តើប្រទេសណាសាងសង់អាគារមានសភាពរមួលទី១លើលោក?

0

ប្រែសម្រួល វុត្ថា

ភ្នំពេញ៖ ការបង្អួតពីកិត្យានុភាព ឬសំណង់ស្ថាបត្យកម្មដែលសម្គាល់ជា Landmark របស់ខ្លួន សុទ្ឋតែជារឿងប្រកួតប្រជែងក្នុងដើមសតវត្សរ៍ទី២១នេះ ហេតុនេះទើបប្រទេសនិមួយៗ ព្យាយាមបង្អូតពីសំណង់ស្ថាបត្យកម្ម និងបេតិកភ័ណ្ឌរូបិយ និងអរូបិយរបស់ខ្លួន។

ថ្ងៃនេះគេហទំព័រ Propertyarea.asia ដែលនាំមុខគេផ្នែកព៌តមានអចលន ទ្រព្យ និងសេដ្ឋកិច្ច សូមនាំលោកអ្នកទៅកាន់ប្រទេសស៊ុយអ៊ែត ថាតើប្រទេស​នេះមានសំណង់ស្ថាបត្យកម្មអស្ចារ្យបែបណា យើងទៅទស្សនាអគារ Turning Torso ទាំងអស់គ្នា ជាអាគារដែលមានភាពរមួលទី១នៅលើលោក។

វាគឺជាអគារលំនៅដ្ឋានខ្ពស់កប់ពពកក្នុងប្រទេស Sweden ឬ ស៊ុយអ៊ែត និងជាអគារខ្ពស់ជាងគេ នៅក្នុងទីក្រុង Scandinavia ស្ថិតនៅក្នុងតំបន់ Malmo ។ អគារនេះ ត្រូវបានគេសាងសង់ឡើង និងជាសហកម្មសិទ្ធប្រតិបត្តិករជាមួយក្រុមហ៊ុន HSB ។

អគារដ៏អស្ចារ្យ នេះ ត្រូវបានគេចាត់ទុកថា ជាអគារខ្ពស់កប់ពពកមានរាង​រមួលទី១ ក្នុងពិភពលោក ដែលគូប្លង់ដោយស្ថាបត្យករជនជាតិអេស្បាញ វិស្វករសំណង់ ដោយលោក Santiago Calatrava ។

អគារដែលកំពស់ប្រមាណជា១៩០ម៉ែត្រ និង៥៤ជាន់នេះ មានអាផាតមិនចំនួន១៤៧យូនីត និងត្រូវបានគេបើកឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ២០០៥។

អគារនេះបានទទួលរង្វាន់កាលពីឆ្នាំ ២០១៥ (10 Year Award) ពីក្រុមប្រឹក្សាលំនៅដ្ឋាន និងអគាខ្ពស់ (CTBUH)  និងទទួលបានពានរង្វាន់មេដាយមាស Emporis Skyscraper Award ផងដែរ កាលពីឆ្នាំ២០០៥ ជាអគាររមួលទី១ក្នុងពិភពលោក ។

អគារនេះ ត្រូវបានគេសាងសង់ឡើងកាលពីឆ្នាំ ២០០១ និងបញ្ចប់នៅក្នុងឆ្នាំ២០០៥ សម្រាប់បំរើសកម្មភាពពាណិជ្ជកម្ម និងអាផាតម៉ិនជួលជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here