ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ក្រុមអ្នកវិនិយោគក្នុងស្រុកមួយចំនួន បានរួមគ្នាទិញយកនូវ Master Franchise នៃក្រុមហ៊ុនអចលនទ្រព្យ ERA មកកាន់ទីផ្សារកម្ពុជា ដែលការចុះកិច្ច ព្រមព្រៀងបានធ្វើនៅប្រទេសសឹង្ហបុរីកាលពីសប្តាហ៍មុន។
ក្រុមហ៊ុននេះត្រូវបានបង្កើតនៅឆ្នាំ១៩៧១ ដោយលោក Jim Jackson ហើយក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានពង្រីកខ្លួន ស្ទើរទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសធំៗដទៃទៀតនៅលើពិភពលោក។
-->
ភាគហ៊ុននិកនៃក្រុមអ្នកវិនិយោគកម្ពុជា បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុននេះកំពុងត្រូវការបុគ្គលិក ធ្វើការក្រៅម៉ោងចន្លោះពី២០០ទៅ៣០០នាក់។ ក្រុមហ៊ុននេះមានមានបុគ្គលិក ឬភ្នាក់ងាររបស់ខ្លូនចំនួន៦៥០០នាក់នៅសឹង្ហបុរី នៅឥណ្ឌនេស៊ីចំនួន៧០០០នាក់ ជប៉ុនមានជាង២០០០នាក់ វៀតណាមមានចំនួនជាង៣០០នាក់ នៅប្រទេសថៃមានជាង២០០០នាក់ និងមានការិយាល័យសរុបចំនួន៤៨នៅតំបន់អាស៊ី។
នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យជាតិ អន្តរជាតិជាង២០០ក្រុមហ៊ុន ដែលបាននិងកំពុងធ្វើការក្នុងវិស័យ ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនេះ៕








