ប្រេងនៅតែរក្សាតម្លៃថេរធម្មតា អំឡុងពេលភាពតានតឹងរវាងអាមេរិក និងអ៉ីរ៉ង់

0

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​តម្លៃ​ប្រេង​សកល​នៅតែ​បន្ត​ធ្លាក់ចុះ​ ​និង​ត្រឡប់ទៅ​មាន​សភាព​ថេរ​ធម្មតា​ ​អំឡុង​ភាព​តានតឹង​នៅ​មជ្ឈឹ​ម​បូព៌ា​ហាក់​ ​ដូចជា​មាន​ស្ថេរ​ភាព​ ​បន្ទាប់ពី​អាមេរិក​ ​និង​អ៊ីរ៉ង់​ទាំងពីរ​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​អ៉ីរ៉ាក់​។​

​ប្រេង​នៅ​អាមេរិក​បាន​ធ្លាក់ចុះ​ ​៦​ ​ភាគរយ​ ​គិត​ចាប់ពី​ថ្ងៃ​ ​សុក្រ​សប្តាហ៍​មុន​ ​ហើយ​ប្រេងឆៅ​ប្រភេទ​ ​Brent​ ​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​៦៥,៣៣​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ​ពោល​គឺ​កម្រិត​តម្លៃ​ ​មុន​ពេល​អាមេរិក​បាន​សម្លាប់​មន្ត្រី​ជាន់ខ្ពស់​អ៊ីរ៉ង់​នៅ​ទីក្រុង​បា​ក​ដា​ត​កាលពី​ថ្ងៃ​ ​ព្រហស្បតិ៍​។​

​ង​ឆៅ​ប្រភេទ​ ​Brent​ ​អន្តរជាតិ​ឡើង​ដល់កម្រិត​ខ្ពស់​បំផុត​គឺ​ ​៧០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​ថ្ងៃ​ ​សុក្រ​។​ ​

​ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ​ការ​ឡើងថ្លៃ​ប្រេង​កើតឡើង​ជាប្រតិកម្ម​ទៅ​នឹង​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​ដែល​បញ្ជា​ឱ្យធ្វើ​ឃាត​មេបញ្ជាការ​យោធា​អ៊ីរ៉ង់​លោក​ ​Qasem​ ​Soleiman​ ​និង​ហានិភ័យ​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង​ ​ប្រសិនបើ​តំបន់​នេះ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ ​និង​សង្គ្រាម​។​

​អ៊ីរ៉ង់​បាន​សងសឹក​ដោយ​ការ​បាញ់​មី​ស៊ី​លនៅ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​អ៊ីរ៉ាក់​នៅ​ព្រឹក​ថ្ងៃ​ ​ពុធ​ ​នៅ​ទីក្រុង​បា​ក​ដា​ត​ ​ខណៈ​លោក​ ​Ayatollah​ ​Ali​ ​Khamenei​ ​មេដឹកនាំ​កំពូល​របស់​អ៉ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ ​ពុធ​ ​ថា​ ​វត្តមាន​របស់​អាមេរិក​នៅ​មជ្ឈឹ​ម​បូព៌ា​ត្រូវតែ​ឈាន​ដល់ទី​បញ្ចប់​។​

​ប្រទេស​អ៉ីរ៉ង់​គ្រប់គ្រង​ផ្លូវ​ឆ្លងកាត់​ប្រេង​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក​នៅ​ឯ​ច្រកសមុទ្រ​ ​Hormuz​ ​ដែល​ផ្លូវ​ឆ្លងកាត់​តូច​ចង្អៀត​មាន​ប្រវែង​តែ​ ​១២​ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​និង​ជា​ផ្លូវ​តែមួយគត់​ដើម្បី​ដឹកជញ្ជូន​ប្រេង​ចេញពី​ឈូង​សមុទ្រ​ពែ​រ្ស​ ​(​Persian​)​ ​និង​ចូល​ទៅ​ក្នុង​មហាសមុទ្រ​។​

​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​បង្ហាញខ្លួន​នៅក្នុង​សប្តាហ៍​នេះ​ដោយ​បញ្ជាក់​ថា​ ​ភាគី​ទាំងពីរ​កំពុង​មាន​ភាព​ស្ងប់ស្ងាត់​ ​ហើយ​មិន​ចង់​បង្កើន​ជម្លោះ​របស់​ពួកគេ​ក្លាយទៅជា​សង្គ្រាម​ទាំងស្រុង​នោះ​ទេ​។​

​លោក​ ​Trump​ ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​ ​“​អ៉ីរ៉ង់​ហាក់ដូចជា​ស្ងៀមស្ងាត់​ ​ដែល​ជា​រឿង​ល្អ​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​និង​ជា​រឿង​ល្អ​សម្រាប់​ពិភពលោក​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here