បទវិភាគ៖ តើសង្គ្រាមរបស់អាមេរិកមួយទៀតនៅមជ្ឈឹមបូព៌ាអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ីដែរឬទេ?

0

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​បន្ទាប់ពី​ឆ្នាំ​សេដ្ឋកិច្ច​ពិភពលោក​បាន​ជួប​ផល​លំបាក​ ​ដោយសារតែ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈមមុខនឹង​បញ្ហា​ប្រឈម​មួយទៀត​ ​នៅពេល​ដែល​ជម្លោះ​រវាង​អាមេរិក​ ​និង​អ៉ីរ៉ង់​កំពុង​ពុះកញ្ជ្រោល​ដែល​ឈាន​ទៅដល់​ជម្លោះ​ប្រដាប់​អាវុធ​ទាំងស្រុង​។​

​កាលពី​ថ្ងៃ​ ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​យោធា​អាមេរិក​បាន​ធ្វើឃាត​មេបញ្ជាការ​យោធា​អ៉ីរ៉ង់​លោក​ ​Qasem​ ​Soleiman​ ​នៅ​ទីក្រុង​បា​ក​ដា​ត​។​ ​ការ​សម្លាប់​នេះ​ធ្វើ​ឱ្យ​រញ្ជួយ​ ​នៅ​ទូទាំង​តំបន់​ ​ហើយ​អ្នក​កាន់ទុក្ខ​រាប់ពាន់​នាក់​បាន​កកស្ទះ​នៅ​តាម​ដងផ្លូវ​របស់​ទីក្រុង​តេ​រ៉ង់​ក្នុង​សប្តាហ៍​នេះ​ដើម្បី​គោរព​ដល់​វីរៈ​បុរស​ដែល​បាន​បាត់បង់​របស់​ពួកគេ​។​

​អ៉ីរ៉ង់​បាន​សងសឹក​ដោយ​ការ​បាញ់​មី​ស៊ី​លនៅ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​អ៉ីរ៉ាក់​នៅ​ព្រឹក​ថ្ងៃ​ ​ពុធ​ ​នៅ​ទីក្រុង​បា​ក​ដា​ត​ ​នៅពេល​ដែល​លោក​ ​Ayatollah​ ​Ali​ ​Khamenei​ ​មេដឹកនាំ​កំពូល​របស់​អ៉ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ ​ពុធ​ ​ថាវ​ត្ត​មាន​របស់​អាមេរិក​នៅ​មជ្ឈឹ​ម​បូព៌ា​ត្រូវតែ​ឈាន​ដល់ទី​បញ្ចប់​។​

​លោក​បាន​បន្ថែម​ថា​ ​“​តំបន់​នេះ​មិន​ទទួលយក​វត្តមាន​របស់​អាមេរិក​ទេ​”​។​

​ការ​ប៉ះទង្គិច​គ្នា​ដែល​គំរាមកំហែង​ដល់​ជម្លោះ​ប្រដាប់​អាវុធ​ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​នេះ​ធ្លាក់​ចូល​ជម្លោះ​ដែល​ជា​កន្លែង​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើសង្គ្រាម​អស់​រយៈពេល​ពីរ​ទសវត្ស​មក​ហើយ​។​

​តើ​បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​យ៉ាងដូច​ម្តេច​?​ ​តើ​វា​នឹង​បញ្ចូល​បញ្ហា​បន្ថែម​ដែល​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​ ​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ​-​ ​ចិន​នៅ​ឆ្នាំ​ ​២០១៩​ ​ទេ​?​

​ភាព​មិន​ប្រាកដប្រជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​
​អ្វី​ដែល​វិនិយោគិន​ពិភពលោក​មិន​ចូលចិត្ត​បំផុត​គឺ​ភាព​មិន​ប្រាកដប្រជា​។​ ​ភាព​មិន​ប្រាកដប្រជា​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ក្នុង​ឆ្នាំ​ ​២០១៩​ ​បាន​ធ្វើ​ឱ្យ​ខាតបង់​រាប់ពាន់​លាន​ដុល្លារ​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ប៉ាន់ស្មាន​ថា​ ​ការខាតបង់​មាន​ចំនួន​ស្មើនឹង​ ​៧០០​ ​ពាន់​លាន​ដុល្លារ​។​

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​បាន​ធ្វើ​ឱ្យ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ថយ​ចុះ​ ​ហើយនឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ខាតបង់​ប្រាក់​ចំ​ណូ​លល​ ​៧០០​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ​២០២០​។​ ​នេះ​បើ​យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។​

​អ្នក​ផ្តល់​ប្រឹក្សា​យោបល់​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លោកស្រី​ ​Gita​ ​Gopinath​ ​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ​“​កំណើន​សេដ្ឋកិច្ច​ធ្លាក់​នេះ​គឺជា​ផលវិបាក​នៃ​ការ​កើនឡើង​នូវ​របាំង​ពាណិជ្ជកម្ម​ ​ការ​កើនឡើង​នូវ​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ពាណិជ្ជកម្ម​ ​និង​ភូមិសាស្ត្រ​នយោបាយ​កត្តា​ដែល​បង្ក​ភាព​តានតឹង​ម៉ាក្រូ​សេដ្ឋកិច្ច​នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ​កំពុង​រីកចម្រើន​មួយចំនួន​ ​និង​កត្តា​រចនាសម្ព័ន្ធ​ ​ដូចជា​កំណើន​ផលិតភាព​ទាប​ ​និង​ប្រជាសាស្ត្រ​វ័យ​ចំណាស់​នៅក្នុង​សេដ្ឋកិច្ច​ជឿនលឿន​”​។​ ​

​កត្តា​សំខាន់​មួយ​សម្រាប់​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​ការនាំចេញ​នៅ​អាស៊ី​គឺ​ដោយសារតែ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​កើតមាន​នៅក្នុង​តំបន់​ ​និង​បណ្តាល​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​។​

​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​បាន​ចាប់ផ្តើម​រៀបចំឡើង​វិញ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ជុំវិញ​ពិភពលោក​រួច​ទៅ​ហើយ​ ​និង​កំពុង​ជះឥទ្ធិពល​ដល់​ប្រទេស​អាស៊ី​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។​

​តម្លៃ​មាស​ ​និង​តម្លៃ​ប្រេង​កើនឡើង​
​តម្លៃ​មាស​បាន​បន្ត​ឡើង​ខ្ពស់​នៅ​ថ្ងៃនេះ​ដោយ​កើន​ ​២​ ​ភាគរយ​ជាមួយ​ ​១,៦០០​ ​ដុល្លារ​ ​ខណៈ​វិនិយោគិន​មាន​ប្រតិកម្ម​ចំពោះ​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​រវាង​អាមេរិក​ ​និង​អ៉ីរ៉ង់​។​

​តម្លៃ​មាស​បាន​កើនឡើង​ជាស​កល​រហូតដល់​ ​១,៦១០.៩០​ ​ដុល្លារ​ក្នុង​មួយ​អោន​ ​(​ឬ​ប្រហែល​ ​៣១​ ​ក្រាម​)​ ​ដែល​តម្លៃ​មិនបាន​ធ្លាប់​ឃើញ​ចាប់តាំងពី​ខែ​ ​មីនា​ ​ឆ្នាំ​ ​២០១៣​។​

​លើស​ពីនេះ​ទៀត​ ​តម្លៃ​ប្រេង​សកល​បាន​កើនឡើង​ដល់​ ​៧០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​គិត​ត្រឹម​សប្តាហ៍​នេះ​ ​ដោយសារ​វិនិយោគិន​បារម្ភ​ថា​សង្គ្រាម​ក្នុង​តំបន់​នឹង​រំខាន​ដល់​ការ​ផ្គត់ផ្គង់​។​ ​ប៉ុន្តែ​បន្ទាប់ពី​សុន្ទរកថា​របស់​លោក​ ​Trump​ ​តម្លៃ​បាន​ធ្លាក់ចុះ​ក្រោម​ ​៦០​ ​ដុល្លារ​វិញ​។​

​ប្រទេស​អ៉ីរ៉ង់​គ្រប់គ្រង​ផ្លូវ​ឆ្លងកាត់​ប្រេង​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក​នៅ​ឯ​ច្រកសមុទ្រ​ ​Hormuz​ ​ដែល​ផ្លូវ​ឆ្លងកាត់​តូច​ចង្អៀត​មាន​ប្រវែង​តែ​ ​១២​ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​និង​ជា​ផ្លូវ​តែមួយគត់​ដើម្បី​ដឹកជញ្ជូន​ប្រេង​ចេញពី​ឈូង​សមុទ្រ​ពែ​រ្ស​ ​(​Persian​)​ ​និង​ចូល​ទៅ​ក្នុង​មហាសមុទ្រ​។​

​កំណត់ត្រា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិភាគ​នៅ​ក្រុមហ៊ុន​អ៉ី​រ៉ា​ស៊ី​គ្រុប​ ​បាន​កត់សម្គាល់​ថា​ ​“​អ៉ីរ៉ង់​ក៏​នឹង​បន្ត​ការ​យាយី​ដល់​ការ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​នៅក្នុង​ឈូងសមុទ្រ​ ​និង​អាច​ចាប់ផ្តើម​សមយុទ្ធ​យោធា​ដើម្បី​បង្អាក់​ការ​ដឹកជញ្ជូន​ជា​បណ្តោះអាសន្ន​”​។​

​ទំរង់​ណាមួយ​នៃ​ការ​បិទ​ច្រកសមុទ្រ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​។​

​អ្វី​ដែល​អាច​បំផ្លាញ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​គឺ​ប្រសិនបើ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​លើស​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ​ ​(​OPEC​)​ ​បាន​សន្យា​ថា​ ​ខ្លួន​នឹង​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ ​និង​ទប់ស្កាត់​ការ​ឡើងថ្លៃ​បែបនេះ​។​

​លោក​ ​Suhail​ ​Al​ ​Mazrouei​ ​រដ្ឋមន្ត្រី​អារ៉ាប់រួម​បាន​ថ្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​ ​បាន​និយាយ​ថា​ ​“​ច្រកសមុទ្រ​ ​Hormuz​ ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​យើង​ប៉ុណ្ណោះទេ​ ​វា​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ ​និង​បណ្តាញ​ផ្គត់ផ្គង់​ទាំងមូល​ ​ហើយ​អ៊ីរ៉ង់​ក៏​យល់​ដែរ​។​ ​សេដ្ឋកិច្ច​ពិភពលោក​មិន​អាច​ទ្រទ្រង់​តម្លៃ​ប្រេង​ ​១០០​ ​ដុល្លារ​ផ្សេងទៀត​ ​និង​កើនឡើង​ខ្លាំង​នោះ​ទេ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here