ដោយ Donald Lee
ភ្នំពេញៈ សេដ្ឋកិច្ចរបស់បណ្តាប្រទេស ដែលសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (BRI) ដែលរួមបញ្ចូលទាំងប្រទេសកម្ពុជា ទទួលបាននូវកំណើនដ៏រឹងមាំនៅឆ្នាំ២០១៩ ដោយមានជំនួយពីការវិនិយោគរបស់ទីក្រុងប៉េកាំង ចំពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយរដ្ឋបាលគយចិន ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេស BRI បានកើនឡើងជាង១០ភាគរយពីឆ្នាំមុន ដែលស្មើនឹង១,៣៤ ពាន់លានដុល្លារ។
នៅក្នុងប្រទេសនីមួយៗ ក្នុងចំណោមបណ្តាប្រទេសចំនួន២៥ប្រទេសចិន បានក្លាយជាប្រទេសពាណិជ្ជកម្មលេខមួយ។
កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនចិនបានវិនិយោគ៣,៨ពាន់លានដុល្លារអាមេរិក លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងផ្លូវល្បឿនលឿននៅកម្ពុជា។
ការវិនិយោគភាគច្រើននៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺផ្តោតលើគម្រោងដឹកជញ្ជូនហេដ្ឋារចនាសម្ព័ន្ធជា ពិសេសផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដែលមាន៤គន្លងជាមួយនឹងទឹកប្រាក់ចំនួន២,០៨ ពាន់លានដុល្លារ ហើយនឹងក្លាយជាច្រករបៀងដ៏សំខាន់សម្រាប់ការនាំចេញ និងនាំចូល។ នេះគឺជាការចង្អុលបង្ហាញ ពីការវិនិយោគមុន ពេលគម្រោងផ្តួចផ្តើមខ្សែគម្រោងក្រវាត់១ និងផ្លូវ១ ដែលការវិនិយោគដើមទុនធំផ្តោតលើគម្រោងថាមពលជា ពិសេសគម្រោងទំនប់វារីអគ្គិសនីនៅទូទាំងប្រទេស។
សេដ្ឋកិច្ចមហាអំណាចសេដ្ឋកិច្ចចិន សព្វថ្ងៃរួមចំណែកជាង៣០ភាគរយ ដល់កំនើនសេដ្ឋកិច្ចពិភពលោក។

ចិនគឺជាប្រទេសឧស្សាហកម្មធំបំផុត ដែលជាប្រទេសពាណិជ្ជកម្មធំជាងគេ ដែលមានទុនបំរុងប្តូររូបិយប័ណ្ណបរទេសធំ ជាងគេបំផុតនៅលើពិភពលោក និងកាន់កាប់ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នៅលើពិភពលោក។
ប្រទេសចំនួន១២៣ និងអង្គភាពអន្តរជាតិចំនួន២៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសរុបចំនួន១៧១ ជាមួយនឹងគម្រោងខ្សែក្រវ៉ាត់១ និងផ្លូវ១ជាមួយប្រទេសចិនដែលភាគច្រើនពាក់ព័ន្ធ នឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លោកស៊ីបាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីឆ្នាំ ២០១៩ របស់លោកថា “យើងនឹងបន្តជំរុញឆ្ពោះទៅមុខ ជាមួយនឹងការរួមគ្នានៃគម្រោងខ្សែក្រវ៉ាត់១ និងផ្លូវ១(BRI) និងបន្តតស៊ូមតិ ដើម្បីការអភិវឌ្ឍសហគមន៍ នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ហើយយើងនឹងធ្វើការដោយមិនចេះនឿយហត់ ដើម្បីពិភពលោកដែលកាន់តែរីកចម្រើន និងស្រស់ស្អាត”៕







