តើចក្រភពអង់គ្លេសមានស្ថាបត្យកម្មសំណង់អ្វីគួរឲ្យចាប់អារម្មណ៍?

0

ប្រែសម្រួលដោយ វុត្ថា

ភ្នំពេញ ចក្រភពអង់គ្លេស គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំណោមមហាអំអាចសេដ្ឋកិច្ចទាំង៨នៅលើពិភពលោក ព្រមទាំងមានអាវុធយុទ្ធភណ្ឌ និងបច្ចេកវិទ្យាទំនើបៗ។

ប៉ុន្តែថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោក អ្នកទៅពិនិត្យមើល​សំណង់ស្ថាបត្យកម្មក្នុងប្រទេសមួយនេះ តើមានអច្ឆរិយភាពសម្រាប់បង្អួតពិភពលោក​ដូចម្តេច?

អង់គ្លេសមិនចាញ់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនដល់កំពូល​នោះទេ ប្រទេសនេះបានសាងសង់អគារ The Shard ឬ ហៅថា Shard London Bridge ដែលកាលពីមុនគេហៅអគារនេះថា London Bridge Tower មានកំពស់ ៩៥ ជាន់ និង៣០៩.៦ ម៉ែត្រ ត្រូវបានគូប្លង់ដោយស្ថាបត្យករល្បីល្បាញជនជាតិអ៊ីតាលី លោក Renzo Piano។

អាគារដ៏អស្ចារ្យនេះស្ថិតនៅក្នុងតំបន់ Southwark ក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ អគារនេះ គឺជាអគារខ្ពស់បំផុតក្នុងប្រទេសអង់គ្លេស និងតំបន់សហភាពអឺរ៉ុប និងខ្ពស់លំដាប់ទី៥ក្នុងតំបន់អឺរ៉ុបទាំងមូល។ អគារនេះផងដែរ គឺជាស្ថាបត្យកម្មសំណងល្អឯងទី២ បន្ទាប់ពីអគារស្ថានីយ៍បញ្ជូនបណ្តាញ Emley Moor ក្នុងប្រទេសអង់គ្លេស។

ការសាងសង់អគារនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ និងបញ្ចប់នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១២ ព្រមទាំងបើកឲ្យដំណើរការជាផ្លូវវការនៅថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១២ និងបើកអោយសាធារណៈជនចូលទស្សនា និងមើលទេសភាពទីក្រុងនៅក្នុងឆ្នាំ ២០១៣។

ប៉មនៃអគារនេះ មានរាង្គជាពីរ៉ាមីត ដែលមានកញ្ចក់ព័ទ្ធជុំវិញនៅជាន់ទី៧២ ក្នុងកម្រិតកម្ពស់២៤៤ម៉ែត្រ ដែលអាចឲ្យសាធារណៈជនមើលទេសភាពទីក្រុងទាំងមូល និងស្រូបយកខ្យល់អាកាសបានដោយរីករាយ។

អគារ The Shard បានសាងសង់ឡើងដោយក្រុមហ៊ុន Sellar Property Group ក្នុងនាមក្រុមហ៊ុន LBQ Ltd និងត្រូវបានគ្រប់គ្រងរួមគ្នាដោយ ក្រុមហ៊ុន Sellar Propertyចំនួន៥ភាគរយ និងរដ្ឋកាតាចំនួន៩៥ភាគរយ។អគារ The Shard ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យ (UK) Limited ក្នុងនាមជាម្ចាស់ផ្ទាល់។ អគារដែលខ្ពស់កប់ពពកមួយនេះ ត្រូវបានគេបោះទុនវិនិយោគក្នុងការសាងសង់ក្នុងទំហំទឹកប្រាក់ចំនួន៤៣៥ លានផោន។

ស្ថាបត្យកម្មដល់កំពូលនេះ ត្រូវបានគេប្រើប្រាស់ចម្រុះ មានទាំងការិយាល័ធ្វើការ ភោជនីយដ្ឋាន សណ្ឋាគារ អាផាតម៉ិន និងកន្លែងតាំងពីព័ណរូបថត រួមជាមួយនឹងកន្លែងទស្សនា និងស្រូបយកខ្យល់អកាសបរិសុទ្ធផងដែរ។ អគារនេះផងដែរ ត្រូវបានគេហុំព័ទ្ធដោយកញ្ចក់ និងដែកដែលត្រូវបានគេរចនាដើម្បីអាចទស្សនាពីលើកអាកាសបាន។ អគារនេះស្ថិតនៅជិត ស្ថានីយ៍រថភ្លើង London Bridge Station  ដែលជាតំបន់មមាញឹកឆ្លងកាត់របស់អ្នកដំណើរ ។ អគារ The Shard គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើតឡើងវិញរបស់ធនាគារ South Bank របស់ទីក្រុងឡុងដ៍។

អាគារដែលឈរចំកណ្តាលក្រុងមួយនេះ គឺជានិមិត្តរូបនៃទីក្រុងឡុងដ៍ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here