ទីផ្សារហ៊ុននៅអាស៊ីបានងើបឡើងវិញ បន្ទាប់អាមេរិកបានបន្ធូរបន្ថយភាពតានតឹងជាមួយអ៉ីរ៉ង់

0

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​ទីផ្សារ​ហ៊ុន​នៅ​អាស៊ី​បាន​ងើបឡើង​វិញ​នៅ​ព្រឹក​នេះ​ ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ ​អាមេរិក​ ​និង​អ៉ីរ៉ង់​ចាប់ផ្តើម​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​បាន​និង​កំពុង​កើតឡើង​ ​ខណៈ​មនុស្សជា​ច្រើន​បារម្ភ​ថា​នឹង​ឈាន​ទៅ​រក​សង្គ្រាម​។​

​ទីផ្សារ​ភាគហ៊ុន​នៅ​កូរ៉េ​ខាងត្បូង​ ​អូស្រ្តាលី​ ​និង​ហុងកុង​បាន​កើនឡើង​ប្រហែល​មួយភាគរយ​នៅ​ព្រឹក​នេះ​។​ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​Topix​ ​របស់​ជប៉ុន​បាន​កើនឡើង​ខ្ពស់​បំផុត​ ​១,៤​ ​ភាគរយ​។​

​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​ចេញមុខ​បញ្ជាក់​ថា​ ​ភាគី​ទាំងសងខាង​កំពុង​ស្ងប់ស្ងាត់​ ​ហើយ​មិន​ចង់​ធ្វើ​ឱ្យ​មាន​ជម្លោះ​របស់​ខ្លួន​ដែល​ឈាន​ទៅ​រក​សង្គ្រាម​ទាំងស្រុង​នោះ​ទេ​។​

​លោក​ ​Trump​ ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​ ​“​អ៉ីរ៉ង់​ហាក់ដូចជា​កំពុង​ស្ងប់ស្ងាត់​ ​ដែល​ជា​រឿង​ល្អ​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​និង​ជា​រឿង​ល្អ​សម្រាប់​ពិភពលោក​”​។​

​លោក​ ​Trump​ ​បាន​បន្ថែម​ថា​ ​“​ចំពោះ​ប្រជាជន​ ​និង​មេដឹកនាំ​អ៉ីរ៉ង់​ ​យើង​ចង់​អោយ​អ្នកមាន​អនាគត​ ​និង​អនាគត​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​សមនឹង​ទទួល​បាន​ភាព​រុងរឿង​ ​និង​ផ្ទះ​ ​និង​ភាព​សុខដុម​ជាមួយ​ប្រជាជាតិ​នានា​នៅ​លើ​ពិភពលោក​។​ ​អាមេរិក​ត្រៀមខ្លួន​ទទួលយក​សន្តិភាព​ជាមួយ​អស់អ្នក​ដែល​ស្វែងរក​វា​”​។​

​ក្រសួងការពារជាតិ​អាមេរិក​ ​បានឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​អ៉ីរ៉ង់​បាន​វាយប្រហារ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ភាគ​ខាងលិច​ប្រទេស​អ៉ីរ៉ាក់​កាលពី​ថ្ងៃ​ ​អង្គារ​ ​ជាមួយនឹង​មី​ស៊ី​ល​រាប់​សិប​គ្រាប់​។​

​ក្រសួងការពារជាតិ​អាមេរិក​ ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ​“​ប្រទេស​អ៉ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ច្រើនជាង​មួយ​ប្រឆាំង​នឹង​កម្លាំងយោធា​ ​និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅក្នុង​ប្រទេស​អ៉ីរ៉ាក់​”​។​

​ការវាយប្រហារ​កើតឡើង​ ​បន្ទាប់ពី​លោក​ ​Trump​ ​បាន​បញ្ជា​ឱ្យធ្វើ​ឃាត​មន្ត្រី​អ៉ីរ៉ង់​ជាន់ខ្ពស់​ម្នាក់​នៅ​អ៉ីរ៉ាក់​កាលពី​ថ្ងៃ​ ​ព្រហស្បតិ៍​ ​សប្តាហ៍​មុន​។​

​លោក​ ​Ayatollah​ ​Ali​ ​Khamenei​ ​មេដឹកនាំ​កំពូល​របស់​អ៉ីរ៉ង់​បាន​និយាយ​នៅ​ថ្ងៃ​ ​ពុធ​ ​កន្លងមក​នេះ​ថា​ ​វត្តមាន​របស់​អាមេរិក​នៅ​មជ្ឈឹ​ម​បូព៌ា​ត្រូវតែ​ឈាន​ដល់ទី​បញ្ចប់​។​

​មេដឹកនាំ​អ៉ីរ៉ង់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អ៉ីរ៉ង់​បាន​និយាយ​ថា​ ​“​អ្វី​ដែល​សំខាន់​គឺ​វត្តមាន​របស់​អាមេរិក​ដែល​ជា​ប្រភព​នៃ​បញ្ហា​នៅក្នុង​តំបន់​នេះ​គួរតែ​អាច​ឈាន​ដល់ទី​បញ្ចប់​”​។​

​លោក​បាន​បន្ថែម​ថា​ ​“​តំបន់​នេះ​មិន​ទទួលយក​វត្តមាន​របស់​អាមេរិក​ទេ​”​។​

​តម្លៃ​មាស​បាន​បន្ត​ឡើងថ្លៃ​នៅ​សប្តាហ៍​នេះ​ដោយ​កើនឡើង​ ​២​ ​ភាគរយ​ ​និង​មានតម្លៃ​ដល់​ ​១,៦០០​ ​ដុល្លារ​ ​ខណៈ​វិនិយោគិន​មាន​ប្រតិកម្ម​ចំពោះ​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​រវាង​អាមេរិក​ ​និង​អ៉ីរ៉ង់​។​

​តម្លៃ​មាស​បាន​កើនឡើង​ជាស​កល​រហូតដល់​ ​១.៦១០.៩០​ ​ដុល្លារ​ក្នុង​មួយ​អោន​ ​(​ឬ​ប្រហែល​ ​៣១​ ​ក្រាម​)​ ​ដែល​តម្លៃ​មិនបាន​មើលឃើញ​ចាប់តាំងពី​ខែមីនា​ឆ្នាំ​ ​២០១៣​។​ ​មាស​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​វិនិយោគ​ដែល​មាន​សុវត្ថិភាព​ក្នុង​ពេល​មាន​វិបត្តិ​ ​និង​ភាព​មិន​ប្រាកដប្រជា​និង​រក្សា​នូវ​តម្លៃពិត​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជា​តិ​ផ្សេង​ៗ​នៅ​ជុំវិញ​ពិភពលោក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here