ដោយវុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានភាពល្អប្រសើរច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន និងកំពុងដើរតួយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ាន ក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស និងពង្រីកទីផ្សារឱ្យកាន់តែមានសក្តានុពល។

ដោយវុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានភាពល្អប្រសើរច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន និងកំពុងដើរតួយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ាន ក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស និងពង្រីកទីផ្សារឱ្យកាន់តែមានសក្តានុពល។

លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានប្រាប់គេហទំព័រ propetyarea.asia នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០កន្លងមកថា បើធៀបជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺមានតម្លៃទាបជាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ដែលជាកត្តាជំរុឱ្យមានការរីកចំរើនខ្លាំង។
លោកបន្តថា “មិនតែប៉ុណ្ណោះប្រទេសកម្ពុជា មានគោលនយោបាយបើកចំហរខ្លាំងជូនដល់វិនិយោគិនបរទេស ដែលប្រការនេះបានធ្វើឱ្យវិស័យអចនទ្រព្យនៅក្នុងប្រទេសកម្ពុជានេះ មានសក្តានុពលខ្ពស់ បើទោះបីការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ផ្សេងៗ មិនមានការរីកចំររើខ្លំាងយ៉ាងណាក្តី”។
លោកង៉ែត ជូបានបន្តថា កំណើននៃការវិនិយោគលើវិស័យអចលនទ្រព្យ សំណង់ និងអគារពាណិជ្ជកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការរីកចំរើនខ្លាំងគួរឱ្យកត់សម្គាល់ បើទោះបីទីផ្សារកម្ពុជានៅក្មេងខ្ចី បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ និន្នការនៃការរីកចំរើននេះ នៅតែបន្តមានការរីកចំរើនបន្ថែមទៀត។
លើកឡើងស្រដៀងគ្នានេះ លោកស្រីតាំង ហួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានឱ្យដឹងដែរថា បើធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺមានការរីកចំរើនខ្លំាងក្នុងរយៈចុងក្រោយនេះ ។

លោកស្រីបន្តថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាននេះ គឺមានការរីកចំរើនមុនយើង តែបើបច្ចុប្បន្ននេះ ទីផ្សារអលនទ្រព្យរបស់កម្ពុជាមានការរីកចំរើនខ្លាំង។ សម្រាប់តម្លៃដីធ្លីវិញ ក៏នៅតែមានតម្លៃធូថ្លៃជាងបណ្តាប្រទេសមួយចំនួននៅក្នងតំបន់អាស៊ាននេះដែរ មិនត្រឹមតែប៉ុណ្ណោះ វិស័យដីធ្លីនេះទៀតសោតនៅតែបន្តកើនឡើងបន្ថែមទៀត ដោយសារតែប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ក្រោយគេ ដែលវាជាឪកាសក្នុងការវិនិយោគ។
បើតាមអ្នកជំនាញអចលនទ្រព្យកម្ពុជា ក្រៅពីវិស័យអចលនទ្រព្យ កម្ពុជានៅភាពល្អប្រសើរជាច្រើន ក្នុងការចូលរួមចំណែកផ្សារភ្ជាប់លើកិច្ចទំនាក់ការទូតផ្សេងៗ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច រវាងបណ្តាប្រទេសដែលស្ថិត នៅក្នុងតំបន់អាស៊ាន ទៅកាន់បណ្តាប្រទេសជឿនលឿន ដែលជាមហាអំណាចសេដ្ឋកិច្ចដូចជាប្រទេសចិនជាដើម។
រដ្ឋាភិបាលកម្ពុជាបានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០នេះទំហំទុនវិនិយោគផ្ទាល់ពីបរទេសនឹងមានកំណើនខ្ពស់ រហូតដល់ក្នុងរង្វង់៤០០០លានដុល្លារ សហរដ្ឋអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ បានសម្រេចជាង៣៦០០លានដុល្លារសហរដ្ឋអាមេរិករួចទៅហើយនោះ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានឱ្យដឹងដែរថា ផ្អែកតាមភាពជាក់ស្ដែងនៃស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅពេលបច្ចុប្បន្ននេះ សម្រាប់ទំហំទុនវិនិយោគផ្ទាល់ពីបរទេសខាងលើនេះ ហាក់មិនពិបាកក្នុងការទទួលបាននោះទេ។
លោកបានបន្តថា “ជាក់ស្ដែងដូចជាវិស័យអចលនទ្រព្យនិងដីធ្លីនៅកម្ពុជា គឺបានឱកាសដល់ការវិនិយោគយ៉ាងប្រសើរដូចជាតម្លៃដីនៅទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដែលសូម្បីតែតម្លៃដីនៅក្នុងប្រទេសវៀតណាម និងថៃ ក៏មានកម្រិតខ្ពស់ជាងកម្ពុជា ដូច្នេះការវិនិយោគវិស័យនេះនៅកម្ពុជា បានផ្តល់ឱកាសច្រើនដល់ពួកគេ”៕