លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់វិធានការបន្ទាន់ដោយបញ្ជូនមន្រ្តីចុះពិនិត្យការដ្ឋានសំណង់ទូទាំងប្រទេស

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​លោក​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​ចេញ​សេចក្តី​សម្រេច​ចាត់តាំង​មន្ត្រី​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស​ ​បន្ទាប់ពី​មាន​សំណង់​អគារ​បាក់​ស្រុត​ជាបន្តបន្ទាប់​។​



​យោង​តាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​ជា​ ​សុ​ផា​រ៉ា​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀ​ចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​កាលពី​ថ្ងៃទី​ ​៩​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​បាន​ចាត់តាំង​ក្រុម​មន្ត្រី​ត្រួតពិនិត្យ​សំណង់​ទទួលបន្ទុក​រួម​ ​និង​មន្ត្រី​ត្រួតពិនិត្យ​សំណង់​រាជធានី​ ​ខេត្ត​ ​ជាច្រើន​រូប​។​ ​

​ប្រការ​ ​២​ ​នៅក្នុង​សេចក្តី​សម្រេច​នេះ​ ​បាន​ចែងថា​ ​មន្ត្រី​ត្រួតពិនិត្យ​សំណង់​ទទួលបន្ទុក​រួម​ ​មាន​តួនាទី​ ​និង​ភារកិច្ច​ ​ដឹកនាំ​កំណត់​ទិសដៅ​អនុវត្ត​ដល់​មន្ត្រី​ត្រួតពិនិត្យ​សំណង់​រាជធានី​ ​ខេត្ត​ ​បន្ទាប់ពី​ទទួល​បាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​។​ ​តាមដាន​ ​និង​ត្រួតពិនិត្យ​ការអនុវត្ត​ការ​ងា​របស់​មន្ត្រី​ត្រួតពិនិត្យ​សំណង់​រាជធានី​ ​ខេត្ត​។​

​ធ្វើ​របាយការណ៍​គោរព​ស្នើសុំ​ការ​ត្រួតពិនិត្យ​ ​និង​សម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួង​លើ​ការ​ផ្អាក​ ​ការ​កែតម្រូវ​ ​ការបញ្ឈប់​ ​ការ​តម្រូវ​រុះរើ​ ​និង​ចាត់វិធានការ​ចាំបាច់​ផ្សេងទៀត​ ​ក្នុងករណី​ការងារ​សាងសង់​ ​ឬ​រុះរើ​ ​មិន​អនុលោម​តាម​បទបញ្ញត្តិ​បច្ចេកទេស​សំណង់​ ​និង​បទប្បញ្ញត្តិ​ជាធរមាន​ដទៃ​ទៀ​ ​។​ ​

​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​ ​ត្រីមាស​ ​ឆមាស​ ​និង​ប្រចាំឆ្នាំ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​។​ ​និង​បំពេញ​ការ​ងារ​ផ្សេង​ទ​ផៀ​ត​ដែល​ក្រសួង​ប្រគល់​ជូន​។​


​សម្រាប់​មន្ត្រី​ត្រួតពិនិត្យ​សំណង់​រាជធានី​ ​ខេត្ត​ ​មាន​តួនាទី​ ​និង​ភារកិច្ច​ពិនិត្យ​ ​និង​ផ្តល់​យោបល់​ទាំង​លើ​ទិដ្ឋភាព​ច្បាប់​ ​និង​បច្ចេកទេស​លើ​គម្រោង​សាងសង់​ ​និង​តាមដាន​ត្រួតពិនិត្យ​ការសាងសង់​។​ ​ចុះ​ត្រួតពិនិត្យ​ ​និង​បោះបង្គោល​ព្រំ​កំណត់​ទីតាំង​ស្នើសុំ​សាងសង់​ ​ឬ​ ​រុះរើ​ ​។​ ​
​ចុះ​ត្រួតពិនិត្យ​ការងារ​សាងសង់​រុះរើ​ ​និង​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ពិនិត្យ​ ​និង​សម្រេច​លើ​ការ​ផ្អាក​ ​ការ​កែ​លម្រូវ​ ​ការបញ្ឈប់​ការ​តម្រូវ​ឱ្យ​រុះរើ​ ​ចាត់​វិធានការណ៍​ចាំបាច់​ផ្សេងទៀត​ ​ឬ​ ​លើក​សំ​ណើរ​សុំ​ធ្វើ​អធិការកិច្ច​សំណង់​ ​ក្នុងករណី​ឃើញថា​ ​ការងារ​សាងសង់​ ​ឬ​រុះរើ​ ​មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ ​និង​បទប្បញ្ញត្តិ​ជាធរមាន​ដទៃទៀត​។​ ​

​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​គោលដៅ​ ​ដើម្បី​ចុះ​តាមដាន​ ​និង​ត្រួតពិនិត្យ​អនុវត្ត​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ ​និង​បទ​បទប្បញ្ញត្តិ​ជាធរមាន​ដទៃទៀត​។​



​សហការ​ជា​មយយ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​គោលដៅ​ ​ដើម្បី​ចុះ​តាមដាន​ ​និង​ត្រួតពិនិត្យ​ការអនុវត្ត​បទ​ប្ប​ញ្ញា​ត្តិ​បច្ចេកទេស​សំណង់​ ​និង​បទប្បញ្ញត្តិ​នគរូបនីយកម្ម​ចំពោះ​គម្រោង​សាងសង់​រហូតដល់​បញ្ចប់​ការដ្ឋាន​។​ ​

​ប្រមូល​ ​និង​ចងក្រង​ទិ​ន្ន័​យ​ ​និង​ធ្វើ​របាយការណ៍​តាមដាន​ការដ្ឋាន​នី​មួយ​ៗ​ ​ដែល​បាន​ចុះ​ត្រួតពិនិត្យ​បោះបង្គោល​ព្រំ​កំណត់​ទីតាំង​ស្នើសុំ​សាងសង់​ ​ឬ​ ​រុះរើ​។​ ​និង​បំពេញការងារ​ផ្សេងទៀត​ដែល​ក្រសួង​ប្រគល់​ជូន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here