ដោយ គង់ សូរិយា
ភ្នំពេញៈ អតិថិជនជាច្រើនបានចាប់អារម្មណ៍លើគំរោងបុរីអូរ៉ូរ៉ា ស៊ីធី ដែលបានដាក់បង្ហាញគំរោងរបស់ខ្លួននៅផ្សារម៉ាក្រូ ដែលជាផ្សារបោះដុំធំមួយនៅក្រុងភ្នំពេញ។

បុរីអូរ៉ូរ៉ា ស៊ីធី ដែលសាងសង់ឡើងក្រោមរចនាបទបែបប្រទេសអូស្រ្តាលី បានដាក់តាំងបង្ហាញគំរោងរបស់ខ្លួនរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ដល់២២ខាងមុខនេះ ដើម្បីឆ្លើយតបនឹងការចាប់អារម្មណ៍របស់អតិថិជន ក៏ដូចជាបង្ហាញពីឧត្តមភាពបុរីរបស់ខ្លួន ដែលកំពុងសាងសង់យ៉ាងសកម្មនៅតំបន់ក្រាំងធ្នង់ ក្នុងខ័ណ្ឌសែនសុខ និងគំរោងមួយទៀតស្ថិតនៅតំបន់ផ្លូវជាតិលេខ៥១ ស្ថិតក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។
លោកឃិន សារ៉ាត់ប្រធានគំរោងអូរ៉ូរ៉ា ស៊ីធីបានមានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី២១ មករានេះថា តាមរយៈការតាំងពិព៌ណលើកទី១ ថ្ងៃទី១នេះ បុរីនេះទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន និងមានការចាប់ឆ្នោតផ្សងសំណាង ដោយអតិថិជនបានឈ្នះរង្វាន់រហូតដល់ជាង២ម៉ឺនដុល្លារអាមេរិក ពិសេសអតិថិជនជាច្រើនបានចាប់អារម្មណ៍ និងជាវបុរីនេះសំរាប់រស់នៅ ក៏ដូចជាវិនិយោគសំរាប់លក់។
លោកបន្តថា “អតិថិជនចាប់អារម្មណ៍អាចសូមទៅកាន់ផ្សារម៉ាក្រូ ដើម្បីទទួលបានផ្ទះមានរចនាបទស្អាត សំណង់មានគុណភាព និងការរស់នៅប្រកបដោយផាសុខភាព ពិសេសទទួលបានការចាប់ឆ្នោតយករង្វាន់ រួមនឹងការបញ្ចុះតម្លៃពិសេស”៕















