ដោយវុត្ថា
ភ្នំពេញៈ វិស័យអចនទ្រព្យ និងសំណង់ នៅក្នុងទីក្រុងភ្នំពេញនឹងនៅតែបន្តកើនឡើងជាលំដាប់ ដោយសារតែភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានកំណើនប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ បើទោះមានការកង្វះខាតលើហេដ្ឋារចនាសម្ព័ន្ធខ្លះៗយ៉ាងណាក៏ដោយ។

ដោយវុត្ថា
ភ្នំពេញៈ វិស័យអចនទ្រព្យ និងសំណង់ នៅក្នុងទីក្រុងភ្នំពេញនឹងនៅតែបន្តកើនឡើងជាលំដាប់ ដោយសារតែភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានកំណើនប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ បើទោះមានការកង្វះខាតលើហេដ្ឋារចនាសម្ព័ន្ធខ្លះៗយ៉ាងណាក៏ដោយ។

លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យAmatak Property Service បានប្រាប់គេហទំព័រPropertyarea.asia ឱ្យដឹងនៅថ្ងៃទី២៧ ខែមករានេះថា វិស័យអចល នទ្រព្យ នៅក្នុងទីក្រុងភ្នំពេញនៅតែមានការរីកចំរើន ខ្លាំងដោយមិននឹងស្មានដល់បើធៀបជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់។
លោកស្រីបន្តថា “ការរីកចំរើននេះដោយសារតែកំណើន នៃការវិនិយោគមកពីក្រៅប្រទេ កំណើនប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ ដែលត្រូវការកន្លែងស្នាក់នៅ”។លោកស្រីបន្ថែមថា “តម្រូវការដីធ្លីនៅក្នុងទីក្រុងកើនឡើង ដោយសារប្រពលរដ្ឋជាច្រើនគិតថាងាយស្រួលក្នុងការរីកស៊ី ឬពង្រីកអាជីវកម្មផ្សេងៗ”។
លោកស្រីតាំង ហួរបានបន្តថា សកម្មភាពនៃការទិញលក់ដីធ្លី នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមជាក្រុងនៅតែមានស្ថានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន ពុំមានជាបញ្ហាចោទនោះទេ។
លោកស្រីបន្តថា “យើងឃើញសកម្មភាពនៃការទិញលក់ដី នៅតែមានសកម្មល្អប្រសើរ ហើយរហូតមដល់ពេលនេះ មានតំបន់ខ្លះទៀត គឺមានសកម្មភាពល្អជាងពេលកន្លងទៅទៀត ជាពិសេសនៅតំបន់ផ្លូវកប់ស្រូវ ផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ១ និងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម”។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យឱ្យដឹងដែរថា កំណើននៃការវិនិយោគលើវិស័យអចលទ្រព្យនៅក្នុងទីក្រុងភ្នំពេញ មានការរីកចំរើនខ្លាំង បើទោះទីក្រុងភ្នំពេញនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធ ល្អខ្លាំងខ្លាយ៉ាងណាក្តី ហើយនឹងបន្តមានមានការរីកចំរើនទៅមុខទៀត។

លោកបន្តថា “ដីធ្លីនៅក្នុងទីក្រុងគឺមានតម្លៃធូថ្លៃ ដែលផ្តល់ឪកាសវិនិយោគច្រើនសម្រាប់វិនិយោគិន តែយ៉ាងណាក៏ដោយវានឹងនៅទ្រឹងនៅពេលខាងមុខ ខណៈវាឡើងលឿនបែបនេះ”។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តី បានឱ្យដឹងដែរថា ទីក្រុងភ្នំពេញមានការរីកចំរើនខ្លាំងស្ទើតែគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាល ដែលមានភាពទាក់ទាញការវិនិយោគបរទេស ។ មិនតែប៉ុណ្ណោះ កត្តាសុខសន្តិភាពក៏ឪកាសក្នុងការវិនិយោគផ្សេងៗផងដែរ។
លោកបន្តថា “រដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធនានា និងសំណង់ផ្សេងលំនៅឋានផ្សេងៗ បានធ្វើទៅតាមប្លង់គោលប្រើប្រាស់ដីឆ្នាំ២០៣០ ដែលអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រីនាពេលកន្លងមកនេះ”៕