ចង់ដឹង​ពី​វិធីសាស្ត្រ​វាយតម្លៃ​អចលនទ្រព្យ​បែបណា​ទេ?

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ ការវាយតម្លៃ​អចលនទ្រព្យ​អាចមាន​ភាព​ស្មុ​គ្រ​ស្មាញ​មួយ ប៉ុន្តែ​បើសិនជា​យើង​ដឹង​វិធីសាស្ត្រ​វាយតម្លៃ និង​យល់​ពី​រូបមន្ត​វាយតម្លៃ​សាមញ្ញ គឺ​វា​ហាក់​ងាយស្រួល​ដូច​បក​ចេក​អញ្ចឹង។

គេ​មាន​វិធីសាស្ត្រ​វាយតម្លៃ​អចលនវត្ថុ​ចំនួន​បី​ប្រភេទ ប៉ុន្តែ​ថ្ងៃនេះ​គេហទំព័រ Propertyarea.asia ដែល​ល្បីល្បាញ​ផ្នែក​ព៌​ត​មាន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​សូម លើកយក​ករណី​វាយតម្លៃ​មួយ ដែលមាន​ភាព​ងាយ​យល់ និងសាមញ្ញ។

ក្នុង​បទ​បង្ហាញ​ពិសេស​មួយ លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពីពេលថ្មីៗនេះ​ថា ការវាយតម្លៃ​អចលនវត្ថុ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន និង​មាន​ភាពងាយស្រួល ប៉ុន្តែ​ការវាយតម្លៃ​បែប​សាមញ្ញ គឺ​ងាយស្រួល​យល់​នោះទេ។

លោក​បន្តថា មាន​វិធីសាស្ត្រ​មួយចំនួន ដែល​យើង​អាច​ដឹង និង​វាយតម្លៃ​អចលនទ្រព្យ​អ្នកដទៃ​ឬ​ខ្លួនឯងបាន ដូចជា ទី១ ត្រូវ​រក​ព៌​ត​មាន​ពី​តម្លៃ​អចលនទ្រព្យ នៅ​ទីតាំង​ជុំវិញ​ទីតាំង​ដែល​អ្នក​ចង់ដឹង​ឬ​ចង់​ទិញ ឬ​ចង់​លក់​អចលនទ្រព្យ​របស់​ខ្លូន ទី២ រក​ឲ្យ​បាន​ព៌​ត​មាន​ពីរ​ឬ​បី ពី​តម្លៃ​អចលនទ្រព្យ​នៅ​ជុំវិញ​តំបន់​នោះ ដើម្បី​យកមក​ធ្វើការ​ប្រៀបធៀប​គ្នា។

ទី៣ ដើម្បី​ទទួលបាន​ព៌​ត​មាន​ងាយស្រួល និង​ជាក់លាក់ លោក អ្នក​អាច​សាកសួរ​មេភូមិ ដើម្បី​អាច​ទទួល​ព៌​ត​មាន​អំពី​តម្លៃ​ដី ឬ​ផ្ទះ​នៅ​តំបន់​នោះ។ ទី៤ ពេល​ទទួលបាន​ព៌​ត​មាន​គ្រប់គ្រាន់​ហើយ លោកអ្នក​អាច​យក​តម្លៃ​អចលនទ្រព្យ​នៅ​ជុំវិញ​តំបន់​អចលនទ្រព្យ ដែល​យើង​ចង់ដឹង​នោះ យកមក​គុណ​ចែកជា​មធ្យម

ភាគ យើង​នឹង​អាច​ដឹង​ពី​តម្លៃ​អចល​ទ្រព្យ ដែល​យើង​ចង់ដឹង ឬ​ចង់​ទិញ​នៅ​តំបន់​នោះ​ហើយ។

ទោះជា​យ៉ាងណា​ការវាយតម្លៃ​អចលនទ្រព្យ​ប្រភេទ​ទៀត មាន​ភាព​ស្មុ​គ្រ​ស្មាញ​ខ្លាំង ទាក់ទង​នឹង​ការវាយតម្លៃ​អាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទាក់ទង​នឹង​ការវាយតម្លៃ​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​ណាមួយ​នោះ​ជាដើម។ គេហទំព័រ​របស់​យើង គឺ www.propertyarea.asia នឹង​លើក​យកមក​ជូន​ប្រិយមិត្ត និង​មិត្ត​អ្នកអាន​ជាទីគោរព​ស្រលាញ់​នាពេលខាងមុខ​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here