អគារចម្លែកកំពស់១៦ ជាន់នៅជប៉ុន មានផ្លូវហាយវ៉េឆ្លងកាត់

0

ដោយ​វុត្ថា​

​ជប៉ុន​៖​ ​អគារ​ ​Gate​ ​Tower​ ​គឺជា​អគារ​ការិយាល័យ​កម្ពស់​ ​១៦​ ​ជាន់​នៅ​ទីក្រុង​អូ​សា​កា​ប្រទេស​ជប៉ុន​។​អគារ​នេះ​មាន​ភាព​ល្បីល្បាញ​ដោយសារតែ​ត្រូវ​បាន​គេ​សង​សង់​ផ្លូវ​ហាយ​វ៉េ​ចូល​ទៅ​ក្នុង​អគារ​ ​ដែល​ជា​ច្រកចេញ​ពី​ផ្លូវ​ហាយ​វ៉េ​ ​Umeda​ ​Exit​ ​។​



​អគារ​កម្ពស់​ ​៧១.៩​ ​ម៉ែត្រ​ត្រូវ​បាន​ត្រូវ​បាន​បញ្ចប់​កសាង​សង់​ទាំងស្រុង​នៅ​ឆ្នាំ​ ​១៩៩២​ ​និង​សាងសង់​ពី​បេតុង​ ​និង​ដែកថែប​ ​និង​បំពាក់​ដោយ​អេ​ស្កា​វ៉ា​ទ័​រនៅ​លើដំបូល​។​ ​

​មូលហេតុ​នៃ​ ​ការរចនា​សង​សង់​អគារ​មិនធម្មតា​នេះ​ ​ដោយសារ​មានការ​សម្របសម្រួល​រវាង​ម្ចាស់ដី​ ​និង​រដ្ឋាភិបាល​ជប៉ុន​។​ ​ម្ចាស់ដី​ដំបូង​បាន​ទិញ​ទីតាំង​នោះ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​ ​១៩​ ​ហើយ​ចង់​អភិវឌ្ឍ​វា​ឡើងវិញ​។​ ​ទោះ​យ៉ាងណា​ក្នុង​ឆ្នាំ​ ​១៩៨៣​ ​ការអនុញ្ញាត​ឱ្យ​សាងសង់​អគារ​ត្រូវ​បាន​បដិសេធ​ព្រោះ​រដ្ឋាភិបាល​បាន​រៀបចំផែនការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​រួចហើយ​។​
​ម្ចាស់ដី​បាន​បដិសេធ​មិនព្រម​ឱ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ហាយ​វ៉េ​ឆ្លងកាត់​នោះ​ទេ​ ​ហើយ​បន្ទាប់ពី​ការ​ចរ​ចារ​រយៈពេល​ ​៥​ ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុនHanshin​ ​Expressway​ ​Corporation​ ​ដែល​ជា​ក្រុម​ហ៊ុន​សាង់​ផ្លូវ​ ​មានការ​សម្របសម្រួល​មួយ​ ​គឺ​សាងសង់​ផ្លូវ​នេះ​ឆ្លងកាត់​អាគារ​តែម្តង​។​

​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​រវាង​ជាន់ទី​ ​៥​-​៧​ ​នៃ​អាគារ​ហើយ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អ្នកជួល​។​ ​ផ្លូវ​នេះ​មិន​មាន​ទំនាក់ទំនង​ជាប់​ជាមួយ​អាគារ​ទេ​ ​ផ្ទុយទៅវិញ​ត្រូវ​ឆ្លងកាត់​ជា​ស្ពាន​មួយ​ដែល​ត្រូវ​បាន​ដាក់​ដោយ​ការ​គាំទ្រ​នៅ​ជាប់នឹង​អាគារ​។​ ​ផ្លូវ​នេះ​ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​រចនាសម្ព័ន្ធ​ទ្រនាប់​ដែល​ការពារ​អាគារ​ពី​ការ​រំ​ញ័រ​។​



​ការ​កែ​សំរួល​ដ៏​សំខាន់​តែមួយគត់​ដែល​អ្នក​រចនា​អគារ​ត្រូវ​ធ្វើ​គឺ​ជញ្ជាំង​អ៊ីសូឡង់​ដែល​មាន​សំឡេង​និង​សម្រាប់​ជណ្តើរ​យន្ត​ឆ្លងកាត់​ពី​ជាន់ទី​ ​៤​ ​ដល់​ជាន់ទី​ ​៨​ ​ដោយ​មិនឈប់ឈរ​។​

​ចាប់តាំងពី​ការ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ​១៩៩២​ ​ច្បាប់​ស្តី​ពី​ផ្លូវ​ហាយ​វ៉េ​របស់​ជប៉ុន​ ​ច្បាប់​ផែនការ​ទីក្រុង​ ​ច្បាប់​អភិវឌ្ឍន៍​ទីក្រុង​និង​លេខ​កូដ​អគារ​ត្រូវ​បាន​កែ​លម្អ​មួយ​ផ្នែក​ដើម្បី​ ​រារាំង​ការចរចា​បែបនេះ​កើតឡើង​ម្តង​ទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here