ផ្សារទំនើបAeon របស់ប្រទេសជប៉ុនផ្លាស់ប្តូរអ្នកដឹកនាំបន្ទាប់ពីការបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន

0

ដោយ Donald Lee

ភ្នំពេញៈ ក្រុមហ៊ុនAeon Co ដែលជាក្រុមហ៊ុនលក់រាយឈានមុខគេ និងជាប្រតិ​បត្តិករផ្សារទំនើបAeon ចំនួន២កន្លែងនៅរាជធានីភ្នំពេញ បានប្រកាសផ្លាស់ប្តូរអ្នកដឹកនាំ បន្ទាប់ពីក្រុមហ៊ុន បានចេញផ្សាយរបាយការណ៍បង្ហាញ ពីការធ្លាក់ចុះប្រាក់ចំណូលយ៉ាងច្រើននៅឆ្នាំ២០១៩។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះបានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានតែងតាំងអនុប្រធានAkio Yoshidaជាប្រធានវិញ បន្ទាប់ពីការចេញផ្សា​យតួលេខ ដែលបង្ហាញថាក្រុមហ៊ុនបានខាតបង់សុទ្ធចំនួន៥៨លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០១៩។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងប្រាក់ចំណេ​ញសុទ្ធ៥.៥លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ នេះបើតាមរបាយការ​ណ៍ហិរញ្ញវត្ថុចេញផ្សាយដោយ Aeon ។

អាជីវកម្មក្រៅប្រទេសរបស់ Aeon ឧទាហរណ៍ ផ្សារទំនើបពីរ (shopping malls) របស់ខ្លួននៅភ្នំពេញទទួលបានជោគជ័យយ៉ាងខ្លាំង ប៉ុន្តែផ្សារក្នុងស្រុក (domestic malls) និងផ្សារទំនើប(supermarkets) របស់ខ្លួនកំពុងរងគ្រោះ ដោយសារតែការប្រកួ​តប្រជែង និងលក់រាយតាមអនឡាញ។

ផ្សារទំនើប Aeon Malls នៅអាស៊ានទទួលបានប្រាក់ចំណេញខ្ពស់ ហើយជាផ្នែកសំខាន់មួយ នៃការរីកចម្រើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ប្រាក់ចំណូលប្រតិបត្តិការនៅអាស៊ាន កើនឡើងជាង១៥៥ភាគរយ ក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ផ្សារទំនើបAeon Mall គ្រោងនឹងបើកការលក់រាយលើកទី៣ របស់ខ្លួននៅក្នុងប្រ​ទេសកម្ពុជានៅឆ្នាំ២០២៣ ដែលជាផ្សារទំនើបធំបំផុតរបស់ខ្លួន ដែលមានទំហំ១៧៤ពាន់​ម៉ែត្រការ៉េ។

នៅប្រទេសវៀតណាម ក្រុមហ៊ុនAeon បានវិនិយោគក្នុងការពង្រីក និងជួសជុលផ្សារទំនើប ដែលមានស្រាប់នៅពេលដែលសេដ្ឋកិច្ចកំពុងរីកដុះដាលខ្លាំង។

របាយការណ៍ក្រុមហ៊ុន Aeon បាននិយាយថា នៅក្នុងខែវិច្ឆិកា យើងបានប្រារព្ធពិធីបើកការសម្ពោធដ៏ធំនៃ AEON MALL Binh Tan (ទីក្រុងហូជីមិញ) ដែលជាផ្សារទំនើបទីបួនរបស់យើងនៅក្នុងប្រទេសនេះ។ នេះគឺជាការជួសជុលកែលម្អ ដ៏ធំលើកដំបូងនៃផ្សារចាប់តាំងពីការបើកដំណើរការដំបូង នៅក្នុងខែកក្កដាឆ្នាំ២០១៦។ សរុបអគារជួលចំនួន៧១ត្រូវបានជួសជុល ដែលតំណាងឱ្យជិតពាក់កណ្តាលនៃអ្នកជួលផ្សារសរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here