ដោយ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងចិន នឹងជំរុញទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យបាន១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ខាងមុខ ខណៈភាគីទាំងពីរបាននិងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសេរី។ នេះបើយោងតាមលោកឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស។

លោកឈីវ យីស៊ាង បានថ្លែងនៅក្នុងរបាយការណ៍មួយកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេរភាគី បានកើនឡងដល់៦,៦ពាន់លានដុល្លារ ដោយឆ្លើយតបនឹងទិសដៅ (ទិសដៅដែលគ្រោងទុកសម្រាប់ឆ្នាំ ២០២០)។
លោកបានបន្តថា ភាគីទាំងពីរបានរៀបចំទិសដៅថ្មីមួយ ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយជាមួយទិសដៅថ្មីភាគីទាំងពីរបាននិងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយសេរីចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩។
វិនិយោគរបស់ចិននៅកម្ពុជា ចន្លោះពីឆ្នាំ១៩៩៤ ដល់ ២០១៩ មានទំហំ២១ពាន់លានដុល្លារ។
លោកឈីវ យីស៊ាង បានបន្តថា ជាទូទៅទំនាក់ទំនងកម្ពុជា និងចិនត្រូវបានរៀបរាប់ដោយប្រពៃណី ប្រវត្តិសាស្ត្រ និងគោលការណ៍នៃភាពស្មើគ្នា និងការទុកចិត្តគ្នាទៅវិញទៅមកសម្រាប់ប្រយោជន៍រួម៕







