ដោយ ប៊ី
សឹង្ហបូរីៈ សភាពក្រៀមក្រំ និងការរើសអើងកាន់់តែកើនឡើង ទាក់ទងនឹងមេរោគកូរ៉ូណា ដោយភ្នាក់ងារ និងនិយោជក កំពុងចាប់ផ្តើមមើលឃើញ ករណីម្ចាស់ដីដែលកំពុងបិទទ្វារ ចំពោះអ្នកជួលត្រឡប់មកពីប្រទេសចិនវិញ។ នេះបើតាមការរាយការណ៍របស់កាសែត The Straits Times។
ឧទាហរណ៍ អ្នកលក់កុំព្យូទ័រឈ្មោះThomas Chua អាយុ៦៧ឆ្នាំ ដែលមានអ្នកជួលមកពីប្រទេសចិន ដែលគ្រោងនឹងវិលត្រឡប់ទៅប្រទេសសឹង្ហបូរីវិញ នៅសប្តាហ៍នេះ បានប្រាប់អ្នកជួលបែបនេះថា “គាត់មិនអាចចូលទៅកាន់ផ្ទះជួលរបស់គាត់ នៅតំបន់ Sembawang បានទេ នៅពេលមកដល់”។
-->
ខណៈពេលដែលអ្នកជួល បាននិយាយថា លោកមិនបានធ្វើដំណើរទៅខេត្តហ៊ូពេដែលមានទីក្រុង(វូហាន) និងស្ថិតនៅចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុសទេស ប៉ុន្តែលោកChua នៅតែជឿជាក់ថា នៅតែមានហានិភ័យនៃការឆ្លង។
លោក Chua និយាយថា “ខ្ញុំបានអាននៅក្នុងព័ត៌មានថា អ្នកធ្វើការដែលវិលត្រឡប់មកពីប្រទេសចិន នឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ ទៅធ្វើការវិញរយៈពេល១៤ ថ្ងៃក្នុងករណីដែលមានហានិភ័យ នៃពួកគេដែលឆ្លងវីរុសនេះ”។ លោកបន្តថា “ប្រសិនបើខ្ញុំឱ្យគាត់ស្នាក់នៅក្នុងផ្ទះ តើមានអ្វីកើតឡើងប្រសិនបើគាត់ឆ្លង ហើយខ្ញុំនឹងឆ្លងវីរុសនេះ?”។
កាលៈទេសៈនេះទុកឱ្យនិយោជក និងភ្នាក់ងារការងារ ព្យាយាមស្វែងរកកន្លែងស្នាក់នៅជំនួសសម្រាប់និយោជិករបស់ពួកគេ។
ភ្នាក់ងារការងារ ដូចជាលោក Vincent Tan ធ្វើការឱ្យក្រុមហ៊ុន Trust Vision Employment Agency រំពឹងថានឹងជួបប្រទះករណីបែបនេះបន្ថែមទៀត។
ប្រហែលមួយភាគបី នៃកម្មករជនជាតិចិនពី៨០ ទៅ១០០នាក់ ដែលបានដាក់កន្លែងស្នាក់នៅ ដោយភ្នាក់ងារTan និងកំពុងត្រឡប់មកប្រទេសសឹង្ហបួរីវិញ បានជួបប្រទះបញ្ហាជាមួយម្ចាស់ដី ឬមិត្តរួមបន្ទប់របស់ពួកគេ ដែលបានបដិសេធមិនរស់នៅជាមួយពួកគេក្នុងអំឡុងពេល១៤ថ្ងៃ។
ថៅកែម្នាក់ទៀត ដែលជាម្ចាស់រោងចក្រផលិតអាហារ ដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ជំនួយការអ្នកគ្រប់គ្រងផលិតកម្ម នៃរោងចក្ររបស់គាត់មកពីខេត្តស៊ីឈួន មិនមានកន្លែងណាទៅទេ បន្ទាប់ពីនាងបានចុះចតនៅប្រទេសសឹង្ហបូរី នៅកណ្តាលអធ្រាត្រថ្ងៃទី២ ខែ កុម្ភៈ។
លោកTan បាននិយាយថា “ម្ចាស់ផ្ទះបានប្រាប់នាងថា គាត់នឹងយកនាងមកវិញ ប្រសិនបើនាងមិនមានរោគសញ្ញាអ្វី បន្ទាប់ពីការឈប់សម្រាករយៈពេល ១៤ ថ្ងៃ។ ទោះបីយើងគ្រប់គ្រងសណ្ឋាគារសម្រាប់នាងក៏ដោយ ពួកគេបានបដិសេធនាង នៅពេលនាងមកដល់។
វាជាការរើសអើងដ៏អាកក្រក់ និងគួរឲ្យស្អប់ខ្ពើម។ នាងបាននៅខាងក្រៅ២៤ម៉ោងពេញមួយយប់។ វាជាស្ថានភាពអាក្រក់ណាស់”៕