កម្ពុជាត្រូវការថាមពលអគ្គិសនីប្រមាណ១៨០០មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់នៅឆ្នាំនេះ

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ឱ្យដឹងថា កម្ពុជាត្រូវការអគ្គិសនីប្រើប្រាស់ប្រមាណ១៨០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់នៅក្នុងឆ្នាំ២០២០នេះ និងត្រូវការអគ្គិសនី ក្នុងបន្ទុកអតិបរមាចំនួន២២១៤មេហ្គាវ៉ាត់។


លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងមកនេះថា ទំហំកំលាំងថាមពលអគ្គិសនីនេះ នឹងមិនធ្វើឱ្យកម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់ដូចឆ្នាំ២០១៩នោះទេ ព្រោះឆ្នាំ២០២០នេះ កម្ពុជាបានត្រៀមវិធានការ និងផែនការមេរួចរាល់ដើម្បីដោះស្រាយកង្វះខាតអគ្គិសនី។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជាបានដាក់ឱ្យដំណើរការ រោងចក្រធ្យូងថ្មនៅកំពង់សោម (Cambodia Anergy Limited) ដែលអាចផលិតអគ្គិសនីបាន១៥០មេហ្គាវ៉ាត់ បង្កើនការនាំចូល២០០មេហ្គាវ៉ាត់ ដែលស្មើ២៥០មេហ្គាវ៉ាត់។ បង្កើនការនាំចូលតាមខេត្តព្រះវិហារចំនួន២០មេហ្គាវ៉ាត់ បន្ថែមលើថាមពលដែលមានស្រាប់ចំនួន៥០មេហ្គាវ៉ាត់ ធ្វើឲ្យកំលាំងថាមពលកើនឡើងដល់៧០មេហ្កាវ៉ាត់។ ការនាំចូលវារីអគ្គិសនី ដន សេ ហុង ប្រទេស១៩៥ មេហ្គាវ៉ាត់។

ការដាក់ឱ្យដំណើរការស្ថានីយ៍ពន្លឺព្រះអាទិត្យ៨០មេហ្គាវ៉ាត់ ការនាំចូលអគ្គិសនីពីខេត្តអាត់ពើ ប្រទេសឡាវ១០០មេហ្កាវ៉ាត់ ដែលនឹងទទួលបានមីនាឆ្នាំ២០២០ខាងមុខ ដាក់ឱ្យដំណើរការរោងចក្រអគ្គិសនីក្នុងស្រុក៤០០មេហ្គាវ៉ាត់ ដែលអាចដំណើរការនៅ ខែមេសា និងខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

លោកបន្ថែមទៀតថា ដោយមិនគិតពីអគ្គិសនីមានស្រាប់ក្នុងស្រុក៤០០ មេហ្គាវ៉ាត់ បច្ចុប្បន្នកម្ពុជា មានកំលាំងថាមពលអគ្គិសនី៦០៥មេហ្គាវ៉ាត់ ដែលតាមការព្យាករណ៍២០២០នេះ ខ្វះតែ៤១៤មេហ្គាវ៉ាត់ប៉ុណ្ណោះ ប៉ុន្តែយើងបានត្រៀមថាមពលអគ្គិសនីថ្មីចំនួន១០០០មេហ្កាវ៉ាត់។

លោក ស៊ុយ សែមបានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានការបញ្ចុះតម្លៃតម្លៃបន្ថែមទៀត សម្រាប់ការប្រើប្រាស់ចាប់ពីឆ្នាំ២០២០នេះ ហើយរដ្ឋាភិបាល មិនមានគំរោងតម្កើងតម្លៃអគ្គិសនីនោះទេ៕


LEAVE A REPLY

Please enter your comment!
Please enter your name here