រដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធិដីចំនួនជិត៥សែនប័ណ្ណនៅក្នុងឆ្នាំ២០១៩

0

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ចំនួន៤៩៧,៨៦២បណ្ណ​ ​និង​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន៤០៣,១៦៦បណ្ណ​ ​នៅ​ទូទាំង​ប្រទេស​។​ ​នេះ​បើ​យោង​តាម​របា​ ​យកា​រណ៍​បូកសរុប​លទ្ធផល​ ​នៃ​ការ​អនុ​វត​ត្ត​កា​ងារ​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ​២០២០​ ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​។​

​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​ ​បាន​ចុះហត្ថលេខា​លើក​របាយការណ៍​នេះ​ ​កាលពី​ថ្ងៃទី១០​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​៖​ ​បាន​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ចំនួន៧៦៩ភូមិ​ ​បាន​ធ្វើការ​បិទផ្សាយ​ជា​សាធារណៈ​ចំនួន៥៩៨ភូមិ​ ​ស្មើនឹង៥៥៣​ ​៩៥៤ក្បាលដី​ ​ចេញ​បណ្ណ​ចំនួន៤៩៦,១៦២បណ្ណ​ ​និង​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ​៤០១,៤៦៦​ ​បណ្ណ​ ​ក្នុង​នោះ​សម្បទាន​ដី​សង្គមកិច្ច​បាន៣១៤០បណ្ណ​។​

​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​៖​ ​សម្រេច​បាន១៧០០បណ្ណ​ ​(​ដី​រដ្ឋ​បាន​ ​៨៥បណ្ណ​ទំហំ៤៣,៤៣៥​ ​ហិ​ក​តា​ ​ដី​ឯកជន​របស់​បុគ្គល​ឯកជន​បាន​ចំនួន១៤៨០​ ​បណ្ណ​ ​និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​បាន៦សហគមន៍​ស្មើនឹង១៣៥បណ្ណ​ ​ទំហំ៨៩២៣​ ​ហិ​ក​តា​ ​ស្មើនឹង៤៦៥គ្រួសារ​)​។​

​សរុប​លទ្ធផល​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​ដល់​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​ក្រសួង​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ ​បាន​ចំនួន៥,៦២៥,៦៨៦​ ​បណ្ណ​ ​ស្មើនឹង៨០,៣៧​ ​%​ ​នៃ​ក្បាលដី​ប៉ាន់ស្មាន៧​ ​លាន​ក្បាលដី​ ​ក្នុង​នោះ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រេច​បាន៥,០០៨,១០៥​ ​បណ្ណ​ ​និង​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន៤,៦៦៣,០៥៦បណ្ណ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here