ដោយ Donald Lee
ភ្នំពេញៈ តម្លៃមាសបានបន្តឡើងខ្ពស់នៅថ្ងៃនេះដោយកើន២ភាគរយ ស្មើនឹងតម្លៃជាង១,៦០០ដុល្លារ ខណៈ វិនិយោគិនមានប្រតិកម្មចំពោះការផ្ទុះឡើង នៃសង្គ្រាមរវាងអាមេរិក និងអ៉ីរ៉ង់។

តម្លៃមាសបានកើនឡើងជាសកល រហូតដល់១,៦១០.៩០ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ ក្រាម) ដែលតម្លៃមិនបានមើលឃើញចាប់តាំងពីខែ មីនា ឆ្នាំ ២០១៣។ មាសត្រូវបានចាត់ទុកថា ការវិនិយោគមួយតម្លៃមានសុវត្ថិភាពបំផុត នៅអំឡុងពេលវិបត្តិ និងភាពមិនប្រាកដប្រជា ហើយនៅតែរក្សាតម្លៃពិត បើធៀបនឹងរូបិយប័ណ្ណអន្តរជាតិនៅជុំវិញពិភពលោក។
ការកើនឡើងនេះបានកើតឡើង បន្ទាប់ពីមានព័ត៌មានថា រដ្ឋាភិបាលអ៉ីរ៉ង់បានវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅភាគខាងលិចអ៊ីរ៉ាក់កាលពីយប់មិញ ដោយមីស៊ីលរាប់សិបគ្រាប់។ នេះបើយោងតាមក្រសួងការពារជាតិអាមេរិក។ ការវាយប្រហារកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឱ្យធ្វើឃាតមន្ត្រីអ៊ីរ៉ង់ជាន់ខ្ពស់មួយរូបនៅអ៉ីរ៉ាក់កាលពីថ្ងៃ ព្រហស្បតិ៍។
ជុំវិញបញ្ហានានា យន្តហោះប៊ូអ៊ីង៧៣៧ ដែលហោះឆ្ពោះទៅកាន់អ៊ុយក្រែនបានធ្លាក់ បន្ទាប់ពីបានហោះឡើងនៅប្រទេសអ៉ីរ៉ង់ សម្លាប់មនុស្ស១៨០នាក់នៅម៉ោងប្រហែល៦ព្រឹកម៉ោងអ៊ីរ៉ង់ថ្ងៃនេះ។ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា ការធ្លាក់នេះពាក់ព័ន្ធនឹងជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ទេ។

កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់យោធាអាមេរិកបានធ្វើឃាត មេបញ្ជាការយោធាអ៉ីរ៉ង់លោក Qasem Soleiman នៅទីក្រុងបាកដាត។ ការសម្លាប់នេះ បានកើតឡើងនៅទូទាំងតំបន់ ហើយអ្នកកាន់ទុក្ខរាប់ពាន់នាក់បានកកស្ទះ នៅតាមដងផ្លូវរបស់ទីក្រុងតេហេរ៉ង់ក្នុងសប្តាហ៍នេះ ដើម្បីគោរពដល់វីរៈបុរសដែលបានស្លាប់របស់ពួកគេ។
អ៉ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល លើមូលដ្ឋានយោធាអាមេរិកនៅអ៉ីរ៉ាក់នៅព្រឹកថ្ងៃពុធ ម៉ោងនៅទីក្រុងបាកដាត។
លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៉ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា វត្តមានរបស់អាមេរិកនៅមជ្ឈឹមបូព៌ាត្រូវតែឈានដល់ទីបញ្ចប់។
មេដឹកនាំអ៉ីរ៉ង់រូបនេះ បាននិយាយនៅលើកញ្ចក់ទូរទស្សន៍អ៉ីរ៉ង់ថា “អ្វីដែលសំខាន់គឺវត្តមានរបស់អាមេរិក ដែលជាប្រភពនៃបញ្ហានៅក្នុងតំបន់នេះ គួរតែអាចឈានដល់ទីបញ្ចប់”។
លោកបានបន្ថែមថា “តំបន់នេះមិនទទួលយកវត្តមានរបស់អាមេរិកទេ”៕







