ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ប្រទេសចិន Price Real Estate Group បាននិងកំពុងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏ធំមួយនៅខេត្តព្រះសីហនុ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ប្រទេសចិន Price Real Estate Group បាននិងកំពុងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏ធំមួយនៅខេត្តព្រះសីហនុ។
យោងតាមព៌តមានដែលបង្ហាញ នៅលើគេហទំព័ររបស់ក្រុមហ៊ុននេះបាន ឲ្យដឹងថា គំរោងនេះមានឈ្មោះព្រីន ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡាសំណង់សរុប១៦ម៉ឺនម៉ែត្រការ៉េ។ គំរោងនេះ ជាបណ្តុំនូវមុខងារជាច្រើន សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានស្តង់ដាអន្តរជាតិនេះ រួមមានសណ្ឋាគារលំដាប់ផ្កាយ៥ អាគារស្នាក់នៅរួម(ខុនដូ) អាគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែរកាយ។
ជាមួយគ្នានេះ ក្រុមហ៊ុននេះនឹងដាក់ឲ្យដំណើរការសណ្ឋាគារផ្កាយ៥មួយ ទៀតឈ្មោះ ព្រីនស៍ ថាម ដែលមានទីតាំងនៅខេត្តព្រះសីហនុ ក្នុងឆ្នាំនេះផងដែរ។
តាមព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា សណ្ឋាគារនេះស្ថិតនៅក្បែរឆ្នេរដ៏ស្រស់ស្អាត និងជាសណ្ឋាគារបំពាក់នូវសេវាគ្រប់គ្រង បែបខ្ពស់បំផុតលំដាប់អន្តរជាតិផងដែរ។
ក្រុមហ៊ុន Prince Real Estate Group ជាក្រុមហ៊ុនអចលនទ្រព្យយក្សមួយរបស់ប្រទេសចិន ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងជាច្រើន នៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។ នៅទីក្រុងភ្នំពេញក្រុមហ៊ុននេះបានសាងសង់រួចហើយនូវខុនដូប្រណីត Diamond One នៅទីក្រុងកោះពេជ្រ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងលំនៅដ្ឋាន Prince Plaza ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅទីក្រុងកោះពេជ្រ៕