រដ្ឋាភិបាលគ្រោងនឹងបញ្ចប់សេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅពាក់កណ្តាលឆ្នាំនេះ

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​គ្រោង​នឹង​បញ្ចប់​នូវ​សេចក្តី​ព្រាង​ផែនការមេ​ស្តី​ពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​ ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០នេះ​ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ព្រមទាំង​ឆ្លើយតបទៅនឹង​ការ​បញ្ចុះតម្លៃ​នៃ​ការ​ដឹកជញ្ជូន​ ​និង​ការប្រកួត​ប្រជែង​កាន់តែ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។​



​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឲ្យដឹង​កាលពី​ពេលថ្មីនេះ​ថា​ ​ផែនការមេ​នេះ​ ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចង្អុល​ទិស​ ​ក៏ដូចជា​កំណត់​នូវ​ក្របខ័ណ្ឌ​រួម​នៃ​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដឹកជញ្ជូន​គ្រប់​មធ្យោបាយ​ ​រួម​ទាំង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ ​ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​វិនិយោគ​សាធារណ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ​និង​ចូលរួម​ជ​ម្រុ​ញកំ​ណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ​និង​បរិ​យា​បន្ន​។​

​លោក​បន្ថែម​ថា​ ​ក្នុងរយៈពេល​បន្ទាប់​ ​ក្រុមប្រឹក្សា​ជា​តិ​ភស្តុ​រ​ភារ​កម្ម​ ​កំណត់​ផែនការ​ ​និង​រៀបចំ​យន្តការ​មេ​គ្រប់​ជ្រុង​ជ្រោ​យស្ពី​ពី​ ​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​ ​ដោយ​បំពេញបន្ថែម​នូវ​សមាភាគ​សំខាន់​ ​ពីរ​គឺ​ ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ​និង​ការ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​។​
​លោក​ថា​ ​“​ផែនការមេ​ស្តី​ពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ ​និង​ត​ស្តុ​រ​ភា​កម្ម​ ​នឹង​ត្រូវ​បញ្ចប់​ការ​នៅ​ត្រឹម​ខែឧសភា​ឆ្នាំនេះ​ ​បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​ផែនការ​អន្តរ​ការ​ ​ត្រូវ​បាន​អនុម័ត​រួចហើយ​ដោយ​អន្តរក្រសួង​ ​កាលពី​ថ្ងៃទី៦​ ​ខែមករា​ ​ឆ្នាំ២០២០​”​។​

​សេចក្តី​ព្រាង​ផែនការមេ​អន្តរកាល​ស្តី​ពី​ ​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​ ​រៀបចំ​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដោយមាន​ការកិច្ច​សហការ​ពីទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​របស់​ប្រទេស​ជប៉ុន​ ​JICA​ ​តាំងពី​ខែកញ្ញា​ ​ឆ្នាំ២០១៨​។​

​សេចក្តី​ព្រាងច្បាប់​ផែនការមេ​អន្តរកាល​ ​នេះ​បាន​ ​រួម​បញ្ជូល​ផែនការមេ​វិស័យ​ចំនួន​ ​៥​ ​ដែល​បាន​មក​ពី​ការសិក្សា​យ៉ាង​លំអិត​ ​ដោយដៃ​គូ​អភិវឌ្ឍន​ ​ក្នុង​នោះ​ ​មាន​ ​ផែនការមេ​ដឹកជញ្ជូន​តាម​ថ្នល់​ ​និង​ផែនការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ផែនការមេ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ ​ផែនការមេ​ដឹកជញ្ជូន​តាមផ្លូវទឹក​ ​ផ្លូវ​សមុទ្រ​ ​និង​កំពង់ផែ​ ​ផែនការមេ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​និង​ផែនការមេ​ភស្តុភារ​កម្ម​។​

​ម្យ៉ាងទៀត​ ​ការបង្កើត​ផែនការមេ​នេះ​ផង​ដែរ​ ​គឺ​យោង​តាម​តម្រូវការ​ចាំបាច់​នៃ​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ២០១៩​-​២០២៣​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​-​២០២៥​ ​ក្នុង​គោលបំណង​បញ្ចុះតម្លៃ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​ ​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ ​ដែល​អាច​ឱ្យ​កម្ពុជា​មានឱកាស​ទាក់ទាញ​វិនិយោគ​បង្កើត​ការងារ​ធ្វើ​ជូន​ ​ប្រជាពលរដ្ឋ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here