ដោយវុត្ថា
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ក្រុមហ៊ុនផលិតបេតុង YU FENG DA ដែលជាក្រុមហ៊ុន មានទីតាំងស្ថិតនៅភូមិ ៥ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ឱ្យបិទការដ្ឋានទាំងស្រុង នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០នេះ បន្ទាប់ពីទទួលបានបណ្តឹងពីបទរំលោភទំនុកចិត្ត (បន្ថយគុណភាពបេតុង) ។

នេះបើយោងតាមកិច្ចប្រជុំប្រជុំដោះ ស្រាយ ករណីវិវាទរវាងក្រុមហ៊ុនសំណង់ ZHENG YOUNGLE និងក្រុមហ៊ុនផលិតបេតុង YU FENG DA កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្រោមអធិបតីភាពលោក ឡៅ ទិត្យសីហា រដ្ឋលេខាធិការក្រសួងដែនដី និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និង និង លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ។
តាមការលើកហេតុផលរបស់ក្រុមហ៊ុនសំណង់ ZHENG YOUNGLE មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពីបទរំលោភលើ ទំនុកចិត្ត(បន្ថយគុណភាពបេតុង) ដែលក្រុមមហ៊ុនកំពុងសាងសង់សំណង់ នៅជាន់ទី៦ និងទី៧ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។
ក្រោយស្តាប់របាយការណ៍ លោក គួច ចំរើន បានបញ្ជាក់ថា ក្រុមហ៊ុនលាយបេតុង YU FENG DA មិនមានវិជ្ជាជីវៈ ទំនួលខុសត្រូវអំពីគុណភាពបេតុង ជូនអតិថិជន ឬអ្នកប្រើប្រាស់ ដូច្នេះត្រូវបង្កើត គណ:កម្មការវាយតម្លៃសំណង់ក្នុងការរុះរើចេញនៅជាន់ទី៦ និងទី៧ ព្រមទាំងវាយតម្លៃនៃការសាងសង់ឡើងវិញ ដើម្បីឱ្យក្រុមហ៊ុនសំណង់មានលទ្ធភាព ធ្វើការសាងសង់សំណង់បន្តទៀត ទៅតាមបទដ្ឋានបច្ចេកទេស និងតាមការគ្រោងទុក។







