ដោយ វុត្ថា
ភ្នំពេញ៖ គ្រប់ប្រទេសទាំងប្រទេសអស់នៅលើពិភពលោក តែងតែមានក្តីសុបិន្ត និងមហិច្ឆិតាកសាងអគារខ្ពស់កប់ពកធំជាងគេ និងប្លែកជាងគេសម្រាប់ទុកជាកេមរតកសម្រាប់ជាប្រវត្តិសាស្ត្រ និងកូនចៅជំនាន់ក្រោយរបស់ពួកគេ។ ជាពិសេសនោះ គឺដើម្បីបង្ហាញពីមហិច្ឆិតាសេដ្ឋកិច្ចទៅកាន់ពិភពលោក និងទាក់ទាញទេសចរណ៍ និងវិនិយោគឲ្យហូរចូលមកកាន់ប្រទេសរបស់ខ្លួន ឲ្យបានកាន់តែច្រើន។
សម្រាប់មហាយក្សចិន ដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាក់ទី២ ក៏មិនអស់ចិត្តក្នុងការសម្រេចក្តីសុបិន្តរបស់ខ្លួនឡើយ ក្នុងសាសងសង់អគារខ្ពស់កប់ពពក ដើម្បីប្រកួតប្រជែងជាមួយនឹង បណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក និងអារ៉ាប់រួមដែលមានអគារខ្ពស់កប់ពកច្រើន។
-->

គេហទំព័រ propertyarea.asia ដែលជាគេហទំព័ល្បីល្បាញខាងចុះផ្សាយព័ត៌មានអចលទ្រព្យ ទេសេចរណ៍ និងសេដ្ឋកិច្ច នឹងលើកយកអគារមួយទៀតយកបង្ហាញដល់អ្នកអាន នោះ គឺអគារខ្ពស់ Kingkey 100 ដែលជាអគារខ្ពស់កប់ពពកលំដាប់ទី៤ក្នុងប្រទេសទេសចិន។
អគារ Kingkey 100 ដែលជាទូទៅគេស្គាល់ថា KK 100 ឬ Kingkey Financial Center Plaza គឺជាអគារខ្ពស់កបពពក ដ៏មានមោទនភាពរបស់មហាយក្សចិន ស្ថិតនៅក្នុងស្រុក Shenhen Luohu ក្នុងខេត្ត Guangdong ប្រទេសចិន ។ អគារខ្ពស់កប់ពពកនេះ មានកម្ពស់ប្រមាណជា៤៤១.៨ ម៉ែត្រ និង១០០ជាន់ ខ្ពស់លំដាប់ទី៤ក្នុងប្រទេសចិន និងខ្ពស់លំដាប់ទី២នៅក្នុងតំបន់អាស៊ី។
អគារខ្ពស់កប់ពពកនេះ ត្រូវបានគេសាងសង់ឡើង ដើម្បីបំរើដល់ការិយាល័យធ្វើការ សណ្ឋាគារ កន្លែងកំសាន្ត ផ្សារទំនើបនិង ភោជនីយដ្ឋានៗ ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងអគារនេះ មានផ្សារទំនើបដ៏ល្បីល្បាញ គឺ KK Mall ដែលបានបើកជូនសាធារណៈជន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១០ ដែលមានដាក់លក់ សម្ភារៈម៉ាកល្បី។ ជាងនេះទៅទៀត ក៏បានដាក់បំរើរោងភាពយន្ត IMAZ ដំបូងគេក្នុងប្រទេសចិនផងដែរ។

អគារខ្ពស់កប់ពពកលំដាប់ទី១៤ របស់ពិភពលោកនេះ ត្រូវបានចរចនាប្លង់ដោយវិស្វករល្បីល្បាញជនជាតិអង់គ្លេស ដោយក្នុងអគារនោះ មានសណ្ឋាគារចាប់ពីជាន់ទី៩៦ឡើង និងមានជណ្តើរយន្ត។ មិនតែប៉ុណ្ណោះ អគារខ្ពស់កប់ពពកនេះបានទទួលពានរង្វាន់ Emporis Skyscraper Award ជាអគារខ្ពស់កប់ពពកទី ៤ លើពិភពលោក្នុងខែធ្នូ ឆ្នាំ ២០១១។
អគារដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០០៧ និងដាក់ឲ្យដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១១ ដែលចំណាយថវិកាវិនិយោគអស់ចំនួន៧៨៥លានដុល្លារ ក្នុងការសាសង់។
អាគារដ៏មហស្ចារ្យនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Kingkey Group៕









