អ្នកជំនាញ​ប្រាប់​ពី​វិធី​ទិញ​ផ្ទះ​ងាយស្រួល​លក់ ​និង​ចំណេញ​ច្រើន

0

ភ្នំពេញ៖ តើ​អ្នក​បានដឹង​ពី​វិធីសាស្ត្រ​ទិញ​ផ្ទះ​សម្រាប់​យកចំណេញ និង​ងាយស្រួល​លក់​ចេញ​ឬ​នៅ? ការទិញ​លំនៅដ្ឋាន​មិនមែន​ចេះតែ​ទិញ​នោះទេ ហើយក៏​មិន​ងាយ​លក់​ចេញ​បានដែរ ប្រសិនជា​មិន​យកចិត្តទុកដាក់​លើ​លក្ខ​ខ័​ណ្ឌ​មួយចំនួន។

Propertyarea.asia គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​នៅ​កម្ពុជា នឹង​លើកយក​ប្រសាសន៍​របស់​អ្នកមាន​ជំនាញ​ខាង​ទិញ​លក់​លំនៅដ្ឋាន​នៅតាម​បុរី​នានា​មក​បង្ហាញជូន។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម​ដែលមាន​ជំនាញ​លើ​ការទិញ​លក់​លំនៅដ្ឋាន​នៅតាម​បុរី​នានា នាទី​ក្រុងភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ការទិញ​លក់​លំនៅដ្ឋាន ឬ​ទិញ​ផ្ទះ​សម្រាប់​វិនិយោគ អ្នកវិនិយោគ​គួរ​ទិញ​ផ្ទះ​នៅ​តំបន់​មាន​សេដ្ឋកិច្ច​រស​រវើក ព្រោះ​តំបន់​បែបនេះ​មាន​មនុស្ស​រស់នៅ​ច្រើន និង​ទាក់ទាញ​អ្នក​ចង់​មក​រស់នៅថ្មី។ ទិញ​ផ្ទះ​ស្ថិតនៅ​កាច់ជ្រុង ព្រោះ​ផ្ទះ​នៅ​កាច់ជ្រុង ជាទី​តាំង​ងាយស្រួល​ប្រើប្រាស់ ឡើងថ្លៃ​លឿន និង​ជាទី​ចាប់អារម្មណ៍​របស់​អតិថិជន ។

លោក​បន្តថា ផ្ទះ​ដែល​អាច​ប្រកប​អាជីវ​កម្មបាន (Shop House) ក៏​ជា​ប្រភេទ​ផ្ទះ​ឡើងថ្លៃ​លឿន និង​ងាយស្រួល​លក់​ផងដែរ។

លោក​សុខ​នី​ម​បាន​បន្តថា “ហេតុនេះ​ការជ្រើសរើស​លំនៅដ្ឋាន​ក្នុង​លក្ខ​ខ័​ណ្ឌ​ល្អប្រសើរ គួបផ្សំ​នឹង​កេ​រ្ត៍​ឈ្មោះ​របស់​បុរី​ល្អ សុ​ទ្ឋ​តែ​ជា​កត្តា​អំណោយផល​ដល់​ការវិនិយោគ​លំនៅដ្ឋាន។ លោក​បន្តថា “ទោះជា​យ៉ាងណា​បច្ចុប្បន្ន​អ្នកទិញ​ផ្ទះ​ទុក​លក់​យក​ចំ ណេ​ញ​ហាក់​បាន​ថយចុះ​ច្រើន ដោយសារ​ការផ្គត់ផ្គង់​លំនៅដ្ឋាន​មានការ​កើនឡើង​ខ្ពស់។

ទាក់ទង​នឹង​ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​ឲ្យ​ដឹងថា ទីផ្សារ​ទិញ​លក់​លំនៅដ្ឋាន​នៅ​ឆ្នាំនេះ នៅតែមាន​សញ្ញា​ល្អប្រសើរ ដោយសារតែ​លក្ខ​ខ័​ណ្ឌ​មួយចំនួន ទី១ កំនើនសេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង ទី២ លក្ខ​ខ័​ណ្ឌ​នៃ​ការទទួលបាន​ឥណទាន និង​ការផ្តល់​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​កាន់តែ​ប្រសើរ ទី៣ កត្តា​ប្រជាសាស្ត្រ មានន័យថា​ចំនួន​ប្រជាជន​ចូលមក​រស់នៅក្នុង​ទីក្រុង​កើនឡើង​ជា​រៀងរាល់ឆ្នាំ និង​ទី៤ កត្តា​ប្រជាជន​វ័យក្មេង​ច្រើន​នៅ​កម្ពុជា ដែល​ពួកគេ​បាន​រៀបការ និង​បង្កើត​គ្រួសារថ្មីៗច្រើន ធ្វើ​ឲ្យ​តម្រូវការ​លំនៅដ្ឋាន​កើន​ឡើងជា​ស្វ័យប្រវត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here