ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការអបអរសាទរនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុន បុរី KC បានបង្កើតកម្មវិធីកាន់តែពិសេសសម្រាប់អតិថិជនរបស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃកាន់តែច្រើនជាងមុន ដែលរឹតតែផ្តល់ឱកាសចំណេញយ៉ាងអស្ចារ្យសម្រាប់អ្នកដែលចង់មានលំនៅដ្ឋានរស់សមរម្យ និងអាចប្រកបអាជីកម្មបាន ក៏ដូចជាអ្នកដែលទិញទុកវិនិយោគបន្តផងដែរ។

ជាកម្មវិធីពិសេសមិនធ្លាប់មានពីមុន នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុនបុរី KC អភិវឌ្ឍន៍លំនៅដ្ឋានទាន់សម័យ និងស៊ីវិល័យ ដែលមានផាសុកភាពខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មបានយ៉ាងប្រសើរ បានបង្កើតកម្មវិធីពិសេសសម្រាប់អតិថិជនរបស់ខ្លួនដោយការផ្តល់ជូននូវតម្លៃពិសេស រួមជាមួយនឹងកាដូ អាំងប៉ាវលាភសំណាងជាច្រើនទៀត។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចធ្វើការកក់លើកដំបូងត្រឹមតែ ១០០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបានក្លាយជាម្ចាស់លំនៅដ្ឋានយ៉ាងស្រស់ស្អាត ពោរពេញទៅដោយប្រណីតភាព ហើយថែមទាំងអាចប្រកបអាជីវកម្មបានយ៉ាងល្អប្រសើរដែលមានទីតាំងនៅចំកណ្តាលទីប្រជុំជននៃតំបន់ផ្សារព្រែកព្នៅ។
បុរី KC អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។










