រដ្ឋបាលខេត្តព្រះសីហនុគ្រោងចំណាយថវិកាចំនួនជាង ២៤ លានដុល្លារក្នុងឆ្នាំ ២០២០ លើគម្រោង ៣៤

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ​ ​គ្រោង​ចំណាយ​ថ​វិ​កា​ចំ​នួ​ចំនួន​ជាង​ ​២៤​ ​លាន​ដុល្លារ​អាមេរិក​ ​(​មានតម្លៃ​ ​៩៦,០៥៧,២០០,០០០រៀល​ ​)​ ​លើ​គម្រោង​សកម្មភាព​អាទិភាព​ចំនួន​ ​៣៤​ ​សម្រាប់​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំឆ្នាំ២០២០​ ​នេះ​ ​។​



​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​នៅ​កិច្ចប្រជុំ​គណ:កម្មា​ធិការ​សម្រប​សម្រួល​បច្ទេ​ក​ទេស​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃទី​ ​៨​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​ឱ្យ​ដឹង​ថា​ ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ ​លើ​គម្រោង​សកម្មភាព​អភិវឌ្ឍន៍​ជាអាទិភាព​របស់​រដ្ឋបាល​ខេត្ត​ ​សម្រាប់​ឆ្នាំ២០២០​ ​ដើម្បី​បំ​លែង​គោលដៅ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ ​នៃ​ផែនការ​អភិវឌ្ឍ​ខេត្ត​ ​ជា​គម្រោង​សកម្មភាព​ ​ឬ​សេវា​អាទិភាព​នានា​សំដៅលើ​ក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណ​:​ ​និង​កិច្ច​អភិវឌ្ឍន៍​ខេត្ត​សម្រាប់​រយ:ពេល​បី​ឆ្នាំ​ ​២០២០​-​២០២២​ ​និង​ធ្វើ​បច្ចុប្បន្នភាព​រៀងរាល់​ឆ្នាំ​ ​។​

​លោក​បន្ត​ថា​ ​ខេត្ត​ព្រះសីហនុ​ ​មាន​វិស័យ​សំ​ខាន់​ៗ​ដូចជា​ ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​កសិកម្ម​ ​ជា​វិស័យ​គោលដៅ​សម្រាប់​អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ ​។​ ​

ខេត្ត​មាន​សក្តា​នុ​ពល​ដូចជា​ ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ ​ជា​ប្រភព​សត្តា​នុ​ពល​ ​និង​ធនធាន​ធម្មជាតិ​ ​បាន​និង​កំពុង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ ​មានការ​រីក​ចំរើន​ជាលំដាប់​ ​។​



​លោក​អភិបាលខេត្ត​រូប​នេះ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​នឹង​កំពុង​អនុវត្ត​ឱ្យ​បានសម្រេច​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ​ឱ្យទៅ​ជា​ ​”​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ​”​ ​អាច​ធ្វើ​ឱ្យ​ខេត្ត​ទេសចរណ៍​មាត់សមុទ្រ​ ​មានឈ្មោះ​ ​ជាទី​ក្រុង​ឧស្សាហកម្ម​បៃតង​ ​អាស៊ាន​ ​យ៉ាង​យូរ​ត្រឹម​ឆ្នាំ២០២៥​ ​ជាគោល​ដៅ​ ​ជំរុញ​ការអនុវត្ត​គោល​ ​នយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​-​២០២៥​ ​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​រីកចម្រើន​ប្រកបដោយ​ចីរភាព​ ​និង​មាន​តុល្យភាព​បរិស្ថាន​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here