ដោយ ប៊ី
ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញដែលគ្រប់គ្រងដោយរដ្ឋចំនួនពីរទទួលបានប្រាក់ចំណូលប្រមាណ ១០៨,៩ លានដុល្លារ ដោយមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចេញផ្សាយនៅថ្ងៃ ពុធសប្តាហ៍នេះ។

របាយការណ៍ដែលបានចេញផ្សាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួង បានឱ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជាបានរកប្រាក់ចំណូលសរុបចំនួន ៧៩,៣ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ កើនឡើង ១៧,៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែនេះមានចំនួនជិត ១៣ លានដុល្លារកាលពីឆ្នាំ ២០១៩ កើនឡើង ១៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។
របាយការណ៍បានបញ្ជាក់ថា កំពង់ផែសមុទ្រទទួលបានកុងតឺន័រផ្ទុកទំនិញចំនួន ៦៣៣,០៩៩ យូនីត (កុងតឺន័រមានទំហំស្តង់ដារ) កាលពីឆ្នាំ ២០១៩ កើនឡើង ១៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

របាយការណ៍ដដែលបានបន្តថា ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តភ្នំពេញដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាធំជាងគេទី ២ របស់កម្ពុជាទទួលបានប្រាក់ចំណូលសរុប ២៩,៦ លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៣៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។
កំពង់ផែស្វយ័តភ្នំពេញកំពង់ផែនេះទទួលបានចំណូលសុទ្ធប្រមាណ ១០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៣០ ភាគរយពីឆ្នាំ ២០១៨។
កំពង់ផែទឹកសាបនេះទទួលបានកុងតឺន័រផ្ទុកទំនិញ ២៧៥,០០០ យូធីក្នុងឆ្នាំកន្លងមក កើនឡើង ២៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណុះកុងតឺន័រដឹកទំនិញបានកើនឡើង ២២ ភាគរយស្មើនឹង ៣,៨ លានតោន។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុនចាន់ថុល ត្រូវបានរយការក្នុងកាសែតស៊ីនហួរថា ប្រាក់ចំណូលរបស់កំពង់ផែទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែដំណើរការសេដ្ឋកិច្ចល្អរបស់ប្រទេស។

លោកបានមានប្រសាសន៍នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួងថា “សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុយើងនឹងសាងសង់ចំណតផែកុងតឺន័រថ្មីមួយដែលមានជម្រៅ ១៤.៥ ម៉ែត្រនៅឆ្នាំក្រោយដើម្បីផ្ទុកកប៉ាល់ធំៗ ធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។
លោកបន្តថា ការងារសាងសង់ចំណតផែកុងតឺន័រថ្មីនឹងត្រូវចាប់ផ្តើមនៅឆ្នាំ ២០២១ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤៕






