ដោយ ប៊ី
ភ្នំពេញៈ គេហទំព័រ Propertyarea.asia ដែលគេហទំព័រព័ត៌មានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា បានសហការជាមួយគេហទំព័រ realestate.com.kh ក្នុង ការដាក់លក់អចលនទ្រព្យតាមប្រព័ន្ឋអនឡាញ ដែលវាជាផ្នែកដ៏សំខាន់នៃការពង្រីកការធ្វើអាជីវកម្មអចលនទ្រព្យតាមប្រព័ន្ឋឌីជីថល។

-->
លោកយិន លាង គង់ ស្ថាបនិក និង ជា អគ្គនាយក គេហទំព័រ Propertyarea.asia និង លោក Tom Osullivan អគ្គនាយក នៃ គេហទំព័រ Realestate.com.kh បាន សម្តែង នូវ ក្តី សាទរ ចំពោះ កិច្ចសហការ នេះ ដែល ធ្វើឡើង ក្នុង រូបភាព ឈ្នះ ឈ្នះ ទាំងអស់គ្នា។
លោកយិន លាង គង់ បាន បន្ត ថា “បច្ចេកវិទ្យា ជាផ្នែក មួយ យ៉ាង សំខាន់ នៅ តាម បណ្តា ប្រទេស រីកចម្រើន នានា ក្នុង ការ ផ្តល់ សេវាកម្ម ទិញ លក់ ជួល អចលនទ្រព្យ ពិសេស ការ បង្ហាញ ពី គម្រោង នានា ”។ លោក បន្ត ថា “ការ ទាន់សម័យ កាល ស៊ីវិល័យ នៃ ប្រព័ ន្ឋប ច្ចេ កវិទ្យា នឹង ជួយ ឲ្យ ក្រុមហ៊ុន ឬភ្នាក់ងារ អចលនទ្រព្យ នានា ទទួល បាន ជោគជ័យ លើ សេវាកម្ម របស់ ខ្លួន”។
តាមរយៈកិច្ចសហការគ្នានេះ គេហទំព័រPropertyarea.asiaបានផ្តល់មាតិកាលក់អចលនទ្រព្យរបស់ក្រុមហ៊ុនrealestate.com.kh ដែលអ្នកស្វែងរកអចលនទ្រព្យនានាអាចស្វែងរកបាននៅលើគេហទំព័រ Propertyarea.asiaជាភាសាខ្មែរ និងភាសាអង់គ្លេស។
លោក Tom Osullivan អគ្គនាយក នៃ គេហទំព័រ Realestate.com.kh បានថ្លែងថា ក្នុងឆ្នាំ គេហទំព័រ Realestate.com.kh ត្រូវបង្កើតឡើងនៅ ២០០៩ ហើយ២០១៥ ក្រុមហ៊ន DCG Digital នៅអូស្រ្តាលីបានវិនិយោគក្នុងអាជីវកម្មនេះ។
លោកបានបន្តថា ”នាំយកបច្ចេកវិទ្យារបស់យើង និងនាំមកនូវយុទ្ធសាស្ត្ររកប្រាក់របស់យើង ដែលយើងបានបង្កើនចរាចរណ៍គេហទំព័រ ពី២០០ទៅ៣០០ភាគរយ ក្នុងមួយឆ្នាំ។ យើងចាប់ផ្តើមរកប្រាក់ចាប់ផ្តើមនៅឆ្នាំ ២០១៦”។
លោកបានឱ្យដឹងទៀតថា “ស្នូលនៃអាជីវកម្ម គឺវេទិកាគេហទំព័រនេះផ្ទាល់តែម្តង។ យើងក៏ផ្តល់ជូននូវការសរសេរមាតិកា ការផ្សាយពាណិជ្ជកម្មបដា ការចូលប្រើទិន្នន័យអ្នកទិញរបស់យើង និងមគ្គុទេសក៍វិនិយោគិនកម្ពុជា”។
យោងរបាយការណ៍នេះបានបន្ថែមថា “ការប្រមូលថ្លៃសេវា និងពន្ធតាមបែបអេឡិចត្រូនិច នឹងមានការសម្រួលដល់ការងារបានច្រើន ហើយនឹងមិនមានរំលោភបំពានណាមួយកើតឡើងឡើយ ខណៈវាអាចលុបបំបាត់ការផ្តល់សេវា ដោយភ្នាក់ងារណាមួយ ដើម្បីសម្របសម្រួលដំណើរការទាំងស្រុង”។
ក្រសួងរៀបចំដែនដី នគរូបនីយក ម្ម និងសំណង់បានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡាញ ទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួងបានដាក់ចេញកម្មវិធីជាច្រើន ដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើ QR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័ត ជាក់ស្តែងលើគម្រោងសាងសង់ ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាល ដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។

ការធ្វើទំនើបកម្មឌីជីថល នៃដំណើរការផ្ទេរកម្មសិទ្ធិ នឹងផ្លាស់ប្តូរវិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។
យោងរបាយការណ៍របស់ EuroCham បានឲ្យដឹងថា “ការធ្វើទំនើបកម្មឌីជីថល នឹងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ ក្នុងការផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាមInternet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេ ជាមួយនឹងការិយាល័យសុរិយោដី ដែលអាចដើរតួជាច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ”៕