ដោយរ៉ាវី
ភ្នំពេញ កត្តាសំខាន់ៗជាច្រើនបាន និងកំពុងធ្វើឲ្យតំបន់ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល មានភាពរីកចម្រើនខ្លាំង ខណៈបច្ចុប្បន្នគំរោងលំនៅដ្ឋានជាច្រើនបានចាប់ផ្តើមនៅក្នុងស្រុកកៀនស្វាយ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបាន និងកំពុងភ្ជាប់ទៅតំបន់នោះ។

ដោយរ៉ាវី
ភ្នំពេញ កត្តាសំខាន់ៗជាច្រើនបាន និងកំពុងធ្វើឲ្យតំបន់ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល មានភាពរីកចម្រើនខ្លាំង ខណៈបច្ចុប្បន្នគំរោងលំនៅដ្ឋានជាច្រើនបានចាប់ផ្តើមនៅក្នុងស្រុកកៀនស្វាយ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបាន និងកំពុងភ្ជាប់ទៅតំបន់នោះ។

បុរីជាច្រើនបាននិងកំពុងចាប់ផ្តើម ដូចជាបុរីកៀនស្វាយផ្លាហ្សា បុរីKS បុរីកៀនស្វាយផាក និងបុរីជាច្រើនទៀត ពិសេសគំរោងអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងត្រៀមឆ្ពោះទៅតំបន់នេះ។
អ្នកវិភាគអចលនទ្រព្យឯករាជ្យលោកយិន លាងគង់និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលជាគេហទំព័រផ្តោតលើវិស័យអចលនទ្រព្យឈានមុខគេនៅកម្ពុជាបានមានប្រសាសន៍ថា ដោយសារមានភូមិសាស្រ្តល្អ និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យយ៉ាងងាយស្រួល បាននិងកំពុងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនឆ្ពោះទៅតំបន់នេះ។
លោកបន្តថា “កៀនស្វាយ កំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន”។ លោកបន្តថា “កត្តាហេដ្ឋារចនាសម្ព័ន្ឋ ប្រជាសាស្រ្តពិតជាចំណែកមួយយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍ ស្របពេលប្រទេសមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា”។

ជាមួយនឹងការសាងសង់យ៉ាងសកម្មនូវផ្លូវក្រវ៉ាត់ក្រុងទី៣ ពិសេសស្ពានឆ្លងកាត់កោះអន្លង់ចិន គំរោងសាងសង់ផ្លួវល្បឿនលឿនភ្នំពេញបាវិត ការពង្រីកផ្លូវជាតិលេខ១បានបញ្ចប់ និងគំរោងសាងសង់ស្ពានមួយចំនួនទៀត នៃគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ បាននិងកំពុងហុចផលល្អយ៉ាងច្រើន ដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្នុងស្រុកនេះ ក៏ដូចជាបណ្តាស្រុកដែលមានភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ឋងាយស្រួលតភ្ជាប់ជាមួយរាជធានីភ្នំពេញ។
ជាមួយគ្នានេះលោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្ន និងទៅអនាគត ស្រុកកៀនស្វាយ មានសក្ដានុពលខ្លាំងមិនចាញ់ តំបន់ជុំវិញរាជធានីភ្នំពេញនោះឡើយ ដែលនេះជាចំណុចល្អប្រសើរ សម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ ក៏ដូចជាសម្រាប់អ្នកសង់លំនៅដ្ឋានផងដែរ។
លោកឧកញ៉ាបន្តថា “សព្វថ្ងៃនេះដោយសារតែផ្ទៃដី នៅក្នុងក្រុងមានភាពចង្អៀត និងមានតម្លៃថ្លៃផងនោះ បានជំរុញឱ្យបណ្តាអ្នកវិនិយោគនានា ងាកទៅកាន់តំបន់ជាយក្រុង”។លោកបន្តថស តំបន់កៀនស្វាយ បាននិងកំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់នោះដែរ”។

លោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ថា ស្រុកកៀនស្វាយនៅមានវិសាលភាពផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ជាពិសេសជាតំបន់ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងខ្សែទី3 មានទំហំផ្លូវថ្នល់ដល់ទៅ60ម៉ែត្រ ដែលជាផ្លូវតភ្ជាប់សេដ្ឋកិច្ចយ៉ាងសំខាន់តភ្ជាប់ជាមួយប្រទេសវៀតណាម និងមានគំរោងអភិវឌ្ឍន៍ច្រើនបាននិងកំពុងកើតមាន និងកំពុងត្រៀមបង្ហាញខ្លួននៅតំបន់នេះ៕