ជំងឺកូរ៉ូណាវីរុសធ្វើឱ្យធនាគារពិភពលោកទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចពិភពលោកជាថ្មី

0

ដោយ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោកនឹងកែប្រែឡើងវិញ នូវការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនថា នឹងធ្លាក់ចុះដោយសារការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុសថ្មី។

កាលពីខែមុន ធនាគារពិភពលោកព្យាករណ៍ពីការស្ទុះងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម រវាងអាមេរិក និងចិនដែលបានរួមចំណែកដល់ការធ្លាក់ចុះនៅឆ្នាំ២០១៩។

ប៉ុន្តែលោកDavid Malpass ប្រធានធនាគារពិភពលោក បានព្រមានវីរុសថ្មីនេះ ដែលបានសម្លាប់មនុស្សរាប់រយនាក់ នៅក្នុងប្រទេសចិន និងបានបិទអាជីវកម្មនិងព្រំដែនដែលបង្កការគំរាមកំហែងដល់ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច។

លោក Malpass បាននិយាយថា “នឹងមានការធ្លាក់ចុះនៃការព្យាករណ៍យ៉ាងហោចណាស់នៅដើមឆ្នាំ២០២០  ដោយសារតែការផ្ទុះឡើងជំងឺកូរ៉ូណាវីរុស នៅប្រទេសចិន ហើយមួយផ្នែកដោយសារតែបណ្តាញផ្គត់ផ្គង់សាកល”។

លោក Malpass បានថ្លែងថា “ទំនិញចិនជាច្រើន បានចេញមកក្រៅពិភពលោកតាមរយៈយន្តហោះដែលដឹកអ្នកដំណើរ។ក្នុងន័យនេះលោកសំដៅថា ទំនិញចិនមានធ្លា​ក់​ចុះ”។

ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក បានផ្អាកការហោះហើរទៅកាន់ និងពីប្រទេសចិន និងប្រទេសជិតខាងមួយចំនួនរបស់ខ្លួនបានបិទព្រំដែនរបស់ខ្លួន “អ្នកត្រូវកែសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីយកទំនិញចេញដើម្បីធ្វើឱ្យផលិតផល ដែលសេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងដំណើរការ”។ នេះបើយោងតាមលោក Malpass។

ទស្សនវិស័យសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងដល់ ២,៥% នៅឆ្នាំនេះបើធៀបនឹង២,៤%កាលពីឆ្នាំមុន។

លោកMalpass កំពុងពិភាក្សាអំពីទស្សនវិស័យសេដ្ឋកិច្ចជាមួយលោក Janet Yellen អតីតប្រធានធនាគារកណ្តាលអាមេរិក ដែលបានយល់ស្របថា វីរុសនេះនឹងបង្អាក់រីកចម្រើនរបស់ពិភពលោក។

លោកYellen បាននិយាយថា វីរុសនេះហាក់ដូចជាមានឥទិ្ធពលគួរឱ្យកត់សម្គាល់យ៉ាងហោចណាស់១ ឬ២ត្រីមាសលើប្រទេសចិន និងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ហើយនោះប្រាកដជាប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

ធនាគារពិភពលោកនៅថ្ងៃចន្ទ ទី៣ ខែកុម្ភៈ បានអំពាវនាវដល់បណ្តាប្រទេសនានានៅទូទាំងពិភពលោកពង្រឹង “ប្រព័ន្ធតាមដាន និងឆ្លើយតបសុខភាព” របស់ខ្លួន ហើយបានឱ្យដឹងថា ខ្លួនកំពុងសំឡឹងមើលនូវធនធាន និងជំនាញណាដែលវាអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

វីរុសនេះបានលេបត្របាក់ជីវិត មនុស្សយ៉ាងហោចណាស់៤៩០នាក់ នៅក្នុងប្រទេ​សចិនដែលលើសពីចំនួនអ្នកស្លាប់៣៤៩នាក់ ដែលបណ្តាលមកពីការផ្ទុះរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) កាលពីឆ្នាំ ២០០២-២០០៣៕ (rappler)

LEAVE A REPLY

Please enter your comment!
Please enter your name here