វិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនខ្លាំង បានធ្វើឱ្យចំនួនស្ថាបត្យករកើនឡើងជិតដល់១០០០នាក់

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ជាមួយ​ស្ថានភាព​ដ៏​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ​ជាពិសេស​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំណង់​ ​បាន​ជំរុញ​ឱ្យ​កំណើន​នៃ​ចំនួន​អ្នកជំនាញ​ផ្នែក​សាងសង់​ស្ថាបត្យករ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​រហូតដល់​ជិត១០០០នាក់​ ​គិត​ត្រឹម​ដើមឆ្នាំ២០២០នេះ​ ​។​ ​



​ភ្ជាប់​ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​ ​ជាពិសេស​ភាព​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ថា​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប​រហ័ស​ជាង​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​។​ ​ជាក់ស្ដែង​គិត​ត្រឹម​ខែធ្នូ​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​វិស័យ​សំណង់​បាន​បង្ហាញ​ពី​ការ​កើនឡើង​នូវ​ចំនួន​គម្រោង​សំណង់​យ៉ាងច្រើន​រហូតដល់​ ​៤៨៨៨គម្រោង​ ​នៅ​លើ​ផ្ទ​ដី​ប្រមាណ​ ​២៣​ ​២៥៧​ ​៤១៤​ ​ម៉ែត្រការ៉េ​ ​ស្មើនឹង​តម្លៃ​ប៉ាន​ស្មាន​ប្រមាណ​ ​១១​ ​៤៣៧​ ​២៦៧​ ​១៤៥​ ​ដុល្លារ​សហរដ្ឋអាមេរិក​ ​ខណៈ​ដែល​កំណើន​នៃ​ចំនួន​អ្នកជំនាញ​ផ្នែក​សាងសង់​ស្ថាបត្យករ​ក៏​មានការ​កើនឡើង​រហូតដល់​ ​៨៥៤​ ​រូប​ ​។​

​ផ្អែក​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​បាន​បញ្ជាក់​ថា​ ​គិត​ចាប់ពី​ឆ្នាំ២០១៤​ ​រហូ​ដល់​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ចំនួន​ស្ថាបត្យករ​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​ ​៨៥៤រូប​ ​(​ស្ត្រី៩៥រូប​)​ ​ដោយ​ក្នុង​នោះ​មាន​ស្ថាបត្យករ​សញ្ជាតិ​បរទេស​មាន​ចំនួន១៣រូប​ ​(​សឹង្ហ​បុរី៣រូប​ ​ជប៉ុន២រូប​ ​ម៉ាឡេស៊ី៣រូប​ ​បារាំង២រូប​ ​អង់គ្លេស១រូប​ ​រុស្សី១រូប​ ​ចិន១រូប​ ​និង​សាធារណរដ្ឋ​កូរ៉េ​ចំនួន១រូប​)​។​ ​

​លោក​បណ្ឌិត​ ​តាន់​ ​មុនី​វណ្ណ​ ​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ ​បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​ការ​កើនឡើង​នូវ​ចំនួន​អ្នកជំនាញ​ផ្នែក​សំណង់​ស្របច្បាប់​នៅ​កម្ពុជា​ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ​ជាមួយ​កំណើន​ទាំងអស់​នេះ​ហាក់​នៅ​មិនទាន់​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​ពិតប្រាកដ​នោះ​ទេ​ ​ដែល​វា​ត្រូវ​ទាមទារ​ឱ្យ​មានគុណ​ភាពជា​ចម្បង​។​ ​

​លោក​បណ្ឌិត​ ​តាន់​ ​មុនី​វណ្ណ​ ​បាន​បញ្ជាក់​ថា​ ​“​យើង​ឃើញ​ចំនួន​ស្ថាបត្យករ​នៅ​កម្ពុជា​មានការ​កើនឡើង​ ​ប៉ុន្តែ​ជាក់ស្ដែង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ពិតប្រាកដ​ភាគច្រើន​ត្រូវ​បាន​ម្ចាស់​គម្រោង​ ​ឬ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តែង​នាំ​យក​អ្នកជំនាញ​មក​ពីក្រៅ​ស្រុក​ ​ដោយហេតុថា​ ​អ្នកជំនាញ​ក្នុង​ស្រុក​ហាក់​នៅ​មិនទាន់​មាន​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយតបទៅនឹង​គម្រោង​សំណង់​នៅឡើយ​ ​ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកទេស​សាងសង់​សំ​ណង់​ធំៗ​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​ទាំងអស់​នេះ​ជា​បញ្ហា​មួយ​ដែល​ត្រូវតែ​មាន​ដំណោះស្រាយ​ជាចាំបាច់​ក្រោម​ការចូលរួម​ពីសំណាក់​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គុណភាព​នៃ​អ្នកជំនាញ​ក្នុង​ស្រុក​មានគុណ​ភាព​ ​ដែល​អាច​ទទួលយក​បាន​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here