេសថៃ ម៉ាឡេស៊ី ហុងកុង និងប្រទេសសាំងហ្កាពួរជាដើម។
អ្នកនាងបន្តថា “វាជាបញ្ហាប្រឈមធំមួយនៅក្នុងទីផ្សារ ព្រោះអ្នកជួលភាគច្រើននៅកម្ពុជា ពួកគេមិនសូវចង់ប្រើប្រាស់ការិយាល័យប្រភេទនេះនោះទេ”។ អ្នកនាងបន្ថែមថា “រហូតមកទល់ពេលនេះ ការិយាល័យទំហំ៣៨៥០,០០០ម៉ែត្រការ៉េរួចហើយ ដែលបាននិងកំពុងដាក់ជួលនៅក្នុងទីផ្សារកម្ពុជា”។
ការិយាល័យបែបសហកម្មសិទ្ឋ មានដូចជា អាគារ TK Royal One និងអាគារការិយាល័យជាច្រើនទៀតនៅទីក្រុងភ្នំពេញ៕