ដោយៈ រ៉ាណេត
កំពតៈ គម្រោងលំនៅដ្ឋាបបែបលំហែរកាយ ជាលើកដំបូងគេប្រចាំនៅក្នុងតំបន់ឆ្នេរ ដែលជាមណ្ឌលទេសចរណ៍ដ៏មានប្រជាប្រិយភាពនៃខេត្តកំពត បានចាប់ផ្តើមបើកលក់ហើយ ជាមួយនឹងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងមានតម្លៃត្រឹមក្រោម២ម៉ឺនដុល្លារតែប៉ុណ្ណោះ។

ដោយៈ រ៉ាណេត
កំពតៈ គម្រោងលំនៅដ្ឋាបបែបលំហែរកាយ ជាលើកដំបូងគេប្រចាំនៅក្នុងតំបន់ឆ្នេរ ដែលជាមណ្ឌលទេសចរណ៍ដ៏មានប្រជាប្រិយភាពនៃខេត្តកំពត បានចាប់ផ្តើមបើកលក់ហើយ ជាមួយនឹងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងមានតម្លៃត្រឹមក្រោម២ម៉ឺនដុល្លារតែប៉ុណ្ណោះ។

ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពលក្នុងវិស័យទេសចរណ៍ ពោរពេញទៅដោយសម្រស់ធម្មជាតិ ព្រៃភ្នំ ជាប់នឹងដៃព្រែកយ៉ាងស្រស់ស្អាត ងាយស្រួលក្នុងការរស់នៅបែបកម្សាន្តក្នុងភូមិព្រៃតម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ គម្រោងលំនៅដ្ឋានដ៏ប្រណីតនេះ ត្រូវបានរចនា និងសាងសង់ដោយក្រុមហ៊ុន DOLPHIN INTERIOR។ លំនៅដ្ឋាន ដ៏ស្រស់គួរជាទីទាក់ទាញសមល្មមក្នុងការរស់នៅ ជាមួយនឹងការផ្តល់ជូននូវតម្លៃកាន់តែពិសេស មិនធ្លាប់មានត្រឹមតែ ១៩០០០ដុល្លារក្នុងមួយខ្នងតែប៉ុណ្ណោះ។

លោកស្រីវ៉ាន់ សុខខេងនាយិកាក្រុមហ៊ុននាគី ហ្វេមីលី ប្រផឹធី ឯ ក បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២១ កុម្ភៈកន្លងមកថា ជាមួយនឹងការផ្តល់ជូននូវតម្លៃទាប ដែលអតិថិជនអាចមានជម្រើស ក្នុងការទិញដោយការបង់ផ្ដាច់ ឬបង់រំលោះប្រចាំខែរហូតដល់រយៈពេល១៥ឆ្នាំ។ លោកស្រីបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍បានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ ស្របតាមស្ដង់ដារ និងមានចំនួនត្រឹមតែ៣០ខ្នងតែប៉ុណ្ណោះ ដោយគ្រប់លំនៅដ្ឋាននីមួយៗមាន ទំហំ ៥ X ៧ ម៉ែត្រ នៅសល់ទីធ្លាខាងមុខ២ម៉ែត្រ និងក្រោយផ្ទះ៣ម៉ែត្រ មានបន្ទប់គេងចំនួន១ បន្ទប់ទទួលភ្ញៀវចំនួន១ ចង្ក្រានបាយ១ កន្លែងលាងចាន បន្ទប់ទឹកចំនួន១ រួមនឹងការរៀបចំកន្លែងទទួលទានអាហារយ៉ាងមានរបៀបជាទីបំផុត។
លំនៅដ្ឋានប្រណីតតំលៃសមរម្យនេះ មានផ្លូវខាងមុខផ្ទះទំហំ៨ម៉ែត្រ ហើយក្រុមហ៊ុនវិនិយោគនេះបានរៀបចំអំពូលសូឡា សម្រាប់បំភ្លឺនៅក្នុងបរិវេណគម្រោងនេះនាពេលរាត្រីផងដែរ។

លោកស្រីបនន្តថា អ្វីដែលជាលក្ខណៈពិសេស នៃលំនៅដ្ឋានបែបកម្សាន្តស្ថិតក្នុងតំបន់ធម្មជាតិ ចម្ងាយប្រមាណ៣គីឡូម៉ែត្រពីរង្វង់មូលផ្លែធុរ៉េន និង៥០០ម៉ែត្រពីផ្លូវវាងក្រុងកំពត។ ក្រៅពីផ្តល់ជូននូវតម្លៃទាប ថែមទាំងមានការថែមជូនជាកាដូជាច្រើនទៀតដែលត្រូវបានរៀបចំ និងតម្លើងនៅក្នុងលំនៅដ្ឋានរួចជាស្រេច ដូចជា គ្រែ ពូកចំនួនមួយឈុត ទូរទឹកកក ម៉ាស៊ីនត្រជាក់ សាឡុង វាំងនន ការតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធបង្ហូរទឹក និងការកសាងផ្លូវថ្នល់ទំហំ៨ម៉ែត្រ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការទុកដាក់យានយន្តផ្ទាល់ខ្លួន។

ដោយឡែក សម្រាប់អតិថិជនដែលទិញលំនៅដ្ឋានតម្លៃទាបពីគម្រោងនេះ មុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នឹងទទួលបានការបញ្ចុះតម្លៃកាន់តែអស្ចារ្យ ត្រឹមតែ ១៦៥០០ដុល្លារតែប៉ុណ្ណោះ។ រួសរាន់ឡើង ចំនួនមានកំណត់ ត្រឹមតែ៣០ខ្នងតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៦៩១ ៤៤៣ / ០៩៦ ៩៣៨ ២២ ៧៩ / ០៨៨ ៧៦៥ ៨៥ ៧៤ / ០១០ ៣៤៦ ៦២១៕
