ដោយ ប៊ី
ភ្នំពេញ៖ ខណៈសង្គ្រាមពាណិជ្ជកម្មអាមេរិកជាមួយប្រទេសចិនបាននិងកំពុងធ្វើឱ្យវៀតណាមទទួលបានផលប្រយោជន៍ដ៏ធំធេង និងបង្កើតការងារយ៉ាងច្រើនសម្បើមដែលបណ្តាលឱ្យមានកង្វះកំលាំងពលកម្មក្នុងប្រទេសនេះ ក្រុមហ៊ុនផលិតកម្មមួយចំនួនដែលមានមូលដ្ឋាននៅអាមរិកកំពុងចាប់យកប្រទេសកម្ពុជាធ្វើមូលដ្ឋានផលិតកម្មរបស់ខ្លួន។

លោក Clarence Smith នាយកប្រតិបត្តិនៃក្រុមហ៊ុន Haverty Furniture Cos ដែលប្រើរោងចក្រនៅអាស៊ីដើម្បីផលិតផលិតផលម៉ាករបស់ក្រុមហ៊ុន បានថ្លែងថា អត្រាការងារនៅប្រទេសវៀតណាមកំពុងកើនឡើង ហើយចំនួនកម្មករកំពុងខ្វះខាត ។ លោក Smith បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា “ហើយទោះបីអ្នកផ្គត់ផ្គង់អាស៊ីនៅតែបន្តរកប្រភពឈើជាច្រើនដែលពួកគេប្រើពីតំបន់អាឡាបាសាននៃអាមេរិកក៏ដោយ ក៏ការផលិតគ្រឿងសង្ហារឹមឈើមិនវិលត្រឡប់មកអាមេរិកវិញទេ”។
ការនាំយកការងារផលិតកម្មត្រឡប់មកអាមេរិកវិញគឺជាគោលដៅមួយរបស់រដ្ឋបាល Trump ក្នុងគោលដៅដាក់ពន្ធគយលើទំនិញផលិតនៅប្រទេសចិន។ អ្នកលក់រាយគ្រឿងសង្ហារឹមដែលមានមូលដ្ឋាននៅអាត្លង់តាបានតតាំងនឹងការរំខានដល់ការផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់កាលពីឆ្នាំមុន ខណៈក្រុមហ៊ុនផលិតចាកចេញពីប្រទេសចិន ហើយបើកប្រតិបត្តិការនៅប្រទេសវៀតណាម។
អ្នកផ្គត់ផ្គង់ខ្លះឈប់ធ្វើជំនួញឱ្យក្រុមហ៊ុន Haverty ដែលបង្ខំឱ្យខ្លួនរកប្រភពថ្មីៗ ក្រៅពីវៀតណាម ហើយបណ្តាលឱ្យមានការខ្វះខាតរបស់របរមួយចំនួននៅកន្លែងតាំងបង្ហាញប្រហែល ១២០ នៅអាមេរិក។

លោក Smith បានថ្លែងថា “ឥឡូវនេះ ការរំខានភាគច្រើនគឺស្ថិតនៅពីក្រោយពួកគេ ទោះបីដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិននឹងនៅតែរក្សាពន្ធ ២៥ ភាគរយលើគ្រឿងសង្ហារឹមដែលផលិតនៅចិនក៏ដោយ។ ក្រុមហ៊ុន Haverty នៅតែនាំចូលស្បែក និងគ្រឿងបន្លាស់ពីប្រទេសចិន ទោះបីជាខ្លួនលែងទទួលគ្រឿងសង្ហារឹមឈើពីប្រទេសចិនក៏ដោយ។
លោកបានមានប្រសាសន៍ថា “ការផ្លាស់ប្តូរទីតាំងរោងចក្រនឹងមិនបញ្ចប់ទេ ពួកគេបានសាងសង់រោងចក្រនៅកម្ពុជារួចហើយ។ វាផ្លាស់ប្តូរ ដូចអ្វីដែលវាតែងតែបានផ្លាស់ប្តូរ”។
លោក Smith បានប្រៀបធៀបការផ្លាស់ប្តូរពីប្រទេសចិនទៅប្រទេសវៀតណាម និងទៅក្នុងបណ្តាប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ផ្សេងទៀតទៅនឹងការផ្លាស់ប្តូរឧស្សាហកម្មគ្រឿងសង្ហារឹមរបស់អាមេរិកទៅរដ្ឋ North Carolina ពីរដ្ឋ Michigan កាលពីមួយសតវត្សរ៍មុន។
ឧស្សាហកម្មគ្រឿងសង្ហារឹមដែលត្រូវបានគេមើលឃើញថា មានការលេចចេញជាថ្មីនៅរដ្ឋ North Carolina ប៉ុន្តែលោក Smith បាននិយាយថា វាមានតម្លៃទាបសម្រាប់រោងចក្រនៅអាស៊ីក្នុងការធ្វើគ្រឿងសង្ហារឹមឈើពីឈើដែលប្រមូលបាននៅក្នុងរដ្ឋ Carolinas ជាជាងឱ្យក្រុមហ៊ុនផលិតផលិតផដូចគ្នានៅអាមេរិក៕ (The Nation)







