រដ្ឋាភិបាលកំពុងពង្រីកកំពង់ផែធំៗចំនួន ២ ដើម្បីផ្ទុកកុងតឺន័រឱ្យបានច្រើន

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​រដ្ឋាភិបាល​បាន​នឹង​កំពុង​ពង្រីក​កំពង់​ផែ​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ​២​ ​ដើម្បី​ផ្ទុក​កុងតឺន័រ​ឱ្យ​បាន​ច្រើន​ ​និង​ដើំម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចំណត​កុងតឺន័រ​ ​និង​ឆ្លើយតប​ទៅ​កំណើន​សេដ្ឋកិច្ច​ ​និង​ដឹក​ជ​ញ្ជូ​តាមផ្លូវទឹក​ឆ្លងកាត់​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​នា​ពេល​អនាគត​ ​ខណៈ​បច្ចុប្បន្ន​នេះ​ ​កំពង់​ផែ​ទាំំ​ង​ពីរ​នេះ​ ​មាន​លក្ខណៈ​តូច​ ​មិនទាន់​ឆ្លើយតប​ទៅ​កំណើន​នេះ​បាន​នៅ​ឡើយ​ទ​។​

​១​)​ ​កំពង់​ផែ​ស្វ័យ័​ត​ភ្នំពេញ​

​រដ្ឋាភិបាល​បាន​បា​នឹង​កំពុង​បន្ត​ពង្រីក​សមត្ថភាព​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ផ្ទុក​កុងតឺន័រ​នៅ​លើ​ទីលាន​នៃ​ចំណត​ផែ​កុងតឺន័រ​ ​LM១៧​ ​ឱ្យ​បាន​ ​៣០០.០០០​ ​TEUs​/​ឆ្នាំ​ ​ដែល​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ដ៏​សំខាន់​របស់​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​គ្រោង​បំពាក់​ឧបករណ៍​ ​និង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ​ICT​ ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ​ទាំង​ផ្នែក​ប្រតិបត្តិ​ការ​ ​និង​ផ្នែក​រដ្ឋបាល​។​

​២​)​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​

​រដ្ឋាភិបាល​បាន​នឹង​កំពុង​បន្ត​សហការ​ជាមួយ​ ​JICA​ ​ក្នុង​ការពង្រីក​ ​និង​ធ្វើ​ទំនើបកម្ម​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​និង​ពន្លឿន​ការសាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​ប្រវែង​ ​៣៥០​ ​ម​ ​ជម្រៅ១៤,៥ម​ ​ឱ្យ​បាន​បញ្ចប់​នៅក្នុង​ឆ្នាំ២០២៣​ ​ដែល​មាន​សមត្ថភាព​លើកដាក់​ទំនិញ​រហូតដល់​ ​១​ ​លាន​ ​TEUs​/​ឆ្នាំ​ ​ដែល​មាន​កំណើន​ ​ ​ទ្វេដង​ពី​សមត្ថភាព​លើកដាក់​ទំនិញ​បច្ចុប្បន្ន​ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ឆ្លងកាត់​ទំនិញ​នៅក្នុង​អាស៊ាន​។​ ​

​ជាមួយ​នេះ​ ​កំពង់ផែ​ក៏​គ្រោង​សិក្សា​ ​និង​រៀបចំ​កែសម្រួល​អភិវឌ្ឍ​ចំណត​ផែ​ចាស់​ឱ្យ​ក្លាយទៅជា​ស្ថានីយ​អ្នកដំណើរ​ដោយមាន​កិច្ចសហការ​ ​ជាមួយ​ដៃគូ​វិស័យ​ឯកជន​ ​(​PPP​)​ ​ផង​ដែរ​។​ ​រដ្ឋាភិបាល​ជំរុញ​ ​ឲ្យ​កំពង់ផែ​ស្វយ័ត​ទាំងពីរ​ ​នេះ​ ​គឺ​ ​គិតគូរ​ពី​លទ្ធភាព​ក្នុង​ការ​បញ្ចុះតម្លៃ​សេវា​របស់​ខ្លួន​បន្ថែម​ទៀត​។​ ​ការងារ​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំ​ ​២០២១​ ​ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ​២០២៤​។​

​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ដែល​បាន​ចេញផ្សាយ​កាលពី​ពេលថ្មីនេះ​ ​បង្ហាញថា​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន​ពីរ​ទទួល​បាន​ប្រាក់ចំណូល​ប្រមាណ​ ​១០៨,៩​ ​លាន​ដុល្លារ​ ​ដោយមាន​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំ​ ​២០១៩​។​ ​

​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដែល​ជា​កំពង់ផែ​សមុទ្រ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​បាន​រក​ប្រាក់ចំណូល​សរុប​ចំនួន​ ​៧៩,៣​ ​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​១៧,៥​ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ​២០១៨​។​ ​ប្រាក់ចំណេញ​សុទ្ធ​របស់​កំពង់ផែ​នេះ​មាន​ចំនួន​ជិត​ ​១៣​ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​១៦​ ​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ ​កំពង់ផែ​សមុទ្រ​ទទួល​បាន​កុងតឺន័រ​ផ្ទុកទំនិញ​ចំនួន​ ​៦៣៣,០៩៩​ ​យូនី​ត​ ​(​កុងតឺន័រ​មាន​ទំហំ​ស្តង់ដារ​)​ ​កាលពី​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​១៧​ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។​ ​ទន្ទឹម​នឹង​នេះ​ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​ធំជាង​គេ​ទី​ ​២​ ​របស់​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ ​២៩,៦​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​៣៥​ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​កំពង់ផែ​នេះ​ទទួល​បាន​ចំណូល​សុទ្ធ​ប្រមាណ​ ​១០​ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​៣០​ ​ភាគរយ​ពីឆ្នាំ​ ​២០១៨​។​ ​កំពង់ផែ​ទឹកសាប​នេះ​ទទួល​បាន​កុងតឺន័រ​ផ្ទុកទំនិញ​ ​២៧៥,០០០​ ​យូ​ធី​ក្នុង​ឆ្នាំ​កន្លងមក​ ​កើនឡើង​ ​២៩​ ​ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​ចំណុះ​កុងតឺន័រ​ដឹកទំនិញ​បាន​កើនឡើង​ ​២២​ ​ភាគរយ​ស្មើនឹង​ ​៣,៨​ ​លាន​តោន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here