ឧកញ៉ា​សៀ រិ​ទ្ឋី នឹង​ចាប់ផ្តើម​គំរោង​យក្ស​ថ្មី​មួយ​នៅ​ចុង​ឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ World Bridge Land Group នឹង​ចាប់ផ្តើម​គំរោង​យក្ស​ថ្មី​មួយ​នៅ​ចុង​ឆ្នាំនេះ នៅ​ទីក្រុង​ភ្នំពេញ។

លោក​ឧកញ៉ា​ដែល​ល្បីល្បាញ ក្នុងការ​អភិវឌ្ឍន៍​អាគារ​ខ្ពស់​រូបនេះ នឹង​សាងសង់​គំរោង​មួយ​មានឈ្មោះ KOWLOON Bay ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​កំពស់៥៩ជាន់ ស្ថិតនៅ​លើផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក​រាជធានី​ភ្នំពេញ។

គម្រោង​នេះ​គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Star City Cambodia និង World Bridge Land ។ អគារ​នេះ នឹងត្រូវ​សាងសង់​លើ​ទំហំ​ផ្ទៃដី​សរុប​ចំនួន ១,៥០ ហិកតា។

អគារ​នេះ នឹង​ក្លាយជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ រួមមាន ទាំង​ខុន​ដូ និង​ផ្សារ​ទំនើប។ ប៉ុន្តែ​គម្រោង​នេះ​នៅតែ​ស្ថិតនៅក្នុង​ដំណាក់កាល នៃ​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​នៅឡើយ ដែល​ពេលអនាគត​គម្រោង​នេះ អាច​នឹង​បន្ថែម​ប្រភេទ​អ​ច​នល​ទ្រព្យ​ផ្សេងទៀត។

ថ្វីបើ​គម្រោង​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ក៏ដោយ ក៏​អ្នក​អភិវឌ្ឍន៍​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​ការអនុម័ត​លើ​ការសាងសង់​នៃ​អគារ​នេះ។

ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​ក្រុមហ៊ុន Worldbridge Group លោក​ឧកញ៉ា​សៀ រិ​ទ្ឋ​ធ្លាប់បាន​ថ្លែងថា លោក​បាន​ស្នើសុំ​សាងសង់​គំរោង​នេះ កំពស់៦១ជាន់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ប៉ុន្តែ​ជាល​ទ្ឋ​ផល​ក្រសួង​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​លោក​សាងសង់​កំពស់៥៩ជាន់​ប៉ុណ្ណោះ ដែល​ធ្វើការ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឌី​សាញ​អាគារ​នេះ​ទាំងមូល​ឡើងវិញ ព្រមទាំង​គ្រឹះ​របស់​អាគារ​ផងដែរ។

ទាក់ទង​នឹង​គំរោង​អភិវឌ្ឍន៍​ដ៏​ធំ និង​ស្ថានភាព​ទីផ្សារ​នៅ​កម្ពុជា លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​ថ្លែងថា «ខ្ញុំ​នៅតែ​យល់ឃើញថា​គម្រោង រួមជាមួយ​តម្រូវការ​នៅតែមាន​ភាព​វិជ្ជមាន»។លោក​បន្តថា: «វា​មិនមាន​បញ្ហា​អ្វី​ទេ ដែលមាន​គម្រោង​ផ្សេងទៀត​នៅលើ​ទីផ្សារ។ ការ​ផ្តោតអារម្មណ៍​តែមួយគត់​របស់ខ្ញុំ​គឺ​ទីតាំង។

ទោះជា​យ៉ាងណា​គំរោង​នេះ​ទំនងជា​ពន្យា​ពេល​សាងសង់ ព្រោះ​ទីតាំង​នៃ​គំរោង​នេះ រួមទាំង​អាគារ​តាំង​បង្ហាញ ត្រូវបាន​រុំ​ព័​ទ្ឋ​ដោយ​របង​សង្ក​សី ហើយ​មិនមាន​សកម្មភាព​សាងសង់​អ្វី​នោះទេ។

ក្រុមហ៊ុន WorldBridge Land បាន​សាងសង់​រួចមកហើយ នូវ​គម្រោង​អភិ​វ ឌ្ឍ​ន៍សំខាន់ៗមួយចំនួន នៅក្នុង​ប្រទេស ដូចជា​គម្រោង The Bridge ដែល​សាងសង់​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដែលជា​តំបន់​មាន​សក្តានុពល​ខ្ពស់​នៅមុខ​ស្ថានទូត​អូស្ត្រាលី​ក្នុង​សង្កាត់​ទន្លេបាសាក់។

ការអភិវឌ្ឍន៍​ចម្រុះ​ទាំងនោះ រួមមាន​គម្រោង The Bridge ដែលមាន​ទាំង​ការិយាល័យ អគារ​ផ្សារ​ទំនើប និង​លំនៅដ្ឋាន។ អ្នក​អភិវឌ្ឍន៍​នៃ​អគា​នេះ​ក៏​កំពុងធ្វើការ​លើ​គម្រោង​ទី២បន្ថែមទៀត​គឺ The Peak ដែលជា​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​មួយ ដែល​នៅ​មិន​ឆ្ងាយ​ប្រហែល១០០ម៉ែត្រ​ពី​គម្រោង The Bridge៕

LEAVE A REPLY

Please enter your comment!
Please enter your name here